ខេត្តកណ្តាល៖ក្រុមបាល់ទាត់រដ្ឋបាលសាលាខេត្តកណ្តាល បានគ្រងតំណែងជើងឯកនៃព្រឹត្តិការណ៍ ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ “លោក គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាលលើកទី២ ឆ្នាំ២០២៣ នៅកីឡដ្ឋានខេត្តកណ្តាលនាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ បន្ទាប់យកឈ្នះលើក្រុមសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកពញាឮ នៅវគ្គផ្តាច់ព្រ័ត្រ។ ក្នុងឱកាសពិធីប្រគល់ជយលាភីដល់ក្រុមកីឡាករ បាល់ទាត់ទំាង ៤ ក្រុមដោយមានការអញ្ជើញ ចូលរួមពីសំណាក់ លោក គង់ សោភ័ណ្ឌ...
អូស្ត្រាលី៖មន្ត្រីក្រសួងពាណិជ្ជកម្មបាន និយាយដោយជំរុញឱ្យអូស្ត្រាលី ប្រព្រឹត្តចំពោះសហគ្រាសទាំងអស់ដោយស្មើភាពថា ការរឹតបន្តឹងការរើសអើងរបស់ ប្រទេសអូស្ត្រាលីប្រឆាំងនឹង TikTok ធ្វើឲ្យប៉ះពាល់ដល់ទំនុកចិត្តរបស់សហគមន៍អន្តរជាតិ ក្នុងបរិយាកាសធុរកិច្ចរបស់ប្រទេស និងធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍ របស់សហគ្រាស និងប្រជាជនអូស្ត្រាលី។ នេះបើយោងតាមក្រសួងកាលពីថ្ងៃសុក្រថា មន្ត្រីរូបនេះបានធ្វើការកត់សម្គាល់ នៅពេលត្រូវបានសួរអំពីការហាមឃាត់ របស់ប្រទេសអូស្ត្រាលីលើ TikTok ពីគ្រប់ឧបករណ៍ដែលគ្រប់គ្រងដោយរដ្ឋាភិបាលសហព័ន្ធ ។ មន្ត្រីរូបនេះបានបន្តថា ការព្យាបាល TikTok ក្នុងលក្ខណៈខុសប្លែកពីប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេង...
បរទេស៖កងកម្លាំងទ័ពជើងទឹកសហរដ្ឋអាមេរិក បានប្រកាសកាលពីថ្ងៃម្សិលមិញនេះថានឹងធ្វើការ ដាក់ពង្រាយនាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរ មួយគ្រឿងទៅកាន់តំបន់មជ្ឈឹមបូព៍ា។ ការប្រកាសដែលបានធ្វើឡើងដែលខុសទៅ នឹងពិធីការជាធម្មតានិងចំពេលដែលកំពុងមានភាពតានតឹង ជាមួយនឹងអ៊ីរ៉ង់ផងហើយក្នុងនោះក៏បានអះអាងដែរ ថានាវាមុជទឹកមួយគ្រឿងនេះអាចបំពាក់ មកជាមួយនឹងមីស៊ីលប្រភេទ 154 Tomahawk ផងដែរ។ គួរឲ្យដឹងដែរនាវាមុជទឹកនេះបានធ្វើដំណើរឆ្លងកាត់ព្រែកជីក Suez រួចរាល់តាំងតែពីថ្ងៃសុក្រនិងកំពុងបន្តស្ថិតនៅលើផ្លូវ ទៅកាន់តំបន់មជ្ឈឹមបូព៍ាដោយមិនអាចបញ្ជាក់ លំអិតពីទីតាំងពិតប្រាកដនៅឡើយទ។ ទោះបីជាយ៉ាងណាក្តីអាមេរិកមិនបានបញ្ជាក់នោះទេ ថាអ្វីជាបេសកកម្មនិងគោលបំណងពិតប្រាកដនៃការដាក់ ពង្រាយកងកម្លាំងយោធានិង នាវាមុជទឹករបស់ខ្លួនលើកនេះ៕ប្រែសម្រួល៖ស៊ុនលី
បរទេស៖សមាជិកសភាសហរដ្ឋអាមេរិកលោក Lindsey Graham បានធ្វើការប្រកាសកាលពីថ្ងៃម្សិលមិញនេះ លោកនឹងគាំទ្រចំពោះផែនការក្នុងការរៀបចំសម្ព័ន្ធភាព ជាមួយនឹងវិស័យការពារជាតិ របស់កោះតៃវ៉ាន់នាបេលខាងមុខ។ យោងតាមការចេញផ្សាយរបស់ RT បានបន្តទៀតថាសមាជិកសភារូបនេះ ក៏បានបង្ហាញអំពីការបើកភ្លើងខៀវរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន ក្នុងការបញ្ជូនកងទ័័ពអាមេរិកទៅកាន់កោះតៃវ៉ាន់ ផងដែរទោះបីជាបានដឹងហើយថាចិន នឹងមិនឈរមើលផែនការនេះអនុវត្តទៅបានងាយៗក្តី។ គួរឲ្យដឹងដែរថាលោក Graham រូបនេះគឺជាសមាជិកសភានៃគណបក្សសាធារណៈ ដ៏មានឥទ្ធិពលរូបហើយកន្លងមកលោកតែងតែមានគំនិតជាប់ជានិច្ច ថាកិច្ចការងារការពារកោះតៃវ៉ាន់គឺជាអត្ថប្រយោជន៍ ដ៏សំខាន់សម្រាប់វិស័យសន្តិសុខជាតិរបស់អាមេរិក។ ថ្លែងទៅកាន់សារព័ត៌មានកាសែត The...
The ESPN ចេញផ្សាយនៅថ្ងៃនេះបានឲ្យ ដឹងថាទោះបីជាបានធ្វើកា រតែងតាំងគ្រូបង្វឹកថ្មីគឺលោក Frank Lampard ជាគ្រូបង្វឹកបណ្តោះអាសន្នទៅហើយក្តី សម្រាប់តំណែងនៅ Chelsea ប៉ុន្តែជឿជាក់ថាក្លឹបកំពុងមមាញឹកស្វែងរក គ្រូបង្វឹកថ្មីដ៏មានបទពិសោធម្នាក់ មកធ្វើការជាមួយគ្នា។ រដូវកាលជិតបញ្ចប់គេនឹងអាច មើលឃើញគ្រូបង្វឹកថ្មីរបស់ Chelsea បង្ហាញវត្តមាននៅរដូវកាលក្រោយហើយ ក្នុងនោះមានព័ត៌មានជាច្រើនជាមួយនឹងគ្រូបង្វឹកផ្សេងគ្នា ដែលអាចមកធ្វើការក្នុងតំណែងនេះ ប៉ុន្តែប្រភពពដដែលបានដាក់ការសង្ស័យ ថាគ្រូបង្វឹកលោក Carlo...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT កាលពីថ្ងៃម្សិលមិញនេះបានឲ្យដឹងថាប្រទេសចិន បានធ្វើការប្រកាសបើកប្រតិបត្តិការយោធារ យៈពេល៣ថ្ងៃនៅក្បែរទៅនឹងច្រកសមុទ្រ នៃកោះតៃវ៉ាន់គិតចាប់ពីថ្ងៃសៅរ៍។ ប្រភពដដែលបានបន្តទៀតថាសមយុទ្ធយោធា ដែលធ្វើឡើងត្រឹមតែរយៈពេលមួយថ្ងៃប៉ុណ្ណោះ ក្រោយពេលដែលដំណើរទស្សនកិច្ចរបស់ មេដឹកនាំលោកស្រីប្រធានាធីបតីកោះតៃវ៉ាន់ Tsai Ing Wen ទៅកាន់សហរដ្ឋអាមេរិកនោះ បានវិលត្រឡប់មកដល់កោះវិញ។ ទៅដល់អាមេរិកមេដឹកនាំកោះតៃវ៉ាន់ រូបនេះមិនខ្វាយខ្វល់នឹងការរិះគន់ និងព្រមានដោយរដ្ឋាភិបាលក្រុងប៉េកាំងឡើយ ហើយថែមទាំងបានជួបជាមួយនឹងមេដឹកនាំអាមេរិក សំខាន់ៗបូករួមទាំងប្រធានសភាលោក Kevin McCarthyផងដែរ។...
អាមេរិក៖នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល បានប្រាប់ឲ្យដឹងថា ប្រហោងខ្មៅ Runaway ត្រូវបានគេប្រទះឃើញហែក ពេញសកលលោកខណៈអង្គការ អវកាសណាសា“NASA”ព្រមានថាមានវត្ថុចម្លែក មួយមើលមិនឃើញនៅលើរង្វង់នៃប្រហោងខ្មៅដ៏ធំសម្បើមនេះ កំពុងកកស្ទះពាសពេញចក្រវាឡយ៉ាងលឿន ប្រសិនបើវាស្ថិតក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើង វាអាចធ្វើដំណើរបានចម្ងាយ ២៣៧,៦៧៤ ម៉ាយពីផែនដីទៅព្រះច័ន្ទក្នុងរយៈពេលត្រឹមតែ ១៤ នាទីប៉ុណ្ណោះ។ វាមានទម្ងន់ដល់ទៅ ២០ លានព្រះអាទិត្យ វាបានបន្សល់ទុកដាននៃផ្កាយនៅពេលភ្ញាក់ឡើង ដោយវាស់បាន ២០០,០០០...
The Givemesport ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាកីឡាករយុវជនឆ្នើម ដុះចេញពីថ្នាលរបស់ក្លឹបតោខៀវ Chelsea ចំនួន២នាក់នឹងអាចក្លាយទៅជាគោលដៅលក់ចេញ របស់ក្លឹបនារដូវក្តៅខាងមុខនេះជាមិនខាន។ ប្រភពដដែលបានបញ្ជាក់ថាកីឡាករ Hudson Odoi បច្ចុប្បន្នកំពុងត្រូវបានទាក់ចិត្ត និងតាមចែចង់ដោយក្លឹប Bayer Leverkusen ខណៈដែលកំពុងលេងជាមួយគ្នា ក្នុងលក្ខខណ្ឌខ្ចីជើងផងដែរនោះ។ ក្រៅពីនោះគឺកីឡាករម្នាក់ Conor Gallagher ដែលកំពុងមានទំរង់លេងធ្លាក់ខ្លាំងនៅរដូវកាលក្រោយ នេះប៉ុន្តែជឿជាក់ថាកីឡាកររូបនេះមិនចង់ធ្វើការចាកចេញ ទៅក្លឹបផ្សេងក្រៅតែពីនៅលីគអង់គ្លេស...
The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹង ថាកីឡាករប៊ែលហ្ស៊ិក Amadou Onana កំពុងក្លាយទៅជាគោលដៅរបស់ក្លឹបជាច្រើន នៅរដូវក្តៅនេះបន្ទាប់ពីមិនសូវបង្ហាញខ្លួន ជាទៀងទាត់ឲ្យក្លឹប Everton។ កីឡាកររូបនេះកំពុងមានព័ត៌មានមិនច្បាស់លាស់ ឡើយជាមួយនឹងអនាគតរបស់ខ្លួនឯង នារដូវក្តៅខាងមុខនេះជាពិសេសនៅពេលដែល Everton កំពុងធ្លាក់ទំរង់លេងខ្លាំងហើយ អាចនឹងត្រូវកាត់ចោលទៅលីគក្រោម នៅរដូវកាលក្រោយទៀតផង។ ទោះបីជាយ៉ាងណាក្តីក្រៅតែពីក្លឹបធំនៅអឺរ៉ុប ហើយក្នុងនោះក្លឹបនៅអង់គ្លេស ជាច្រើនកំពុងចាប់អារម្មណ៍ជាមួយនឹងកុងត្រា របស់កីឡាករនេះដូចគ្នា ជាពិសេសគឺកាំភ្លើងធំArsenal...
The Football Insider ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាកីឡាករ Scott McTominay ត្រូវបានគេដឹងថាកំពុងដាក់ផែនការក្នុងការចាកចេញ ពីក្លឹបបិសាចក្រហម Man UTD ហើយនៅរដូវក្តៅនេះ។ កីឡាកររូបនេះបានបង្ហាញអំពីបំណង ក្នុងការស្វែងរកក្លឹបថ្មីដោយសង្ឃឹមថា នឹងអាចស្វែងរកទីកន្លែង ដែលអាចឲ្យគាត់អាចបង្ហាញសមត្ថភាព ជាទៀតទាត់ខុសពី Man UTD។ កីឡាករវ័យ២៦ឆ្នាំសញ្ជាតិស្កុតរូបនេះ បានឈានចូលមកដល់ ពេលវេលាដែលទំរង់លេងរបស់គាត់ បានឡើងដល់ចំណុចកំពូល...