ក្លឹបតោខៀវ Chelsea បានប្រកាសជាផ្លូវការហើយថាកីឡាករខ្សែការពារឆ្នើមស្លាបស្តាំ Reece James នឹងត្រូវអវត្តមាន ក្នុងការប្រកួតជូនក្រុមជម្រើសជាតិអង់គ្លេសហើយដោយសារតែរបួសក្បាលជង្គង់ ហើយត្រូវការសម្រាកព្យាបាលរហូតទៅដល់៨សប្តាហ៍។ តារាឆ្នើមរបស់ក្លឹបតោខៀវ Chelsea រូបនេះបានប៉ះទង្គិចគ្នាជាមួយនឹងកីឡាករ Theo Hernandez នៅអំឡុងពេលនៃការប្រកួត Champions League កាលពីពាក់កណ្តាលសប្តាហ៍កន្លងមក ក្នុងការប្រកួតរវាង Chelsea និង AC Milan ។...
កីឡាករខ្សែប្រយុទ្ធប្រេស៊ីល Richarlison ក្នុងការប្រកួតប៉ះនឹងក្លឹបចាស់របស់ខ្លួន Everton យប់មិញនេះ ត្រូវបានប្តុរចេញទាំងមិនទាន់អស់ចិត្ត និងដោយមានទឹកភ្នែកទៀតផង ដោយសារតែកាន់តែកៀកមកដល់ នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោកទៅហើយនោះ។ កីឡាករប្រេស៊ីលរូបនេះ បានទទួលរងរបួសចាស់នៅក្នុងការប្រកួតដើមតង់ទី២ហើយ ត្រូវបានប្តុរជំនួសវិញដោយកីឡាករ Yves Bissouma នៅនាទីទី៥២ទាំង ដែលកីឡាកររូបនេះមានទឹកមុខ មិនសូវសប្បាយចិត្តឡើយ។ ការប្រកួតបាល់ទាត់ពិភពលោក ដែលប្រព្រឹត្តទៅនៅខែក្រោយ ប៉ុន្តែកីឡាករ័យ២៥ឆ្នាំរូបនេះ នឹងត្រូវសម្រាកព្យាបាលរបួសមួយ រយៈដោយមិនទាន់ច្បាស់អំពីស្ថានភាពយ៉ាងណាឡើយ...
ក្រិច៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា ប្រទេសក្រិចបានដំណើរការទាំងស្រុង លើថាមពលកកើតឡើងវិញក្នុងរយៈពេល៥ម៉ោង កាលពីថ្ងៃសុក្រសប្តាហ៍មុនជាលើកដំបូង មិនធ្លាប់មានដោយប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ ខ្យល់ និងវារីអគ្គិសនី។ នេះបើយោងតាម IPTO ជាប្រតិបត្តិករបញ្ជូនថាមពលឯករាជ្យ របស់ប្រទេសថា ថាមពលពន្លឺព្រះអាទិត្យបានឈានដល់កម្រិតខ្ពស់បំផុតនៃថាមពលអគ្គិសនី ៣,១០៦មេហ្គាវ៉ាត់ម៉ោង នៅម៉ោង ៩ ព្រឹកម៉ោងក្នុងស្រុក (ម៉ោង ៧ ព្រឹកម៉ោងនៅចក្រភពអង់គ្លេស)...
ទីក្រុងឡុងដ៍៖ យោងតាមការចេញផ្សាយពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា មនុស្ស២នាក់ត្រូវបានចាប់ខ្លួន ពីបទខូចខាតផ្នែកព្រហ្មទណ្ឌ និងការរំលោភបំពានធ្ងន់ធ្ងរ មុនពេលដែលមន្ត្រី បានចាប់ផ្តើមដោះចំណងដៃរបស់ពួកគេ ដែលពួកគេបានស្អិតជាប់នឹងជញ្ជាំង។ សកម្មជន Just Stop Oil បានជះទឹកប៉េងប៉ោះ លើស្នាដៃរបស់ Van Gogh Sunflowers នៅវិចិត្រសាលជាតិ។ ក្រុមយុទ្ធនាការបាននិយាយថា ស្ត្រី២នាក់បានដើរចូលទៅក្នុងបន្ទប់មួយ នៅវិចិត្រសាលានាទីលាន...
ទីក្រុង Zurich ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា FBI បានត្រឡប់មក FIFA នៅសប្តាហ៍នេះ ដោយធ្វើការជាមួយ ស្ថាប័នគ្រប់គ្រងបាល់ទាត់ ដើម្បីការពារការប្រកួតបាល់ទាត់ពិភពលោក នៅប្រទេសកាតាពីឧក្រិដ្ឋកម្ម ដែលអាចកើតមានរួមទាំងការជួយសម្របសម្រួល ការប្រកួតផងដែរ។ FIFA បាននិយាយថា អ្នកស៊ើបអង្កេតសហព័ន្ធមកពីសហរដ្ឋអាមេរិក បានចូលរួមកិច្ចប្រជុំមួយនៅទីក្រុង Zurich រួមមាន...
ចិន៖ក្រុមហ៊ុន Volkswagen បាននិយាយថា ខ្លួននឹងចំណាយប្រាក់ ២.៣៥ ពាន់លានដុល្លារ នៅប្រទេសចិន ដែលជាការវិនិយោគដ៏ធំបំផុតរបស់ខ្លួនក្នុងប្រទេសនេះ ដើម្បីរក្សាការប្រកួតប្រជែងក្នុងយុគសម័យ នៃរថយន្តអគ្គិសនីដ៏ឆ្លាតវៃ ហើយការវិនិយោគបានគ្រោងទុកនឹងផ្តោត លើការសហការបង្កើតមុខងារជំនួយការ បើកបរសម្រាប់រថយន្តអគ្គិសនី ជាមួយនឹងការចាប់ផ្តើមអាជីវកម្មយោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។ ក្រុមរថយន្តបានបន្តថា ខ្លួនកំពុងវិនិយោគ ១ ពាន់លានដុល្លារក្នុងក្រុមហ៊ុន Horizon Robotics នឹងធ្វើឲ្យក្រុមហ៊ុននេះចូលរួម...
ហ្សឺណែវ៖ នេះបើតាមមន្ត្រីកំពូលមួយរូប របស់ស្ថាប័នបាល់ទាត់បាន ប្រាប់សមាជិកសភាអឺរ៉ុប បាននិយាយថា FIFA ចង់ជួយកម្មករនៅប្រទេសកាតា ឲ្យទទួលបានសំណងសម្រាប់ការរងរបួស នៅពេលសាងសង់គម្រោងសម្រាប់ព្រឹត្តិការណ៍ ការប្រកួតកីឡាបាល់ទាត់ “World Cup” យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ សហព័ន្ធបាល់ទាត់ក្នុងទ្វីបអឺរ៉ុប បានគាំទ្រការអំពាវនាវ ឲ្យមានមូលនិធិចាប់តាំងពីអង្គការ លើកលែងទោសអន្តរជាតិ បាននិយាយថា FIFA គួរតែផ្តល់វិភាគទានចំនួន ៤៤០...
ភ្នំពេញ៖ តារាចម្រៀងដ៏ល្បីឈ្មោះ ទេព បូព្រឹក្ស ជាគូស្នេហ៍ តារាចម្រៀងរ៉េប លោក ជី ដេវីត កំពុងតែធ្វើឱ្យមហាជនសង្ស័យថានាង កំពុង ពរពោះ ក្រោយពីតារាស្រីរូបនេះស្ងាត់ពីឆាកតន្រ្តី ខណៈពិធីជប់លៀងខួប កំណើតរបស់ ជីដេវីត កាលពីពេលថ្មីៗនេះ ទេព បូព្រឹក្ស អង្អែលពោះខ្លួនឯងជា ញឹកញាប់ ជាមួយរ៉ូបពណ៌ក្រហមប៉ោងធំ...
ដូហា ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា អ្នករៀបចំការប្រកួតបាល់ទាត់ ពិភពលោកតាកា “Qatar World Cup” បានព្រមានអ្នកគាំទ្រ ឲ្យទប់ទល់នឹងការកកស្ទះ ក្នុងរយៈពេល២សប្តាហ៍ដំបូង នៃការប្រកួត នៅពេលដែលចំនួនអ្នកគាំទ្រ ខ្ពស់បំផុតនឹងប្រមូលផ្តុំរដ្ឋធានី របស់រដ្ឋឈូងសមុទ្រ ។ រថយន្តឯកជននឹងត្រូវបានហាមប្រាម ពីផ្លូវជាច្រើន ហើយអ្នករស់នៅក្បែរកីឡដ្ឋានមួយចំនួន នឹងត្រូវការការអនុញ្ញាត...
ឡូសអ៊ែនជីឡេស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែតុលា ឆ្នំា២០២២ថា កាលពីថ្ងៃសុក្រ ក្រុមអវកាសយានិក SpaceX Crew-4 របស់អង្គការ NASA ដែលជិះលើយានអវកាស Dragon បានចុះចតដោយសុវត្ថិភាព នៅឯឆ្នេរសមុទ្រនៃរដ្ឋផ្លរីដា ភាគអាគ្នេយ៍នៃសហរដ្ឋអាមេរិក ។ ក្រុមនាវិកអន្តរជាតិ ដែលមានសមាជិក៤នាក់ រួមមាន អវកាសយានិករបស់អង្គការ NASA...