កណ្តាល ៖ នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ នេះ ក្រុមកីឡាការិនីបាល់ទះ វិទ្យាល័យហ៊ុន សែន រ៉ូតា និងក្រុមកីឡាករបាល់ទះ តាខ្មៅ ដណ្តើមបានមេដាយមាសដូចគ្នា នៃការប្រកួតកីឡាសិស្សមធ្យមសិក្សា ជ្រើសរើសជើងឯក ខេត្តកណ្តាល ប្រចាំឆ្នាំ ២០២៥-២០២៦ បន្ទាប់ពីទំាង ២ ក្រុមបានយកឈ្នះលើគូប្រកួតនៅទីលានបាល់ទះ វិទ្យាល័យហ៊ុន សែន សេរីភាព ក្រុងតាខ្មៅ ខេត្តកណ្តាល រៀបចំដោយការិយាល័យអប់រំកាយ និងកីឡា នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ។

វិញ្ញាសាបាល់ទះនារី៖ក្រុមកីឡាការិនីបាល់ទះ វិទ្យាល័យហ៊ុន សែន រ៉ូតា ទទួលបានមេដាយមាស ក្រុមកីឡាការិនីបាល់ទះ វិទ្យាល័យហ៊ុន សែន សេរីភាព ទទួលបានមេដាយប្រាក់ និងក្រុមកីឡាការិនីបាល់ទះ វិទ្យាល័យ ព្រែកស្លែង ទទួលបានមេដាយសំរិទ្ធ។ ក្រុមកីឡាករបាល់ទះ វិទ្យាល័យហ៊ុន សែន តាខ្មៅ ទទួលបានមេដាយមាស ក្រុមកីឡាករបាល់ទះ វិទ្យាល័យហ៊ុន សែន អង្គស្នូល ទទួលបានមេដាយប្រាក់ និងក្រុមកីឡាករ បាល់ទះ វិទ្យាល័យហ៊ុន សែន កំពង់កន្ទួត ទទួលបានមេដាយសំរិទ្ធ។

ការប្រកួតកីឡា សិស្សមធ្យមសិក្សា ជ្រើសរើស ជើងឯក ខេត្តកណ្តាល ប្រចាំឆ្នាំ២០២៥-២០២៦ មានចូលរួមច្រើនលើកសពីរំពឹងទុកលើ កីឡាបាល់ទាត់ កីឡាបាល់ទះ កីឡាបាល់បោះ ប៉េតង់ និងកីឡាអត្តពលកម្មទំាង ១៣ បង្ហាញពីការរីកចម្រើនវិស័យកីឡាក្នុងខេត្ត ជាពិសេសឆ្នាំនេះមានកីឡាការិនីកីឡាបាល់ទាត់ កីឡាបាល់ទះ កីឡាបាល់បោះ ប៉េតង់ និងកីឡាអត្តពលកម្មចូលរួមច្រើន៕





