ប្រទេសដែលមាននាវាមុជទឹកច្រើនជាងគេបង្អស់ ក្នុងពិភពលោកគឺប្រទេសកូរ៉េខាងជើង បន្ទាប់មកទើបជាប្រទេសចិន អាមេរិក និងរុស្ស៊ី។ ខាងក្រោមនេះ គឺជាប្រទេសចំនួន ៤១ ដែលមាននាវាមុជទឹក ដែលដកស្រង់ចេញពីវិបសាយ Global Fire Power៖ ១. កូរ៉េខាងជើង៖ ៨៣គ្រឿង ២. ចិន៖ ៧៤គ្រឿង ៣. អាមេរិក៖ ៦៦គ្រឿង...
កោះដ៏ធំជាងគេបំផុតក្នុងពិភពលោក គឺកោះ Greenland ដែលជាកម្មសិទ្ធិរបស់ប្រទេសដាណឺម៉ាក។ កោះ Greenland ស្ថិតនៅក្នុងតំបន់មហាសមុទ្រអាត្លង់ទិកខាងជើង មានផ្ទៃដីជាង ២,១៧លានគីឡូម៉ែត្រការ៉េ។ កោះនេះ មានចម្ងាយត្រឹមតែ ២៦គីឡូម៉ែត្រពីកោះ Ellesmere របស់កាណាដា និងចម្ងាយពីប្រទេសអ៊ីស្លង់ប្រមាណ ៣២០គីឡូម៉ែត្រ។ ថ្វីបើជាផ្នែកមួយនៃប្រទេសដាណឺម៉ាកពិតមែន ប៉ុន្តែវាជាកោះស្វយ័ត ពោលគឺមានរដ្ឋអំណាចគ្រប់គ្រងផ្ទាល់ខ្លួន ក្នុងនោះមាននាយករដ្ឋមន្រ្តីផងដែរ។ កោះធំជាងគេបំផុតនេះ មានប្រជាជនរស់នៅប្រមាណជាង...
វ៉ាស៊ីនតោន៖ មេដឹកនាំយោធានៅកំពូល របស់សហរដ្ឋអាមេរិក បានជំរុញឱ្យមានការប្រុងប្រយ័ត្ន ខ្ពស់ ខណៈដែលរុស្ស៊ីបន្តទទួលរងនូវការបរាជ័យធំ ៗ នៅក្នុងការឈ្លានពានរបស់ខ្លួនលើអ៊ុយក្រែន។ ឧត្តមសេនីយលោក Mark Milley ដែលបច្ចុប្បន្នជាប្រធានអគ្គសេនាធិការចម្រុះ បានទៅបំពេញទស្សនកិច្ចកាលពីថ្ងៃអាទិត្យទៅកាន់មូលដ្ឋានយោធានៅទីក្រុង Warsaw ប្រទេសប៉ូឡូញ ដែលកំពុងជួយអ៊ុយក្រែន ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនប្រឆាំងនឹងកងកម្លាំងរុស្ស៊ី។ ថ្លែងបន្ទាប់ពីដំណើរទស្សនកិច្ចនេះ លោក Milley បានលើកឡើងថា...
The Goal នៅថ្ងៃនេះបានសរសេរថាកីឡាករ Rafael Leao បានក្លាយទៅជាកីឡាករគោលដៅដ៏សំខាន់មួយ របស់ក្លឹបមេឃខៀវ Man City ដោយក្នុងនោះក្លឹបអង់គ្លេសមួយក៏បានត្រៀមកញ្ចប់មួយចំនួនធំផងដែរ ដើម្បីនាំយកកីឡាកររូបនេះ មករួមក្លឹបឲ្យបាននៅរដូវក្តៅក្រោយ។ កីឡាករវ័យ២៣ឆ្នាំរូបនេះនឹងបន្តរស់នៅជាមួយនឹង AC Milan រហូតដល់រដូវក្តៅជាមុនសិន ដើម្បីអាចបំពេញការងារនៅ Champions League ជាមួយនឹងក្លឹបអ៊ីតាលីនេះជាមុនសិន ប៉ុន្តែជឿជាក់ថានឹងមិនអាចបន្តស្នាក់នៅអ៊ីតាលីទៀតឡើយនារដូវក្តៅខាងមុខ។ គួរឲ្យដឹងដែរថា...
កីឡាករខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi បានធ្វើការហោះហើរទៅចូលរួម ជាមួយនឹងក្រុមជម្រើសជាតិអាហ្សង់ទីនហើយនៅក្នុងប្រទេសអាមេរិក ដើម្បីត្រៀមការប្រកួតមិត្តភាពកំដៅសាច់ដុំចំនួន២ មុនការប្រកួតពានរង្វាន់ពិភពលោក នឹងត្រូវចូលមកដល់។ កីឡាករខ្សែប្រយុទ្ធរបស់ក្លឹប PSG រូបនេះបានហោះទៅដល់រដ្ឋហ្វ្លរីដា ជាមួយនឹងមិត្តរួមក្រុមផ្សេងទៀតដូចជា Angel Di Maria, Leandro Paredes និង Nicolas Tagliafico ខណៈដែលគ្រូបង្វឹក លោក...
កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា នៅថ្ងៃទី ១៩ ខែកញ្ញានេះ ក្រុមតារាស្រីថ្មីរបស់ Starship Entertainment បានចូលរួមក្នុងពិធីតែងតាំងនៅអគារកាកបាទក្រហមកូរ៉េ ហើយក្លាយជាឯកអគ្គរដ្ឋទូតជាផ្លូវការសម្រាប់ ‘Anyone Campaign’ ។ សម្រាប់យុទ្ធនាការទូទាំងប្រទេសថ្មីនេះលើកទឹកចិត្តសាធារណជនឲ្យចូលរួមក្នុងឱកាសស្ម័គ្រចិត្តដ៏មានអត្ថន័យមួយមុនដំណាច់ឆ្នាំ ដោយសង្កត់ធ្ងន់ថា នរណាម្នាក់អាចជួយអ្នកត្រូវការជំនួយនៅក្នុងសហគមន៍របស់ពួកគេ។ IVE បានថតបទចម្រៀងយុទ្ធនាការមួយដែលមានចំណងជើងថា “ជាមួយនឹងការប៉ះរបស់អ្នក” ហើយនឹងត្រូវបានបង្ហាញជាគំរូផ្សព្វផ្សាយផងដែរ។...
EZECOM ស្រឡាញ់អ្នក! តើលោកអ្នកបានដោនឡូតកម្មវិធីទូរស័ព្ទដៃEZECOM ហើយឬនៅ? ប្រញាប់ឡើង!!! អតិថិជនEZECOM មានឱកាសឈ្នះរង្វាន់ចានស្រាក់ដ៏ស្រស់ស្អាតជារៀងរាល់ថ្ងៃពេញមួយសប្តាហ៍នេះ ដោយគ្រាន់តែដោនឡូតកម្មវិធីទូរស័ព្ទដៃEZECOM តាមរយៈតំណលីងនេះ https://sl.ezecom.com.kh/info-partners ឬស្កេនកូដខាងក្រោម! អ្នកឈ្នះរង្វាន់នឹងត្រូវជ្រើសរើសជារៀងរាល់ថ្ងៃ សូមតាមដានហ្វេសប៊ុកផេករបស់ក្រុមហ៊ុនEZECOM! ប្រញាប់ឡើង ការផ្តល់ជូនរង្វាន់នេះមានសម្រាប់តែខែកញ្ញានេះតែប៉ុណ្ណោះ!!! សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះអតិថិជនទាំងអស់ដែលបានគាំទ្រ និងប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុនកន្លងមក។ ក្រុមការងារយើងខ្ញុំនៅតែខិតខំបន្តប្រឹងប្រែងក្នុងការផ្តល់នូវសេវាកម្មអ៊ិនធឺណិតអោយកាន់តែប្រសើរឡើងស្របតាមតម្រូវការរបស់លោកអ្នក។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ https://ezecom.com.kh ឬទូរស័ព្ទ...
ផ្សារទំនើប ខេ ម៉ល អភិវឌ្ឍដោយក្រុមហ៊ុន អឺបេនលែន (Urbanland) ប្រកាសពង្រីកគម្រោងផ្សារ ទំនើបមួយទៀតនៅក្នុងតំបន់ព្រែកត្នោត ភាគខាងត្បូងនៃទីក្រុងភ្នំពេញ។ ផ្សារទំនើប ខេ ម៉ល ព្រែកត្នោតនឹងក្លាយជាទីតាំងសហគមន៍ថ្មីមួយនៅតាមបណ្តោយផ្លូវជាតិលេខ 2 ដើម្បីបង្កើន ភាពងាយស្រួលដល់អតិថិជន និងភាពរស់រវើកនៃតំបន់ព្រែកត្នោតនាពេលឆាប់ៗខាងមុខ។ ដោយគ្រាន់តែធ្វើដំណើរត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះចេញពីមហាវិថីសម្តេច ហ៊ុន សែន ឆ្លងកាត់ផ្លូវជាតិលេខ 2...
អាមេរិក៖ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល បានប្រាប់ឲ្យដឹងថា ព្រឹត្តិការណ៍បំផ្លាញថាម ពលព្រះអាទិត្យកាលពីដើមឆ្នាំនេះ បានបំផ្លាញផ្កាយរណប Starlink របស់លោក Elon Musk អស់ចំនួន ៣៨ គ្រឿងដែលធ្វើឲ្យក្រុមហ៊ុនរបស់លោកខាតបង់ទឹកប្រាក់រាប់សិបលានដុល្លារឯណោះ។ ក្រុមហ៊ុន SpaceX បានបាញ់បង្ហោះផ្កាយរណបអ៊ីនធើណេតកម្រិតទាបរបស់ខ្លួនចំនួន ៤៩ គ្រឿងទៅកាន់ទីអវកាសពីមជ្ឈមណ្ឌលអវកាស Kennedy នៃរដ្ឋផ្លរីដា កាលពីថ្ងៃទី ៣...
អាមេរិក៖ ប្រទេសរុស្ស៊ីបាននិយាយថា ផ្កាយរណបឯកជនដែលកំពុងត្រូវបានប្រើប្រាស់ដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនអាចក្លាយជាគោលដៅយោធាស្របច្បាប់ចំពេលមានសង្គ្រាមកំពុងបន្ត ក្នុងប្រទេសអ៊ុយក្រែន នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ការកត់សម្គាល់ដែលធ្វើឡើងក្នុងសប្តាហ៍នេះដោយលោក Konstantin Vorontsov សមាជិកនៃក្រសួងការបរទេសរុស្ស៊ី និងជាប្រធានគណៈប្រតិភូរបស់ប្រទេសប្រចាំអង្គការសហប្រជាជាតិបានធ្វើឡើងក្នុងកិច្ចប្រជុំក្រុមការងារនៅទីក្រុងហ្សឺណែវ អំពីការកាត់បន្ថយការគំរាមកំហែង និងការបង្កើនកិច្ចសហប្រតិបត្តិការក្នុងលំហ។លោក Vorontsov បាននិយាយថា គណៈប្រតិភូរុស្ស៊ីចង់គូសបញ្ជាក់អំពីនិន្នាការដ៏គ្រោះថ្នាក់បំផុត ដែលហួសពីការប្រើប្រាស់បច្ចេកវិទ្យាអវកាសខាងក្រៅគ្មានគ្រោះថ្នាក់ និងបានលេចចេញជារូបរាងក្នុងអំឡុងពេលព្រឹត្តិការណ៍នៅអ៊ុយក្រែ។ យោងតាមការបកប្រែជាភាសាអង់គ្លេសនៃសេចក្តីថ្លែងការណ៍របស់អង្គការសហប្រជាជាតិ លោក Vorontsov បានបន្តថា...