ក្រុងប៉េកាំង៖យោងតាមការចេញផ្សាយពី គេហទំព័រឆៃណាឌៀលីបានប្រាប់ឲ្យដឹងថា ព្រឹត្តិការណ៍រត់ម៉ារ៉ាតុងក្រុងប៉េកាំងបានចាប់ផ្តើមកាលពីព្រឹកថ្ងៃអាទិត្យនៅរដ្ឋធានី នៃប្រទេសចិន បន្ទាប់ពីព្រឹត្តិការណទ៍នេះ សម្រាកអស់រយៈពេល២ឆ្នាំមកហើយដោយសារតែ ជំងឺរាតត្បាត COVID-19។ ព្រឹត្តិការណ៍នេះត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ ១៩៨១ ហើយបានក្លាយជាព្រឹត្តិការណ៍និមិត្តសញ្ញាសម្រាប់អ្នកដែលចូលចិត្តរត់ម៉ារ៉ាតុង។ ទោះបីជាយ៉ាងណាក៏ដោយ វាត្រូវបានលុបចោលក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ដោយសារតែជំងឺរាតត្បាត COVID-19។ អ្នករត់ប្រណាំងសរុបចំនួន ២០,០០០នាក់ បានចេញដំណើរពីទីលាន Tian’anmen ហើយបន្ទាត់បញ្ចប់ នៅឧទ្យានអូឡាំពិកដែលជាកន្លែងសំខាន់មួយនៃព្រឹត្តិការណ៍ កីឡាអូឡាំពិកទីក្រុងប៉េកាំងឆ្នាំ...
គៀវ៖ សង្រ្គាមដែលកំពុងបន្តរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅក្នុងប្រទេសអ៊ុយក្រែន បានបង្ខំឱ្យលោកខាងលិចពិនិត្យមើលការផ្គត់ផ្គង់ថាមពលរបស់ខ្លួន ហើយមានការចាប់អារម្មណ៍កាន់តែខ្លាំងឡើង ចំពោះការលាយនុយក្លេអ៊ែរជាប្រភពថាមពលនាពេលអនាគត។ រុស្សីគឺជាអ្នកលេងដ៏សំខាន់ នៅក្នុងទីផ្សារថាមពលរបស់ពិភពលោក។ នៅឆ្នាំ២០២១ ប្រទេសនេះបាននាំចេញ ១៤ ភាគរយនៃការផ្គត់ផ្គង់ប្រេងឆៅរបស់ពិភពលោក ហើយរុស្ស៊ីក៏ជាប្រទេសនាំចេញឧស្ម័នធម្មជាតិ ដ៏ធំបំផុតរបស់ពិភពលោកផងដែរ។ ប្រទេសរុស្ស៊ីមានបំពង់បង្ហូរឧស្ម័ន ជាច្រើនដែលបញ្ជូនដោយផ្ទាល់ទៅអឺរ៉ុប ហើយមានចំនួនជិត ៤០ភាគរយនៃតម្រូវការឧស្ម័នរបស់សហភាពអឺរ៉ុបក្នុងឆ្នាំ២០២១ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិ របស់ទីក្រុងសេអ៊ូល បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីកិច្ចពិភាក្សារបស់លោកជាមួយប្រធានមន្ទីរបញ្ចកោណថា ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានយល់ព្រមបន្តធ្វើសមយុទ្ធដែនអាកាសរួមគ្នាទ្រង់ទ្រាយធំរបស់ពួកគេរហូតដល់ថ្ងៃសៅរ៍។ យោងតាមសារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់ ចេញផ្សាយនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា សម្ព័ន្ធមិត្តត្រូវបានគេគ្រោងនឹងបញ្ចប់ការអនុវត្តសមយុទ្ធ Vigilant Storm រយៈពេលប្រាំថ្ងៃនៅថ្ងៃសុក្រ ដោយមានយន្តហោះប្រហែល ២៤០គ្រឿង រួមទាំងយន្តហោះចម្បាំងបំបាំងកាយ F-35...
ក្រុងស៊ីឈាង៖ យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី បានប្រាប់ឲ្យដឹងថា ប្រទេសចិនកាលពីថ្ងៃសៅរ៍ បានបញ្ជូនផ្កាយរណបទំនាក់ទំនងថ្មីមួយ ទៅកាន់តារាវិថីពីមជ្ឈមណ្ឌល បាញ់បង្ហោះផ្កាយរណប ស៊ីឈាង ក្នុងខេត្ត Sichuan ភាគនិរតីនៃប្រទេសចិន។ ផ្កាយរណប “ChinaSat 19” ត្រូវបានបាញ់បង្ហោះនៅម៉ោង ៧:៥០ នាទីយប់ (ម៉ោងនៅទីក្រុងប៉េកាំង) ដោយរ៉ុក្កែត Long March-3B...
សៀងហៃ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុន Honda Motor Co កាលពីថ្ងៃសៅរ៍បានដាក់តាំងបង្ហាញពិភពលោក នៃ e:N2 Concept ជាគំរូគំនិតសម្រាប់ឈុតទី២ នៃម៉ូដែល e:N Series ដែលជាស៊េរីម៉ូដែល Honda-brand EV នៅប្រទេសចិន នៅពិព័រណ៍នាំចូលអន្តរជាតិចិន លើកទី៥...
សេអ៊ូល ៖ ទូរស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២២ថា ក្រុងសេអ៊ូល និង ក្រុងវ៉ាស៊ីនតោន បាននឹងកំពុងធ្វើសមយុទ្ធ ដែនអាកាស “Vigilant Storm” ចាប់តាំង ពីថ្ងៃចន្ទ ដែលត្រូវបានពន្យារពេលមួយថ្ងៃ ដល់ថ្ងៃសៅរ៍ ដើម្បីឆ្លើយតប...
គឺជាការប្រកួតយ៉ាងស្វិតស្វាញ នៅក្នុងទឹកដីរបស់ Etihad របស់ក្រុមមេឃខៀវ Man City កាលពីយប់មិញ ដោយទទួលស្វាគមន៍ ក្រុមភ្ញៀវ Fulham ជាមួយនឹងលទ្ធផល យ៉ាងប្រផិតប្រផោយ២ទល់នឹង១ ។ ម្ចាស់ផ្ទះរបូតគ្រាប់បាល់ដំបូង និងកាតក្រហមកីឡាករ Cancelo តាំងតែពីនាទីទី២៦ និងស៊ុតបញ្ចូលទី ដោយអតីតកីឡាករ Pereira ខណៈដែល ក្រុមម្ចាស់ផ្ទះមាន១គ្រាប់ក្នុងដៃ...
ទីក្រុងគែរ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេបានប្រាប់ឲ្យដឹងថា ភ្លៀងធ្លាក់តិចតួច រលកកម្ដៅខ្លាំង និងគ្រោះរាំងស្ងួត កាន់តែអាក្រក់ទៅៗ ធ្វើឲ្យមជ្ឈឹមបូព៌ាក្លាយជាតំបន់ ដែលមានសម្ពាធទឹកខ្លាំងបំផុត ក្នុងពិភពលោក ជាមួយនឹងការប្រែប្រួលអាកាសធាតុ គំរាមកំហែងដល់មនុស្សរាប់លាននាក់ ផ្លាស់ទីលំនៅ។ លោក Hussein Abu Saddam ប្រធានក្រុមកសិករនៅប្រទេសអេហ្ស៊ីប ដែលកំពុងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល ស្តីពីអាកាសធាតុពិភពលោក COP27 ក្នុងខែនេះ...
Everton បើកទ្វា Goodison Park យប់មិញទាំងខកខានចិត្តយ៉ាងខ្លាំង ដោយបាត់បង់៣ពិន្ទុផង និងធ្វើឲ្យអ្នកគាំទ្រមិនសប្បាយចិត្តយ៉ាងខ្លាំងផង ចាញ់ក្រុមភ្ញៀវ Leicester City ដោយមិនអាចតដៃរួចឡើយ។ ២គ្រាប់របស់ Leicester City កើតឡើងតាំងតែពីនាទីទី៤៥ តង់ទី១ ដោយកីឡាករ Youi Tielemans ហើយការប្រកួតបន្តអូសបន្លាយ ដល់តង់ទី២នាទីទី៨៦ ទើបកីឡាករ...
សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២ថា យោធាកូរ៉េខាងត្បូងបានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លី ចំនួន៤គ្រាប់ ធ្លាក់ចូលទៅក្នុងសមុទ្រភាគខាងលិច កាលពីព្រឹកថ្ងៃសៅរ៍ ខណៈដែលក្រុងសេអ៊ូល និងក្រុងវ៉ាស៊ីនតោន បានបញ្ចប់សមយុទ្ធយោធា រយៈពេល៦ថ្ងៃក្នុងកម្រិតខ្ពស់ ។ ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលជាបន្តបន្ទាប់ នៅក្នុងសប្តាហ៍នេះ...