បរទេស៖ យោធាអាមេរិកនឹងបញ្ជូនយន្តហោះចម្បាំង និងទ្រព្យសម្បត្តិកងទ័ពជើងទឹកបន្ថែមទៀតទៅកាន់មជ្ឈិមបូព៌ាក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ទល់នឹងអ៊ីរ៉ង់។ នេះបើតាមមន្ទីរបញ្ចកោណបាននិយាយដោយលើកឡើងពីឧប្បត្តិហេតុ “គួរឱ្យព្រួយបារម្ភ” ចំនួនពីរនៅច្រកសមុទ្រ Hormuz កាលពីដើមខែនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា លេខាធិការរងផ្នែកសារព័ត៌មានរបស់មន្ទីរបញ្ចកោណលោកស្រី Sabrina Singh បានប្រកាសពីការដាក់ពង្រាយនេះ កំឡុងពេលធ្វើសន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទ ដោយអះអាងថា សកម្មភាព “អស្ថិរភាព”...
ខ្សែប្រយុទ្ធវ័យក្មេងរបស់ Real Madrid កីឡាករ Rodrygo បាននិយាយទៅកាន់សារព័ត៌មាន Sport TV នៅក្នុងថ្ងៃនេះថា គេសង្ឃឹមថា ខ្សែប្រយុទ្ធ Kylian Mbappe នឹងផ្លាស់មកកាន់ Real Madrid ។ Rodrygo បាននិយាយថា៖” នៅ Real Madrid...
ខ្សែប្រយុទ្ធ Cristiano Ronaldo បាននិយាយនៅក្នុងសន្និសីទកាសែតមួយ កាលពីពេលថ្មីៗនេះថា គេមិនត្រលប់ទៅលេង នៅអឺរ៉ុបវិញឡើយ។ Ronaldo បាននិយាយថា៖” ខ្ញុំនឹងមិនត្រលប់ទៅលេងបាល់ទាត់អឺរ៉ុបវិញទេ ទ្វាមួយនេះគឺខ្ញុំបិទតែម្ដង។ ណាមួយខ្ញុំអាយុ៣៨ឆ្នាំទៅហើយ មួយវិញទៀតបាល់ទាត់អឺរ៉ុបឥឡូវគឺធ្លាក់គុណភាពខ្លាំង “។ កីឡាករនេះបន្តថា៖” លីគដែលនៅមានគុណភាព នៅអឺរ៉ុប នៅក្នុងពេលនេះគឺសល់តែមួយទេគឺ Premier League ដោយពួកគេបានដើរមុនលីគអឺរ៉ុបឆ្ងាយណាស់ “។...
ក្រុមហ៊ុន Twitter បានបាត់បង់ចំណូលប្រមាណ ជិតពាក់កណ្តាល ពីការដាក់ ads ផ្សាយពាណិជ្ជកម្ម ចាប់តាំងពីលោក Elon Musk បានទិញយកបណ្តាញសង្គមចាបខៀវ ក្នុងតម្លៃ ៤៤ពាន់លានដុល្លារ កាលពីឆ្នាំ ២០២២កន្លងទៅ។ លោក Elon Musk បាននិយាយថា ក្រុមហ៊ុន Twitter របស់លោកមិនបានបន្ថែមប្រាក់ចំណូលពីការលក់...
អូស្ត្រាលី៖យោងតាមការចេញផ្សាយ ពីគេហទំព័រ Xinhua បានប្រាប់ឲ្យដឹងថា ថ្ងៃទី១៨ ខែកក្កដា ក្រុមបាល់ទាត់ជម្រើសជាតិប្រទេសចិនបានប្តេជ្ញាបង្ហាញទម្រង់លេងឲ្យល្អបំផុតរបស់ពួកគេ និងត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ពិភពលោកនារី “FIFA Women’s World Cup” នាពេលខាងមុខ។ ក្រុមចិនបានឈានដល់ជុំទី ១៦ សម្រាប់ការប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ ២០១៩ បានបន្តការហ្វឹកហាត់របស់ពួកគេនៅទីក្រុង Adelaide កាលពីថ្ងៃអង្គារមួយថ្ងៃ បន្ទាប់ពីស្មើ...
អាមេរិក៖ យោងតាមការចេញផ្សាយពីគេហទំព័រ UPI បានប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី ១៧ ខែកក្កដា (UPI) តារាសម្តែង អ្នកនាង Sofia Vergara និងលោក Moonhaven ជាគ្រួសារសម័យទំនើបបានប្រកាសថា ពួកគេនឹងបញ្ចប់អាពាហ៍ពិពាហ៍ជាមួយ បន្ទាប់ពីរួមរស់អស់រយៈពេល ៧ ឆ្នាំរបស់ពួកគេ។ គូស្នេហ៍មួយគូនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ Page Six...
វៀតណាម៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា កញ្ញា Vu Linh Dan ដែលជាម្ចាស់ជ័យលាភីកម្មវិធីប្រឡងចម្រៀង The Voice Kids របស់វៀតណាមនឹងប្រកួតប្រជែងកម្មវិធី Survival របស់ប្រទេសកូរ៉េខាងត្បូង Universe Ticket ដែលស្វែងរកទេពកោសល្យសម្រាប់ក្រុមចម្រៀងនារី K-pop ថ្មី។ កញ្ញា...
ភ្នំពេញ៖ កំពូលតារាចម្រៀងប្រចាំផលិតផល Sunday រួមមាន លោក ឆាយ វីរៈយុទ្ធ កញ្ញា សុខ ពិសី កញ្ញា អ៊ីវ៉ា លោក កែវ វាសនាលោក អ៊ីណូ លោក ចឺម និងតារាជាច្រើនទៀត រួមទាំងចាងហ្វាងផលិតកម្ម បានកោតសរសើរពីរោងចក្រ ខ្មែរ ប៊ែវើរីជីស ថាជារោងចក្រទំនើប និងផ្តល់ទំនុកចិត្តខ្ពស់ដល់អតិថិជន ហើយបានមករោងចក្រផ្ទាល់ ដើម្បីស្វែងយល់ពីសង្វាក់ផលិតកម្ម ពីក្រោយរសជាតិដ៏ឆ្ងាញ់ របស់ផលិតផលនីមួយៗ ខ្មែរ ប៊ែវើរីជីស។ រោងចក្រ ខ្មែរ ប៊ែវើរីជីស ត្រូវបានគេស្គាល់ថាជារោងចក្រដ៏ទំនើបមួយ ប្រើសុទ្ធតែគ្រឿងចក្រ បច្ចេកវិទ្យាចុងក្រោយពីប្រទេសអាល្លឺម៉ង់ ហើយដំណើរការដោយស្វ័យប្រវត្តិ។ ទម្រាំតែបានមួយដំណក់ចូលកំប៉ុងភេសជ្ជៈ និងស្រាបៀរ ត្រូវបានម៉ាស៊ីនជាច្រើនធ្វើការច្រោះភាគល្អិតរបស់វត្ថុធាតុដើមនិងសម្លាប់មេរោគបានយ៉ាងល្អ។ គ្រប់ដំណក់របស់ភេសជ្ជៈ និងស្រាបៀរ របស់ ខ្មែរ ប៊ែវើរីជីស គឺឆ្ងាញ់ អាចពិសាដោយការទុកចិត្ត និងគ្មានភាពភ័យខ្លាច។ ក្រៅពីការដើរទស្សនារោងចក្រ ផលិតកម្ម Sunday ក៏បានដើរផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គា ម៉ល និងចូលទទួលទានអាហារនៅភោជនីយដ្ឋាន Cambodia Mastercraft Microbrewery ជាមួយថ្នាក់ដឹកនាំកំពូល ខ្មែរ ប៊ែវើរីជីស ផងដែរ។ គួរបញ្ជាក់ផងដែរថា ខ្មែរ ប៊ែវើរីជីស ចាប់ដៃជាមួយផលិតកម្ម Sunday ក្នុងព្រឹត្តិការណ៍ប្រគំតន្រ្តីទេសចរណ៍ Cambodia Mega Concert ទទួលបានការគាំទ្រជាខ្លាំងពីសំណាក់ពុកម៉ែបងប្អូន តាមបណ្តាខេត្តក្រុងប្រទេសកម្ពុជា។
វៀតណាម៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា បវរកញ្ញាពិភពលោក នាង Mina Sue Choi របស់ប្រទេសកូរ៉េខាងត្បូង បានទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម ជាលើកដំបូង ក្នុងដំណើរអាជីវកម្មក្នុងសប្តាហ៍នេះ។ នាង Choi ត្រូវបានស្វាគមន៍ដោយតារាសម្តែង Truong Ngoc Anh ប្រធានគណៈកម្មាធិការរៀបចំការប្រលងបវរកញ្ញាពិភពលោកវៀតណាមឆ្នាំ ២០២៣...
វៀងច័ន្ទ៖ ប្រជាជនឡាវ ត្រូវបានជំរុញឱ្យត្រៀមខ្លួនសម្រាប់ផលប៉ះពាល់ ដែលអាចកើតមាន នៃព្យុះទីហ្វុងតាលីម ដែលនឹងឆ្លងកាត់ប្រទេសឡាវរហូតដល់ថ្ងៃអង្គារនេះ ដោយនាំមកនូវភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំងនៅក្នុងខេត្តភាគកណ្តាល និងភាគខាងត្បូង នៃប្រទេសឡាវ។ នាយកដ្ឋានឧតុនិយម និងជលសាស្ត្រ ស្ថិតក្រោមក្រសួងធនធានធម្មជាតិ និងបរិស្ថានឡាវ នៅថ្ងៃចន្ទនេះ បានចេញសេចក្តីជូនដំណឹងមួយ ដោយណែនាំដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នជាចាំបាច់ ដើម្បីការពារផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់ពួកគេ។ ព្យុះទីហ្វុងតាលីម កំពុងខិតចូលមកក្នុងខេត្តកោះហៃណាន ភាគខាងត្បូងប្រទេសចិន...