រដ្ឋកាលីហ្វ័រញ៉ា៖ លោកប្រធានាធិបតីអាមេរិក Joe Biden បានគូសបញ្ជាក់ ពីកិច្ចខិតខំប្រឹងប្រែងរបស់លោក ក្នុងការទប់ទល់នឹងភាពលេចធ្លោ របស់ប្រទេសចិន នៃទីផ្សារអាគុយអគ្គិសនី ខណៈលោកបានបង្ហាញ ពីកិច្ចខិតខំប្រឹងប្រែង ក្នុងស្រុកក្នុងការជីកយករ៉ែ និងកែច្នៃលោហធាតុលីចូម និងលោហៈកម្រចាំបាច់ ដើម្បីបង្កើតបច្ចេកវិទ្យា ផ្តល់ថាមពលដល់រថយន្ត អេឡិចត្រូនិច ទួរប៊ីនខ្យល់ និងអ្វីៗជាច្រើនទៀត យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ ប្រធានាធិបតីប្រជាធិបតេយ្យ...
តូក្យូ៖ បន្ទាប់ពីការប្រកួត កីឡាអូឡាំពិកនៅទីក្រុងប៉េកាំង កីឡាករអូឡាំពិកជប៉ុន ត្រូវតែដាក់កម្រិតខ្ពស់ និងកម្រិតទាបរបស់ប្រទេសចិន នៅពីក្រោយពួកគេ ហើយដោះស្រាយ ជាមួយនឹងបញ្ហាប្រឈម នៃការវិលត្រឡប់មកវិញ នូវការផ្តោតអារម្មណ៍របស់ពួកគេ ចំពោះការហ្វឹកហាត់ និងការប្រកួតជាទៀងទាត់ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ បន្ទាប់ពីការប្រកួតរយៈពេល ១៩ ថ្ងៃនៅទូទាំង ១0៩វិញ្ញាសា ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា បានបញ្ចប់ជាផ្លូវការកាលពីថ្ងៃអាទិត្យ ជាមួយនឹងពិធីបិទ។...
តារាប្រុសស្រី២រូប ដែលប្រជាជនកម្ពុជា តែងហៅថា Dingdong Dantes (សូជីអូ) និង Marian Rivera (ម៉ារីម៉ា) គឺជាគូស្នេហ៍តារាគំរូ ប្រចាំប្រទេសហ្វីលីពីន ដែលបានធ្វើឲ្យមហាជនជាច្រើន លួចច្រណែន សរសើរនឹងស្នេហាភក្ដីរបស់អ្នកទាំង ២ជាខ្លាំង។ បន្ទាប់ពីផ្ដើមស្នេហ៍នឹងគ្នា អស់រយៈពេលជាច្រើនឆ្នាំមក ក្ដីស្រឡាញ់ដែលអ្នកទាំង២ មានឲ្យគ្នា កាន់តែមានទំហំធំធេង បើទោះមានកូន...
សត្វ Bilby ជាសត្វប្រភេទ Marsupial មានត្រចៀកដូចទន្សាយ និងងាយរងគ្រោះ បានត្រូវលែងនៅក្នុងតំបន់ធំមួយគ្មានសត្វស៊ីសត្វឯទៀតជាអាហារ នៅក្នុងទីរហោដ្ឋានមួយចម្ងាយ១ពាន់ ២រយ គីឡូម៉ែត្រពីទីក្រុងស៊ីដនី។ ការលែងសត្វទាំងនេះ ជាផ្នែកមួយនៃកម្មវិធីបន្តពូជថ្មីមួយ នៅឯសួនសត្វ Taronga Western Plains Zoo ក្នុងរដ្ឋ New South Wales។ ការដោះលែងសត្វ...
ក្រុមតោខៀវ Chelsea បានយកឈ្នះលើក្រុម Lille ក្នុងលទ្ធផល ២-០ សម្រាប់ការប្រកួតពានរង្វាន់ UEFA Champions League វគ្គ១៦ក្រុមចុងក្រោយនៅយប់មិញនេះ។ Chelsea ឃើញថាប៉ុន្មានប្រកួតមកនេះទទួលបានលទ្ធផលល្អច្រើន។ ជាក់ស្ដែងលេងទល់ក្រុម Lille នៅយប់មិញ ពួកគេយកឈ្នះបាន ២-០ ទៀត ដោយក្នុង២គ្រាប់នោះរកបានដោយ Havertz នៅនាទី៨...
ម៉ូស្គូ៖ ក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី ឬសភាជាន់ខ្ពស់កាលពីថ្ងៃអង្គារ បានអនុម័តសំណើរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន សម្រាប់ការប្រើប្រាស់យោធា នៅបរទេស នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ សេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយ នៅលើគេហទំព័រ របស់ក្រុមប្រឹក្សាសហព័ន្ធ បានឲ្យដឹងថា “សមាជិកព្រឹទ្ធសភា បានគាំទ្រជាឯកច្ឆ័ន្ទ ចំពោះការអនុម័តសេចក្តីសម្រេច ដែលពាក់ព័ន្ធ”។ យោងតាមវិមានក្រឹមឡាំង បានឱ្យដឹងថា...
បឺលីន៖ អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានប្រកាសកាលពីថ្ងៃអង្គារ អំពីការផ្អាកដំណើរការបញ្ជាក់ នៃបំពង់បង្ហូរឧស្ម័នធម្មជាតិ Nord Stream 2 ដោយលើកឡើងពីសកម្មភាព របស់រុស្ស៊ី លើអ៊ុយក្រែន។ លោកបានប្រាប់អ្នកកាសែតថា “ស្ថានការណ៍ថ្ងៃនេះ បានផ្លាស់ប្តូរជា មូលដ្ឋាន យើងនឹងវាយតម្លៃឡើងវិញ នូវស្ថានភាពដែលបានវិវត្ត ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។...
ព្រុចសែល៖ ប្រធានអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) បានជំរុញឱ្យរុស្ស៊ី “ជ្រើសរើសផ្លូវនៃការទូត” នៅក្នុងជម្លោះជាមួយអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានឲ្យដឹងនៅចុងបញ្ចប់ នៃកិច្ចប្រជុំវិសាមញ្ញ នៃគណៈកម្មាធិការអូតង់ និងអ៊ុយក្រែនថា “នេះគឺជាពេលវេលាដ៏គ្រោះថ្នាក់បំផុត នៅក្នុងសន្តិសុខអឺរ៉ុប សម្រាប់មួយជំនាន់” ។ លោកបានបន្ដថា “អឺរ៉ុប...
អតីតកីឡាករមិត្តរួមក្លឹប AT Madrid ម្នាក់នៅសប្តាហ៍នេះ បានអះអាងថាទាំងក្លឹបនិងរូបគាត់ផ្ទាល់ មិនបានដែលគិតទេថា កីឡាករអង់គ្លេស Kieran Trippier នឹងសម្រេចចិត្តក្នុងការចាកចេញពីក្លឹប ទៅចូលរួមជាមួយនឹង Newcastle នោះទេ។ កីឡាករខ្សែការពារ Stefan Savic បានសារភាពថា ការចាកចេញរបស់ខ្សែការពាររូបនេះ បានធ្វើឲ្យមានការផ្លាស់ប្តូរយ៉ាងខ្លាំងនៅក្នុងក្រុមអេស្បាញនេះ ទាំងដែលក្លឹបទើបតែបាន សម្របខ្លួនបានយ៉ាងល្អជាមួយនឹងគ្នា មួយរយៈចុងក្រោយ។...
The Sun ចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថា ក្លឹបកាំភ្លើងធំ Arsenal បានត្រៀមកុងត្រាថ្មីរួចទៅហើយ សម្រាប់គ្រូបង្វឹកអេស្បាញ លោក Mikel Arteta ជាមួយនឹងប្រាក់កម្រៃថ្មី ដែលកើនឡើង ជាងមុនប្រមាណជា ៨,៣លានផោន ក្នុងមួយឆ្នាំ។ កុងត្រារបស់លោក Arteta នឹងអាចធ្វើការបន្តបន្ថែមទៀត នៅក្នុងរដូវក្តៅខាងមុខនេះ ខណៈដែលកុងត្រាចាស់ ដែលមានសុពលភាព១៦ខែរបស់គាត់...