ភ្នំពេញ ៖ នាយប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២អ្នកប្រដាល់ជើងខ្លាំង ឃុន បូរ៉ា បានយកឈ្នះអ្នកប្រដាល់ជើង ខ្លាំងសូត្រ វាសនាដោយពិន្ទុដណ្តើម បានកៅអីវគ្គបន្ត នៃព្រឹត្តិការណ៍ បើកការប្រកួតកីឡា ប្រដាល់គុនខ្មែរដណ្តើមខ្សែក្រវ៉ាត់ពានរង្វាន់សម្ដេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ប្រភេទទម្ងន់ ៦០គីឡូកាម ឈានជើងចូលជុំទី៤ ហើយដំណើរឆ្ពោះទៅព្រឹត្តិការណ៍ ការប្រកួតកីឡា SEA...
បរទេស ៖ នាយកប្រតិបត្តិក្រុមហ៊ុន SpaceX លោក Elon Musk បានស្តីបន្ទោសប្រទេសរុស្ស៊ី ចំពោះការធ្វើការបិទសេវាកម្ម ផ្កាយរណប Starlink របស់លោក ដែលកងកម្លាំងអ៊ុយក្រែន ពឹងផ្អែកយ៉ាងខ្លាំង នៅក្នុងជម្លោះរវាងទីក្រុងម៉ូស្គូ និងទីក្រុងគៀវ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២...
យេរ៉ូសាឡឹម ៖ អ៊ីស្រាអែល គួរតែចាប់ផ្តើមផ្គត់ផ្គង់ ជំនួយយោធាដល់អ៊ុយក្រែន នេះបើតាមរដ្ឋមន្ត្រីក្រសួង កិច្ចការជនភៀសខ្លួន Nachman Shai បានប្រកាសនៅលើបណ្ដាញ Twitter កាលពីថ្ងៃអាទិត្យ ដោយអះអាងថា អ៊ីរ៉ង់ត្រូវបានគេរាយការណ៍ថា បានផ្ទេរមីស៊ីល ផ្លោងទៅឱ្យរុស្ស៊ី។ អ្នកនយោបាយរូបនេះ បានសរសេរលើបណ្ដាញ Twitter ឲ្យដឹងថា “លែងមានការសង្ស័យទៀត ហើយថាតើអ៊ីស្រាអែល...
ភ្នំពេញ ៖ ក្រុមកីឡាករ-កីឡាការិនីក្រសួងការពារជាតិ គ្រងតំណែងជើងឯក ខណៈក្រសួងមហាផ្ទៃ គ្រងតំណែងជើងឯករង ក្នុងព្រឹត្តិការណ៍ការ ប្រកួតកីឡាប៊ូល និងប៉េតង់ជើងឯក ថ្នាក់ជាតិ ឆ្នាំ២០២២ ដែលរៀបចំដោយ សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ហើយមានការចូលរួមពីប្រតិភូ កីឡាករ-កីឡាការិនី គ្រូបង្វឹក ចំនួន ១២៧នាក់ មកពីសមាគម ក្លិប ចំនួន...
តេអេរ៉ង់ ៖ ទីភ្នាក់ងារសារព័ត៌មាន Tasnim បានរាយការណ៍ថា មេបញ្ជាការអ៊ីរ៉ង់ម្នាក់ បាននិយាយកាលពីថ្ងៃអាទិត្យថា អ៊ីរ៉ង់បានបង្កើន ជួរប្រតិបត្តិការ នៃប្រព័ន្ធការពារមីស៊ីល ពីដីទៅអាកាស Bavar-373 រហូតដល់ ៣០០គីឡូម៉ែត្រ ។ មេបញ្ជាការកងទ័ពអាកាសអ៊ីរ៉ង់ លោក Alireza Sabahi-Fard បានឲ្យដឹង នៅឯសាលាយោធា ក្នុងរដ្ឋធានីតេអេរ៉ង់...
តូក្យូ៖ ប្រភពស៊ើបអង្កេតបាននិយាយថា រដ្ឋអាជ្ញាជប៉ុនគ្រោងនឹងរៀបចំ សំណុំរឿងពុករលួយមួយទៀតប្រឆាំង នឹងអតីតនាយកប្រតិបត្តិអូឡាំពិកទីក្រុងតូក្យូ សម្រាប់ការចោទប្រកាន់ថា បានទទួលសំណូក ពីក្រុមហ៊ុនបានលក់តុក្កតា ដែលមានអាជ្ញាប័ណ្ណជាផ្លូវការ នៃតុក្កតាហ្គេម យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ ប្រភពបានបន្តថា លោក Haruyuki Takahashi អាយុ ៧៨ ឆ្នាំជាចំណុចកណ្តាល នៃរឿងអាស្រូវស៊ីសំណូក ដែលរីករាលដាលនោះ ត្រូវបានគេជឿថា...
អាមេរិក៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រ Channel news Asia បានប្រាប់ឲ្យដឹងថាតារាសម្តែង Cuba Gooding Jr បានសារភាពទោសកំហុស រាប់បញ្ចូលនៃការយាយី ក្រោមកិច្ចព្រមព្រៀងជាមួយរដ្ឋអាជ្ញា ដោយទុកលោកឲ្យជាប់ពន្ធនាគារ ខណៈការកាត់ចោលសំណុំរឿងព្រហ្មទណ្ឌ ដែលផ្តើមចេញពីការចោទប្រកាន់ ដោយស្ត្រីជាច្រើន ពីបទប្រព្រឹត្តិខុសផ្លូវភេទ។ នេះបើតាមអ្នកនាំពាក្យ របស់មេធាវីស្រុក Manhattan ថា...
កីឡាករខ្ចីជើង Tanguy Ndombele ដែលបច្ចុប្បន្នកំពុងលេង ក្នុងកុងត្រា បណ្តោះអាសន្ន ឲ្យក្លឹបអ៊ីតាលី Napoli នោះកំពុងបានទាក់ចិត្ត ក្លឹបអ៊ីតាលីនេះ យ៉ាងខ្លាំង ហើយជឿជាក់ថា ក្លឹបក៏មានការ ពេញចិត្តពេញថ្លើម ជាមួយនឹងទំរង់លេង របស់គាត់ខ្លាំងផងដែរដូចគ្នា។ The Goal ជឿជាក់ថា Napoli គឺកំពុងតែធ្វើការពិចារណា ដើម្បីអាចចាយលុយមួយចំនួន...
ម៉ិកស៊ិក៖ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល បាននិយាយថា ត្រីបាឡែនប្រភេទថ្មី ត្រូវបានរកឃើញកាលពីឆ្នាំមុន ស្ថិតនៅក្នុងឈូងសមុទ្រម៉ិកស៊ិក កំពុងជិតផុតពូជន ធ្វើឲ្យក្រុមអ្នកវិទ្យាសាស្ត្រជាង ១០០នាក់ បានដាក់ញត្តិទៅរដ្ឋបាលលោក Biden ឲ្យចាត់វិធានការ នៅក្នុងលិខិតចំហមួយ ការពារប្រភេទសត្វត្រីបាឡែននេះ។ ត្រូវបានគេស្គាល់ថា ជាត្រីបាឡែន Rice ឬត្រីបាឡែនឈូងសមុទ្រម៉ិកស៊ិក សត្វនេះត្រូវបានគេជឿថា ជាត្រីបាឡែនរបស់ Bryde...
អាមេរិក៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានគាំទ្រលើការសម្រេចចិត្តរបស់ខ្លួន ក្នុងការសាងសង់តេឡេស្កូប ស្វែងរកមនុស្សភពក្រៅរបស់ព័រតូរីកូឡើងវិញ នៅព័រតូរីកូបានដួលរលំនៅឆ្នាំ ២០២០ ដោយសារប្រទេសនេះ មានកន្លែងរ៉ាដាផ្សេងទៀត អាចធ្វើជាផ្នែកមួយនៃបេសកកម្ម ដែលក្រុមអង្កេតការណ៍ Arecibo ធ្លាប់បានប្រព្រឹត្ត នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ តេឡេស្កុបត្រូវបានខូចខាង និងឈប់ដំណ្តើរការកាលខែធ្នូ នៅពេលខ្សែដែលផ្ទុកនូវវេទិកាទទួលទម្ងន់ ៩០០តោនបានខ្ទាស់ ហើយបានបញ្ជូនរចនាសម្ព័ន្ធដ៏ធំ ដែលហក់មកលើចានឆ្លុះបញ្ចាំង មានកម្ពស់ជាង...