ក្លឹប Juventus ត្រូវបានដក ១០ពិន្ទុ ដោយតុលាការឧទ្ធរណ៍នៃសហព័ន្ធបាល់ទាត់អ៊ីតាលីកាលពីថ្ងៃអង្គារកន្លងទៅ ក្រោយពេលដែលក្លឹបនេះស្ថិតក្រោមការស៊ើបអង្កេតពាក់ព័ន្ធនឹងរឿងក្លែងបន្លំបញ្ជីហិរញ្ញវត្ថុតាមពិតទៅ កាលពីខែមករាកន្លងទៅ ក្លឹបនេះត្រូវបានអាជ្ញាធរបាល់ទាត់អ៊ីតាលីដាក់ពិន័យដោយដក ១៥ពិន្ទុ និងដាក់ទណ្ឌកម្មថ្នាក់ដឹកនាំក្លឹបទាំងអស់ ក្រោមមូលហេតុថាក្លឹបនេះបំប៉ោងចំណូលពីការទិញ-លក់កីឡាករកាលពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២១។ យ៉ាងណាមិញ កាលពីខែមេសាកន្លងទៅ Juventus ត្រូវបានគេសង ១៥ពិន្ទុវិញ លុះនៅក្នុងសប្ដាហ៍នេះ គេដកយក ១០ពិន្ទុ។ ការដកពិន្ទុនេះធ្វើឡើងអំឡុងពេលដែលក្លឹបនេះកំពុងតែលេងប្រកួតលីគអ៊ីតាលីទល់នឹងក្លឹប Empoli។...
នាថ្ងៃនេះ លោក Erik Ten Hag អ្នកចាត់ការ Manchester United បាននិយាយឆ្លើយតបរឿងពាក្យចចាមអារ៉ាម បិសាចក្រហមនឹងអាចទិញ Neymar Jr ឬអត់។ លោកបានឆ្លើយយ៉ាងខ្លីយ៉ាងដូច្នេះ៖ «បើមានព័ត៌មានទាក់ទិននឹងរឿងនេះ យើងនឹងប្រាប់អស់លោកអ្នក»។ PSG កាលពីពេលថ្មីៗ ត្រូវបានសេចក្ដីរាយការណ៍ថា ចង់ផ្ទេរ Neymar ចេញ...
បរទេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ថា សហរដ្ឋអាមេរិក បានឃ្លាតឆ្ងាយពីការលុកលុយចូលប្រទេសរុស្ស៊ី ហើយទីក្រុងម៉ូស្គូបានបញ្ជាក់ថា ខ្លួនបានបញ្ចប់ដោយការកម្ចាត់ក្រុមបះបោរប្រដាប់អាវុធដែលបានចូលពីអ៊ុយក្រែន ។ ផ្នែកខ្លះនៃតំបន់ព្រំដែននៃទីក្រុង Belgorod បានរងការវាយប្រហារកាលពីថ្ងៃចន្ទ នៅក្នុងការវាយឆ្មក់ឆ្លងព្រំដែន ដ៏ធំបំផុតមួយចាប់តាំងពីប្រទេសរុស្ស៊ី ដែលបានឈ្លានពានប្រទេសជិតខាងរបស់ខ្លួនកាលពីឆ្នាំមុន ។ ក្រោយមករុស្ស៊ី បានបញ្ចេញរូបភាព នៃរថយន្តយោធាលោកខាងលិច ដែលត្រូវបានគេបោះបង់ចោល...
តូក្យូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ថា នៅថ្ងៃពុធនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Huawei បានដាក់បង្ហាញនូវ ផលិតផលដែលអាចពាក់បាន រួមទាំងនាឡិកាឆ្លាតវៃ និងកាសស្តាប់ត្រចៀកឥតខ្សែនៅក្នុងប្រទេសជប៉ុន ដោយសម្លឹងមើលការពង្រឹងវត្តមាន របស់ខ្លួននៅក្នុងទីផ្សារដែលកំពុងរីកចម្រើន ។ ក្រុមហ៊ុន Huawei បានដាក់បង្ហាញនាឡិកាឆ្លាតវៃស៊េរី Huawei Watch Ultimate នៅទីក្រុងតូក្យូ...
កីឡាករខ្សែការពារកណ្តាល Andrew Robertson នៅរដូវក្តៅនេះ ត្រូវបានក្លឹបហង្សក្រហម Liverpool បញ្ចូលក្នុងបញ្ជីឈ្មោះកីឡាករដែលអាចលក់ចេញទាំងគួរ ឲ្យភ្ញាក់ផ្អើលហើយក្នុងនោះ Real Madrid ទំនងជាគោលដៅបន្ទាប់។ The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាកីឡាករ ខ្សែការពារកណ្តាលរូបនេះបានក្លាយទៅ ជាគោលដៅរបស់ Real Madrid ក្រោយពេលដែលក្លឹបយក្សអេស្បាញមួយនេះ បានបាត់បង់វត្តមានរបស់កីឡាករ Ferland Mendy...
យោងតាមការចេញផ្សាយរបស់ The La Repubblica បានឲ្យដឹងថាកីឡាករខ្សែប្រយុទ្ធ Antonio Sanabria ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Torino ពេលនេះកំពុងទាក់ទាញក្លឹបជាច្រើននៅអឺរ៉ុប ដែលក្នុងនោះសូម្បីតែកាំភ្លើងធំ Arsenal ។ កាំភ្លើងធំ Arsenal បានបង្ហាញចំណាប់អារម្មណ៍ និងទាក់ចិត្តទាក់អារម្មណ៍ខ្លាំងមែនទែន ជាមួយនឹងកីឡាករខ្សែប្រយុទ្ធឆ្នើមរូបនេះដោយរដូវកាលកន្លងមកនេះ គាត់អាចរកបានគ្រាប់បាល់ចំនួន១២ និងជួយមិត្តរួមក្រុមបាន៣គ្រាប់ផងដែរ។ ទោះបីជាយ៉ាងណាក្តីកំពុងចរចា ជាមួយនឹងក្លឹបអ៊ីតាលីជាមួយ...
ព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ កាលពីល្ងាចថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ បានបញ្ជូនអូប័រល្បឿនលឿន របស់ក្រុមហ៊ុន GTVC ទៅទទួលយកបុរសម្នាក់ ដែលមានអាការៈប្រកាច់ លើសឈាម កំរិត២១ ក្នុងក្រុងកោះរ៉ុង យកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ លោកឧកញ៉ា ទៀ...
អាមេរិក៖ នេះយោងតាមការចេញផ្សាយពីគេហទំព័រ MSN បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Microsoft Build 2023 មានព្រឹត្តិការណ៍ច្រើនជាងឆ្នាំមធ្យម ដោយសារការរីកចម្រើន នៃបញ្ញាសិប្បនិមិត្តដែលជំរុញឲ្យ ក្រុមហ៊ុនបច្ចេកវិទ្យាទាំងអស់រីកចម្រើន។ ហើយវាមិនមែនជារឿងសម្ងាត់ឡើយ ដែលការងារជិតស្និទ្ធរបស់ Microsoft ជាមួយ OpenAI បានផ្តល់ឲ្យពួកគេ នូវអ្វីដែលជាគែមមួយជាមួយការប្រណាំង ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះនាំទៅដល់ព័ត៌មាន Microsoft Build...
កូរ៉េខាងត្បូង៖ វេទិកាសុវត្ថិភាពទូរស័ព្ទដែលឈ្នះពានរង្វាន់របស់ក្រុមហ៊ុន Samsung Knox មានអាយុ១០ឆ្នាំ ខណៈក្រុមហ៊ុនបានណែនាំ Knox នៅសមាជទូរស័ព្ទពិភពលោកកាលខែកុម្ភៈ ឆ្នាំ២០១៣ ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ វាបានវិវត្តទៅជាវេទិកាសុវត្ថិភាព ដ៏គួរឲ្យទុកចិត្តបំផុតមួយសម្រាប់ឧបករណ៍ចល័ត ការពារអ្នកប្រើប្រាស់រាប់ពាន់លាននាក់ និងអាជីវកម្មដែលកំពុងដំណើរការ។ សម្រាប់ការបង្ហោះ Newsroom នាពេលថ្មីៗនេះ ដើម្បីអបអរសាទរខួបលើកទី ១០ នៃ Knox ក្រុមហ៊ុន...
ក្រសួងឧស្សាហកម្មដែលរៀបចំឯកសារនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ មួយកាលពីល្ងាចថ្ងៃចន្ទថា នៅក្រោមផែនការនេះ ពាក់កណ្តាល នៃអគារការិយាល័យ និងផ្ទះនៅប្រទេសវៀតណាម នឹងត្រូវបំពាក់ដោយបន្ទះសូឡានៅលើដំបូលនៅឆ្នាំ 2030។ ប្រទេសនេះក៏នឹងមានបំណងបង្កើត ថាមពលបៃតងសម្រាប់ ការនាំចេញដែលមានគោលដៅពី 5 ទៅ 10 ជីហ្គាវ៉ាត់ (GW) នៅឆ្នាំ 2030 ដែរ។ សេចក្តីថ្លែងការណ៍មិនបានផ្តល់ព័ត៌មានលម្អិតពេញលេញនៃផែនការនោះទេ។ សេចក្តីព្រាងនៃ...