កីឡាករខ្សែការពារមាឌធំ Kalidou Koulibaly បានធ្វើការអះអាងថាកីឡាករខ្សែបម្រើ Jorginho គឺជាអ្នកដែលបានផ្ញើសារមកកាន់រូបគាត់ និងបានបញ្ចុះបញ្ចូលគាត់ឲ្យទៅចូលរួម ជាមួយនឹងក្លឹបតោខៀវ Chelsea មុនពេលដែលគាត់បានសម្រេច ផ្ទេរមកចូលរួម Stamford Bridge ជាផ្លូវការ។ កីឡាករឆ្នើមសេនេហ្គាល់រូបនេះ បានអះអាងថា Jorginho ជាអ្នកត្រួសត្រាយផ្លូវសម្រាប់គាត់ ដើម្បីមកចូលរួមជាមួយនឹង Chelsea នៅរដូវក្តៅនេះនិងត្រូវបានចាត់ទុកថា គឺជាការផ្ទេរដ៏សំខាន់មួយ...
វិធីសាស្ត្រនៃការដោះដូរកីឡាករ របស់ក្លឹបយក្សអេស្បាញ Barcelona នៅរដូវក្តៅនេះត្រូវបានគ្រូបង្វឹករបស់ក្លឹប Bayern Munich មើលឃើញថាមានភាពចម្លែកខ្លាំងនៅរដូវក្តៅនេះ ជាពិសេសនៅក្រោយពេលដែលមាការផ្ទេរ កីឡាករខ្សែប្រយុទ្ធ Robert Lewandowski រួចរាល់។ កីឡាករប៉ូឡូញរូបនេះ បានសម្រេចិត្តចាកចេញក្រោយ បានចំណាយពេលនៅទីនេះ អស់រយៈពេល៨ឆ្នាំ ជាមួយនឹង Bayern Munich ហើយក៏បានផ្ទេរទៅចូលរួមជាមួយនឹង Barcelona រួចរាល់ហើយផងដែរក្នុងតម្លៃខ្លួន...
អតីតកីឡាករឆ្នើមរបស់ក្លឹបមេឃខៀវ Man City ក៏ជាវិរៈបុរសរបស់ក្លឹបម្នាក់ផងដែរនោះ គឺលោក Pablo Zabaleta បានអះអាងថាកីឡាករ Raheem Sterling ទោះបីជាបានរស់នៅ ជាមួយនឹងក្លឹបជាច្រើនឆ្នាំ លើកពានជាច្រើនក្តី ប៉ុន្តែគាត់មិនអាចមានលក្ខខណ្ឌគ្រប់គ្រាន់ ក្នុងការទទួលបានឈ្មោះជាវិរៈបុរស របស់ក្លឹបឡើយ។ កីឡាករអង់គ្លេសរូបនេះបានបញ្ចប់ ទៅនៃពេលវេលា៧ឆ្នាំជាមួយនឹង Man City ដើម្បីផ្ទេរទៅចូលរួមជាមួយនឹង Stamford...
ភ្នំពេញ៖លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាសិស្សនិស្សិតកម្ពុជានាល្ងាចថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានជួបសំណេះសំណាលជាមួយប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី ៥ប្រភេទកីឡាមុនចូលរួមប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២០ (20th ASEAN University GAMES) នៅប្រទេសថៃ ពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២...
អង់គ្លេស៖ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែលបាននិយាយថា ចក្រភពអង់គ្លេសឡើងកម្ដៅនៅពេលការរួម បញ្ចូលគ្នានៃប្រព័ន្ធសម្ពាធ ‘Azores High’ ដែលរុញឡើងពីភាគខាងត្បូង ខ្យល់វាលខ្សាច់សាហារ៉ា និងការប្រែប្រួលអាកាសធាតុកំពុងបន្តត្រូវបានគេរំពឹងថានឹងជំរុញឲ្យកំណត់ត្រាចក្រភពអង់គ្លេសមានសីតុណ្ហភាព៤១អង្សាសេ។អ្នកជំនាញនិយាយថា វាបណ្តាលមកពីកត្តាមួយចំនួនរួមទាំងខ្យល់បក់បោកពីអាហ្វ្រិកខាងជើង និងតំបន់សាហារ៉ា ប្រព័ន្ធសម្ពាធត្រូពិច ‘Azores High’ បោកបក់ទៅភាគខាងជើងឆ្ងាយ និងផលប៉ះពាល់ជាបន្តបន្ទាប់នៃការប្រែប្រួលអាកាសធាតុ។ វាបាននាំឲ្យMet Office ចេញការព្រមានអំពីកម្ដៅខ្លាំងពណ៌ក្រហមសម្រាប់ភាគច្រើននៃអង់គ្លេសនៅថ្ងៃនេះ និងថ្ងៃស្អែក ដោយមន្ត្រីសុខាភិបាលបានប្រកាសថា “ភាពអាសន្នជាតិ”។...
អាមេរិក៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវបានប្រាប់ឲ្យដឹងថា ក្រុមនៅពីក្រោយការរកឃើញនេះពិពណ៌នាអំពីការស្វែងរកលទ្ធផលនៃផ្កាយមួយបានបាត់ខ្លួនដោយ គ្មានសញ្ញាណាមួយនៃការផ្ទុះដ៏ខ្លាំងក្លាដូចជាការស្វែងរកម្ជុលនៅក្នុងវាលស្មៅដ៏ក្រាស។ក្រុមតារាវិទូអន្តរជាតិមួយក្រុមត្រូវគេស្គាល់ថា ជាក្រុមអ្នកត្រួតពិនិត្យ ឬប៉ូលីសប្រហោងខ្មៅបានរកឃើញប្រហោងខ្មៅនៅជាប់នឹង Milky Way ។ ក្រុមនេះ រួមទាំង Kareem El-Badry នៃមជ្ឈមណ្ឌល Harvard-Smithsonian សម្រាប់រូបវិទ្យាតារាសាស្ត្រ ដែលខ្លួនគេដាក់រហស្សនាមថា អ្នកបំផ្លាញប្រហោងខ្មៅមានភាពល្បីល្បាញពាសពេញសហគមន៍តារាសាស្ត្រសម្រាប់ការលុបបំបាត់ការរកឃើញថ្មីនៃឯកវចនៈទំនាញផែនដី។ ទោះបីជាយ៉ាងណាក៏ដោយ នៅពេលនេះពួកគេបានរកឃើញប្រហោងខ្មៅដ៏កម្រមួយបានបង្ហាញដោយការសង្កេតរបស់ Tarantula...
ភ្នំពេញ៖ នាថ្ងៃអង្គារ ទី១៩ ខែកក្កដា នៅសណ្ឋាគារហៃយ៉ាត់រេជិនស៊ីភ្នំពេញ ក្រុមហ៊ុន ជីប ម៉ុង រីថែល បានចុះអនុស្សារណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុន៩ធំៗ ដែលនាំយកនូវម៉ាកអាជីវកម្មជាង៣០បន្ថែមទៀត សម្រាប់ប្រតិបត្តិការមណ្ឌលផ្សារទំនើបខ្នាតយក្ស ២៧១ មេហ្គាម៉ល ដែលប្រកបដោយសក្ដានុពល ប្រសិទ្ធិភាព និង ភាពស៊ីវិល័យ។ គិតត្រឹមរយៈពេល២ខែចុងក្រោយ មណ្ឌលផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គាម៉ល បានចុះអនុស្សារណៈនៃការយោគយល់ ជាមួយម៉ាកអាជីវកម្មធំៗជាង៥០។ លោក Arnaud Dufresne អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង រីថែល បានមានប្រសាសន៍ថា ការចុះអនុស្សារណៈ នៃការយោគយល់នេះ ធ្វើឡើងក្នុងគោលបំណង៣ធំៗ៖ ទីមួយគឺ ដើម្បីបង្ហាញពីការចាប់ដៃគ្នារវាងជីប ម៉ុង រីថែល និងដៃគូ ក្នុងការផ្ដល់ជូននូវផលិតផល សេវាកម្ម និងបទពិសោធន៍ ដែលមានគុណភាពខ្ពស់ជូនអតិថិជន។ ទីពីរគឺសបញ្ជាក់ពីទំនុកចិត្តរបស់ក្រុមហ៊ុន ធំៗទាំងអស់ មកកាន់មណ្ឌលផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គាម៉ល និងទីបី គឺបង្ហាញនូវការតាំងចិត្តជាធ្លុងមួយ ក្នុងការបង្កើនសក្ដានុពលរបស់វិស័យលក់រាយនៅកម្ពុជា។ ក្រុមហ៊ុនដែលបានចុះអនុស្សារណៈនៃការយោគយល់នៅថ្ងៃនេះ មកពីវិស័យ៤ធំៗ រួមមាន វិស័យម្ហូបអាហារ និងភេសជ្ជៈ វិស័យសម្លៀកបំពាក់ វិស័យថែរក្សាសម្រស់ និងវិស័យផ្គត់ផ្គង់គ្រឿងបរិក្ខាអេឡិចត្រូនិច។ ក្រុមហ៊ុន៥ធំៗដែលស្ថិតក្នុងវិស័យម្ហូបអាហារ និងភេសជ្ជៈ នឹងនាំយកនូវម៉ាកម្ហូបអាហារ និងភេសជ្ជៈល្បីៗចំនួន១០មកកាន់ មណ្ឌលផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គាម៉លនេះ។ ម៉ាកទាំងនោះ រួមមានហាងមាន់បំពងMaster Grill, ហាងស៊ុប Master Suki Soup និងហាងប៊ូហ្វេ Sakura របស់ក្រុមហ៊ុន Master Group, ហាងលក់គ្រឿងសមុទ្រ Fun Crab, ហាងបឺហ្គឺរ Qyubies និង ហាងជប៉ុន Hiko Teppanyaki របស់ក្រុមហ៊ុន Fun Food Co., Ltd, ហាងលក់មុខម្ហូបអាស៊ី The Asian Kitchen និង ហាងនំបុ័ង Tous les Jours របស់ក្រុមហ៊ុន Yinkok Food Corp, ហាងជប៉ុន Yuzu...
ភ្នំពេញ ៖ បេក្ខជន Cambodia Idol រដូវកាលទី៤ កាន់តែធ្វើឱ្យមហាជន ចាប់អារម្មណ៍ខ្លាំង ខណៈការប្រកួតឈាន ដល់វគ្គ Live Show ដែលប្រមូលផ្តុំទៅដោយបេក្ខជនខ្លាំងៗ ជាច្រើនរូបពោរពេញ ដោយសមត្ថភាព ។ ក្នុងនោះ បេក្ខជន ថុល សុភិទិ ហាក់ផ្ទុះការចាប់អារម្មណ៍ ពីមហាជនមិនធម្មតា...
វិស័យសំណង់ប្រទេសកម្ពុជាកំពុងមានការរីកចម្រើន មិនថាមានការរំខានពីជំងឺឆ្លងជាសកលកូវីដ ១៩ ក៏ដោយ។ ការអភិវឌ្ឍ និងវិនិយោគលើវិស័យអចលនទ្រព្យហាក់នៅមានដំណើរការល្អ ការសាងសង់នូវរាល់សំណង់អគារនានាក៏មិនបង្អង់ដៃ ដូចជាអគារខុនដូប្រណីត One70 នេះស្រាប់។ នាព្រឹកថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២២ ខុនដូ One70 បានរៀបចំពិធីសម្ពោធ និងបើកការលក់ជាផ្លូវការនូវគម្រោងខុនដូររបស់ខ្លួនចាប់ពីថ្ងៃនេះតទៅ ដោយមានការចូលរួមពីឯកឧត្តម បេង ដាណារ៉ា...
ភ្នំពេញ៖លោក យី វាសនា អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិ ប៉ារ៉ាឡាំពិកកម្ពុជា បានផ្តាំផ្ញើដល់អត្តពលិក គ្រូបង្វឹក គ្រូជំនួយ និងគ្រូផ្នែកបច្ចេកទេស ត្រូវរក្សាតម្លៃ របស់ខ្លួនជាកូនខ្មែរ ត្រូវប្រកាន់ភ្ជាប់ នូវក្រមសីលធម៌ ការការប្រកួត ជានិច្ច នៅពេលចេញ ទៅចូលរួមប្រកួតកីឡា អាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅប្រទេសឥណ្ឌូណេស៊ី...