បរទេស៖យោងតាមការបញ្ជាក់អះអាង ដោយប្រេសិតពិសេសអាមេរិកតំណាងប្រចាំនៅប្លុកអ៊ឺរ៉ុប កាលពីថ្ងៃអង្គារម្សិលមិញនេះបានលើកឡើងថាបច្ចុប្បន្នអ៊ុយក្រែនត្រូវតែទទួលបានអាវុធធុនធ្ងន់បន្ថែមទៀតដើម្បីប្រឈមមុខ ជាមួយនឹងរុស្សី។ ថ្លែងនៅមុនជំនួបកំពូល នៃក្រុមការងារតំណាងដោយអាមេរិក និងតំណាងឲ្យអឺរ៉ុបដែលជាកិច្ចប្រជុំ ដើម្បីពិភាក្សានិងពិនិត្យមើល ទៅលើដំណើរការបញ្ជូនអាវុធទាំងនោះ មកឲ្យអ៊ុយក្រែនតាមការសន្យា។ អគ្គលេខាធិកាអង្គការណាតូលោក Jens Stoltenberg កាលពីថ្ងៃអង្គារម្សិលមិញក៏បានលើកឡើងដែរថា អ៊ុយក្រែនគួរតែត្រូវទទួលបានអាវុធធុនធ្ងន់បន្ថែមទៀត ហើយកន្លងមកណាតូបានផ្គត់ផ្គង់អាវុធទាំងនោះរួចទៅ ហើយនិងកំពុងបន្តធ្វើការបន្ថែម ការបញ្ជូលទាំងនេះនៅឡើយ។ យោងតាមការបញ្ជាក់ដោយមន្ទីរប៉ង់តាហ្គោន កន្លងមកបានបញ្ជាក់ថាការផ្គត់ផ្គង់ទៅអ៊ុយក្រែន កន្លងមកគឺបានផ្តោតសំខាន់ទៅលើមីស៊ីប្រឆាំងរថក្រោះមីស៊ីល ប្រឆាំងយន្តហោះប៉ុន្តែពេលនេះ...
The Goal នៅថ្ងៃនេះបានចេញផ្សាយថា កីឡាករខ្សែប្រយុទ្ធ Ousmane Dembele នឹងខិតជិតក្នុងការប្រែក្លាយខ្លួនទៅជាកីឡាករដែលគ្មានតម្លៃខ្លួន ហើយនៅរដូវក្តៅនេះ ខណៈដែលកីឡាករបានបដិសេធសំណើ សុំបន្តកុងត្រាថ្មីំដោយ Barcelona។ ក្នុងពេលជាមួយគ្នានេះក្លឹបយក្សបារាំង PSG នៅតែមិនទាន់អស់ចិត្តឡើយក្នុងការចិញ្ចឹមចិត្តដើម្បីសុំចរចា ជាមួយនឹងភ្នាក់ងារកីឡាករ ម្តងទៀតសង្ឃឹមថានឹងអាចធ្វើការងារនេះ ជោគជ័យឲ្យបានទាន់រដូវក្តៅនេះ។ ក្រៅតែពីក្លឹប PSG ហើយនោះគេជឿជាក់ដែរថា ក៏នឹងមានក្លឹបធំៗនៅអ៊ឺរ៉ុបជាច្រើនទៀតដែលកំពុងចង់បានកីឡាករបារាំងនេះផងដែរដែលមានដូចជាក្លឹបតោខៀវ Chelsea...
ស្វីស៖ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ថា មនុស្ស២៥នាក់ត្រូវបានព្យាបាលដោយការរលាកភ្លើងនៅភាគខាងជើងប្រទេសស្វីស បន្ទាប់ពីពួកគេបានដើរឆ្លងកាត់ផ្នក់ភ្លើងដែលជាផ្នែកមួយនៃការធ្វើលំហាត់ប្រាណបង្កើតជាក្រុម ។ មនុស្សចំនួន១៣នាក់ក្នុងចំណោមពួកគេត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ និងព្យាបាលរបួសធ្ងន់ធ្ងរបន្ថែមទៀត បន្ទាប់ពីឧបទ្ទវហេតុកាលពីល្ងាចថ្ងៃអង្គារ ។ មានការឆ្លើយតបបន្ទាន់ដ៏ធំមួយ រួមទាំងរថយន្តសង្គ្រោះចំនួន១០គ្រឿងបានមកដល់ព្រឹត្តិការណ៍ឯកជននៅម៉ោងប្រហែល ១៨និង០០នាទី ត្រូវនឹងម៉ោង១៦និង០០នាទីម៉ោងសកល ។ ប៉ូលិសបានឲ្យដឹងថា ក្រុមនេះបានដើរលើគ្រែធ្យូងដែលមានប្រវែងជាច្រើនម៉ែត្រ ហើយមានអារម្មណ៍ឈឺចាប់ភ្លាមៗ ។ វានៅមិនទាន់ច្បាស់នៅឡើយទេ...
គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានឲ្យដឹងថា លោកបានពិភាក្សាអំពីកិច្ច សហប្រតិបត្តិការលើវិស័យការពារជាតិជាមួយនាយករដ្ឋមន្ត្រីកាណាដា Justin Trudeau ។ លោក Zelensky បានសរសេរឲ្យដឹងបន្ទាប់ពីកិច្ចពិភាក្សាថា “កិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិ បន្ថែមទៀតត្រូវបានពិភាក្សា” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Zelensky បានលើកឡើងថា ភាគីនានាក៏បានសម្របសម្រួលជំហានបន្ទាប់ក្នុងការទប់ទល់នឹង...
តេអេរ៉ង់៖ រូបភាពពីផ្កាយរណបហាក់ដូចជាបង្ហាញថា ប្រទេសអ៊ីរ៉ង់ត្រៀមខ្លួន សម្រាប់ការបាញ់ បង្ហោះយាន អវកាស នៅថ្ងៃអង្គារ ជាមួយនឹងគ្រាប់រ៉ុក្កែតមួយ ដែលត្រូវបានគេមើលឃើញនៅលើ បន្ទះបាញ់បង្ហោះវាលខ្សាច់ នៅតាមជនបទ ដោយសារភាពតានតឹងនៅតែមានកម្រិតខ្ពស់ចំពោះកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសនេះ។ នៅឯកំពង់ផែ Imam Khomeini Spaceport ក្នុងខេត្ត Semnan ជាទីជនបទនៃប្រទេសអ៊ីរ៉ង់ ដែលជាកន្លែង នៃការប៉ុនប៉ងបរាជ័យជាញឹកញាប់ក្នុង ការដាក់ផ្កាយរណបទៅក្នុងគន្លងតារាវិថី...
បរទេស៖ប្រធានាធិបតីនៃប្រទេសអ៊ុយក្រែនលោក Volodymyr Zelensky កាលពីថ្ងៃម្សិលមិញនេះបានធ្វើការប្រកាសប្តេជ្ញាចិត្តរបស់ខ្លួនថានឹងទាញយកសេរីភាពមកវិញនូវតំបន់ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្សីកន្លងមករួមមានទាំងតំបន់ Donetsk និង Lugansk ផងដែរ។ សេចក្តីថ្លែងការណ៍របស់លោកប្រធានាធិបតីបានធ្វើឡើងប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីរបាយការណ៍ដែលបញ្ជាក់ថាយោធារបស់អ៊ុយក្រែនបានធ្វើការបាញ់កាំភ្លើងធំទៅលើតាមអគារស្នាក់នៅអគារផ្សារទំនើបនិងមន្ទីរពេទ្យជាច្រើនកន្លែងក្នុងតំបន់ Donetsk។ លោក Zelensky បានថ្លែងបែបនេះថា៖ពួកយើងនឹងត្រឡប់ទៅកាន់ទីក្រុងជាច្រើនរបស់យើងវិញស្រុកភូមិយើងវិញនិងកន្លែងរបស់យើងទាំងឡាយណាដែលមិនទាន់មានទង់ជាតិរបស់យើងត្រូវបានបង្ហូត។ កាលពីថ្ងៃចន្ទម្សិលមិញនេះដែរលោកប្រធានាធិបតីក៏បានអះអាងដែរថាអ៊ុយក្រែនបានយកជ័យជំនះនិងកាន់កាប់មកវិញនូវទីក្រុងជាច្រើនដូចជា Mariupol,Kherson និង Melitopol ផងពីយោធារុស្សី៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm (SIPRI) ដែលជាអ្នកឃ្លាំមើលអាវុធឈានមុខគេបានព្រមានថា ហានិភ័យនៃអាវុធនុយក្លេអ៊ែរដែលត្រូវបានប្រើប្រាស់គឺខ្ពស់ជាងពេលណាទាំងអស់ចាប់តាំងពីសង្រ្គាមត្រជាក់កើនឡើង។ យោងតាម SIPRI Yearbook 2022 បានឱ្យដឹងថា ស្តុកអាវុធនុយក្លេអ៊ែរពិភពលោកកំពុងធ្លាក់ចុះ ឥឡូវនេះត្រូវបានគេរំពឹងថានឹងចាប់ផ្តើមកើនឡើងជាថ្មីម្តងទៀត។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា ខណៈពេលដែលកាត់បន្ថយការស្តុកទុករបស់ពួកគេយ៉ាងខ្លាំងបន្ទាប់ពីបញ្ចប់សង្គ្រាមត្រជាក់មកនោះ គឺ សហរដ្ឋអាមេរិក...
រាជធានីភ្នំពេញ – ក្រុមហ៊ុន Delivery Hero (Cambodia) Co., Ltd [foodpanda] ប្រតិបត្តិករដឹកជញ្ជូនម្ហូបអាហារ គ្រឿងទេស និងសំភារៈប្រើប្រាស់ប្រចាំថ្ងៃ ឈានមុខគេនៅកម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ច្បាប់ចរាចរណ៍ផ្លូវគោគ” ដល់ដៃគូដឹកជញ្ជូន របស់ខ្លួននៅ សាលអង្គរ-គីហ្សូណា (CJCC) ពីថ្ថ្ងៃទី១៣-១៤ ខែមិថុនា ឆ្នាំ២០២២...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២នេះ តារាសម្តែងស្រីឆ្នើម មាន សូនីតា បានប្តូររូប profile នៅលើបណ្តាញ សង្គមក្នុងន័យកំពុងជួបទុក្ខ ដោយបានបង្ហើបដំណឹងថា ឪពុករបស់នាង បានលាចាកលោកហើយ ព្រមទាំងរៀបរាប់យ៉ាងខ្លីថា «យ៉ាងណាក៏ជាលោកឪពុក សូមពុកទៅអោយបានសុខ»។ សម្រាប់ មាន សូនីតា កន្លងមកគេដឹងថា...
អាមេរិក ៖ នេះបើយោង តាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល បានប្រាប់ឲ្យដឹងថា បណ្តាញផ្សព្វផ្សាយ សង្គមយក្ស WhatsApp ធ្វើឲ្យវាកាន់តែងាយស្រួល ក្នុងការប្តូរពី Android ទៅ iPhone ដោយអនុញ្ញាតឲ្យអ្នកប្រើប្រាស់ ផ្ទេរទិន្នន័យសារ របស់ពួកគេ តាមរយៈកម្មវិធី ‘Move to iOS’ ។...