បរទេស៖ ហេតុការណ៍មួយ នៅក្នុងប្រទេសឥណ្ឌា ដែលបុរសម្នាក់បានយកគ្រោង ឆ្អឹងប្អូនស្រីរបស់គាត់ ទៅធនាគារសម្រាប់ជា ភស្តុតាងនៃការស្លាប់ ដើម្បីដកប្រាក់របស់នាង ដែលហេតុការណ៍នេះ បានបង្កឱ្យមានការខឹង សម្បារនៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ថា រូបភាពនៃហេតុការណ៍ ដែលកើតឡើងកាលពីថ្ងៃចន្ទ នៅក្នុងរដ្ឋ Odisha ភាគខាងកើតនៃប្រទេសឥណ្ឌា បានរីករាលដាលពាសពេញអ៊ីនធឺណិត។
ធនាគារមេរបស់ធនាគាររដ្ឋ បានបញ្ជាក់ថា ខ្លួនបានស្វែងរកតែឯកសារដែលមានសុពលភាព ដើម្បីដកប្រាក់របស់អ្នកស្លាប់ ដោយបដិសេធរបាយការណ៍ដែលថា ធនាគារបានទាមទារវត្តមានជាក់ស្តែងរបស់អ្នកស្លាប់។
ធនាគារបាននិយាយថា ខ្លួនបានដោះស្រាយ ចំនួនទឹកប្រាក់សំណងចំនួន ២០៤ ដុល្លារ ក្នុងនាមអ្នកស្នងមរតក ស្របច្បាប់ចំនួនបីនាក់ ហើយបានប្រគល់ប្រាក់ទៅឱ្យពួកគេ។
រដ្ឋមន្ត្រីរដ្ឋ Odisha លោក Suresh Pujari បាននិយាយថា មាន “កង្វះវិធីសាស្រ្តមនុស្សធម៌” ដោយបន្ថែមថា រដ្ឋាភិបាលនឹងធានាឱ្យមានសកម្មភាព យ៉ាងតឹងរ៉ឹងប្រឆាំង នឹងមន្ត្រីដែលពាក់ព័ន្ធ។
ប្រែសម្រួលៈ ណៃ តុលា
