ថៃ៖ កាលថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ ប្រភេទកីឡាគុនដាវកម្ពុជា ដណ្តើមមេដាយមាស១គ្រឿង ចំណែកកីឡាប៉េតង់ទទួលបាន មេដាយប្រាក់១គ្រឿងបន្ថែមទៀត នៃព្រឹត្តិការណ៍ការប្រកួតកីឡា សាកលវិទ្យាល័យអាស៊ាន លើកទី២០ (20th ASEAN University GAMES) នៅប្រទេសថៃ ពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ ប្រទេសកម្ពុជា...
The Goal នៅថ្ងៃនេះបានចេញផ្សាយថា កីឡាករ Nuno Tavares បានបង្ហើបថាគាត់កំពុងស្វែងរកឱកាស ក្នុងការធ្វើដំណើរទៅបង្ហាញសមត្ថភាព នៅបារាំងបណ្តោះអាសន្ន ដូចទៅនឹងកីឡាករល្បីៗ របស់កាំភ្លើងធំ Arsenal ធ្លាប់បានធ្វើនាពេលកន្លងមកដូចជា Matteo Guendouzi និងកីឡាករ William Saliba ជាដើម។ ពួកគេទាំងពីរនាក់បានបង្ហាញស្នាដៃ យ៉ាងអស្ចារ្យជាមួយនឹងក្លឹប Marseille...
អតីតកីឡាករឆ្នើម របស់កាំភ្លើងធំ កីឡាករ Aaron Ramsey ទីបំផុតគឺបានចុះហត្ថលេខាជាផ្លូវការ ជាមួយនឹងក្លឹបបារាំង Nice ហើយនេះបើយោងតាមការប្រកាស បញ្ជាក់អះអាងដោយក្លឹបផ្ទាល់ កាលពីថ្ងៃចន្ទម្សិលមិញ។ ការប្រកាសនេះត្រូវបានធ្វើឡើងបន្ទាប់ពីគាត់ បានសម្រេចចិត្តចាកចេញពីក្លឹប Juventus ហើយនៅតែបន្តស្វែងរកក្លឹបកំពូល ដើម្បីបង្ហាញសមត្ថភាព និងសង្ឃឹមថានឹងអាចមានឱកាស បង្ហាញវត្តមានជាមួយនឹង ជម្រើសជាតិអង់គ្លេស ទៅការប្រកួតពានរង្វាន់ពិភពលោក។ កន្លងមក Ramsey...
យោងតាមការចេញផ្សាយរបស់ The Goal នៅថ្ងៃនេះបានឲ្យដឹងថាកីឡាករ Frenkie De Jong បានធ្វើការអះអាងហើយថា គាត់មិនបានដបដិសេធសំណើរ ជាមួយនឹងក្លឹប Man UTD ឡើយ។ លោកបន្តថាទោះបីជាយ៉ាងណាក្តី ដោយសារតែបញ្ហានៅមិនទាន់ដោះស្រាយ រវាងគាត់ជាមួយនឹង Barcelona ហេតុដូចនេះទើបធ្វើឲ្យគាត់សម្រេចចិត្តថា នឹងមិនធ្វើការចរចាណាមួយ ជាមួយនឹងក្លឹបផ្សេងឡើយ។ គួរឲ្យដឹងដែរថា ក្រៅតែពីបិសាចក្រហម...
ភ្នំពេញ៖ បេក្ខជន ថុល សុភិទិ ទន្ទឹមនឹងទទួលបានការស្រលាញ់ គាំទ្រ ពី ទស្សនិកជន បន្ទាប់ពីបកស្រាយបទចម្រៀង «មិនអាចឃាត់ទេ» បេក្ខជន រូបនេះក៏រងមតិរិះគន់ដូចគ្នាចំពោះឥរិយាបថដែលបង្ហាញទឹកមុខមិនស្រស់ ពេលប្រកាសលទ្ធផលបោះឆ្នោតបានច្រើនពីទស្សនិកជន បែរជាធ្លាក់ទៅ លើបេក្ខជន លីម តិចម៉េង។ យ៉ាងណាមិញ បេក្ខជន ថុល សុភិទិ ស្រាប់តែផ្ទុះរិះគន់សាជាថ្មីចំពោះឥរិយាបថ...
ភ្នំពេញ៖នាថ្ងៃទី១ ខែសីហា ឆ្នាំ ២០២២ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជាបានប្រកាសបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកីឡាវាយកូនបាល់ ITF/OS ថ្នាក់តំបន់កម្រិតដំបូងសម្រាប់ឣត្តពលិកដែលមានគ្រូបង្វឹក៣ប្រទេសចូលរួមបង្រៀន នៅទីលានវាយកូនបាល់ផ្ទាល់ក្នុងពហុកីឡដ្ឋានជាតិក្រោមការសហការពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា “NOCC” និង ឧបត្តម្ភពី OS។ លោក ជា ពៅ អគ្គលេខាធិការនៃសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា និងជាមន្រ្តីសម្របសម្រួលវគ្គបានមានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកីឡាវាយកូនបាល់ ITF/OS ថ្នាក់តំបន់កម្រិតដំបូងសម្រាប់ឣត្តពលិកដែលមានរយៈពេល១២ថ្ងៃចាប់ផ្ដើមពីថ្ងៃទី១ ដល់ថ្ងៃទី១២ ខែសីហា...
សូមចូលរួមអបអរដំរីភ្លុកពិឃាត ផល សោភ័ណ្ឌក្លាយជា កីឡាករប្រដាល់គុនខ្មែរដំបូងគេ នៅកម្ពុជាដែលបានគ្រងខ្សែក្រវាត់ពិភពលោក IPCC គុនខ្មែរ និងឈ្នះប្រាក់សុទ្ធរហូត ៤៨ លានរៀលពីភេសជ្ជៈប៉ូវកម្លាំង វើក WURKZ ក្នុងព្រឹត្តិការណ៍WURKZ ប្រដាល់គុនខ្មែរ ប្រចាំប្រទេសដែលបានបិទបញ្ចប់រដូវកាលទី១ កាលពីយប់ថ្ងៃសោរ៍ទី៣០ ខែកក្កដា។ ផល សោភ័ណ្ឌ បានធ្វើដំណើរឆ្លងកាត់ខេត្តក្រុង ជាច្រើនទូទាំងប្រទេសកម្ពុជា ក្នុងរយៈពេលជាង៣ខែ កន្លងមកនេះ និងបានប្រកួតជាមួយកីឡាករ ជាច្រើនមុនយប់ផ្តាច់ព្រ័ត្រ នៅទឹកដីកំបូលដោយបានផ្តួលដៃគូប្រកួត ឡុង បេនលឿន ឲ្យសន្លប់ក្នុងទឹកទី១ និងក្លាយជាម្ចាស់ជើងឯកដោយស្វ័យប្រវត្តិ។ ...
រដ្ឋកាលីហ្វ័រញ៉ា ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ ស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា ភ្លើងឆេះព្រៃ នៅរដ្ឋកាលីហ្វ័រញ៉ា និងម៉ុនតាណា បានឆាបឆេះពេញមួយយប់ ដែលបង្កឡើង ដោយអាកាសធាតុក្តៅ និងខ្យល់ខ្លាំង ព្រមទាំងគំរាមកំហែងដល់សង្កាត់នានា និងបង្ខំឲ្យមានការបញ្ជាជម្លៀស ប្រជាជនរស់នៅ តំបន់នោះចេញ ។ តំបន់ព្រៃជាតិ Klamath នៃរដ្ឋកាលីហ្វ័រញ៉ា ជាតំបន់ជនបទភាគច្រើន...
អាមេរិក ៖ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល បានប្រាប់ឲ្យឹដឹងថា ពន្លឺដ៏អស្ចារ្យត្រូវបាន រកឃើញដោយកែវយឺត James Webb (JWST) របស់ណាសាអាយុកាល ៣ ពាន់លានឆ្នាំ ពន្លឺពីផែនដត្រូវបានគេជឿថា ជាការសង្កេតលើកដំបូង របស់ James Webb នៃផ្កាយដែលស្លាប់ កំពុងផ្ទុះដោយគ្មានវត្តមាន នៅពេល Hubble...
កីឡាករឆ្នើមសញ្ជាតិអាមេរិក McKennie ដែលមានវ័យ២៣ឆ្នាំនោះ នឹងមិនអាចបង្ហាញខ្លួន ប្រកួតឲ្យក្លឹប Juventus ឡើយនៅពេលដែលរដូវកាលថ្មី ឈានចូលមកដល់ក្រោយ ពេលទទួលរបួសនៅក្នុងការហ្វឹកហាត់ នាពេលចុងក្រោយកន្លងមកនេះ។ នេះមានន័យថាកីឡាករ McKennie នឹងត្រូវចូលរួមជាមួយនឹង Paul Pogba ក្នុងបញ្ជីកីឡាករសំខាន់ៗ របស់ក្លឹបដែលទទួល រងរបួសហើយជឿជាក់ថា នឹងអាចអូសបន្លាយពេលវេលា សម្រាប់ព្យាបាលរបួសរហូត ទៅដល់ជាងមួយខែមុន ពេលដែលអាច...