ភ្នំពេញ ៖ ព្រឹត្តិការណ៍ការប្រកួតកីឡា បាល់ទាត់ក្របខណ្ឌ សមាគមរាជសីហ៍ ដើម្បីចូលរួមអបអរសាទរ ខួបលើកទី៤៣ នៃទិវាជ័យជំនះ ៧ មករា ១៩៧៩-៧ មករា ២០២២ ដែលការប្រកួត នឹងប្រព្រឹត្តិទៅមួយថ្ងៃពេញ នាថ្ងៃសុក្រ ៥កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥...
ទីក្រុងឡុងដ៍ ៖ និយតករបារាំងបានពិន័យ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Google និង Facebook សរុបជាង ២០០លានអឺរ៉ូ (២២៦ លានដុល្លារ) សម្រាប់ការមិនធ្វើ ឲ្យវាងាយស្រួល សម្រាប់មនុស្សក្នុងការជ្រើសរើស ចេញ ពីការតាមដាន តាមប្រព័ន្ធអ៊ីនធើណេត យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។ អង្គការឃ្លាំមើលឯកជនភាព ទិន្នន័យ...
គ្រូបង្វឹកជនជាតិ អេស្បាញលោក Pep Guardiola ត្រូវបានគេដឹងថា កំពុងដាក់ខ្លួនឲ្យនៅដាច់ដោយឡែក ហើយក្រោយការប្រកាសរកឃើញមានវិជ្ជមានកូវីដ ។ ក្នុងពេលជាមួយគ្នានេះផងដែរ ក្រៅតែពីគ្រូបង្វឹករូបនេះ ក៏មានកីឡាករ៧នាក់ផ្សេងទៀត ដែលបានតេស្តឃើញវិជ្ជមានកូវីដ និងបូករួមទាំងគ្រូបង្វឹកជំនួយការលោក Juanma Lillo និងបុគ្គលិកផ្សេងទៀតផងដែរ ។ នេះមានន័យថាគ្រូបង្វឹកលោក Pep នឹងត្រូវអវត្តមានក្នុងការប្រកួត FA Cup...
បរទេស ៖ ប៉ូលិសបានជួយសង្គ្រោះស្ត្រីវៀតណាម៧នាក់ ដែលត្រូវគេរត់ពន្ធមកប្រទេសកម្ពុជា ដើម្បីធ្វើពេស្យាចារ ហើយប៉ូលីសក៏បានចាប់ខ្លួន ជនសង្ស័យជួញដូរ មនុស្ស៣នាក់ផងដែរ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ប៉ូលីសខេត្ត Dong Nai បានឃាត់ខ្លួន ឈ្មោះ Nguyen Tien...
បរទេស ៖ ការស៊ើបអង្កេត របស់ការិយាល័យលេខាធិការដ្ឋានសភា បានរកឃើញថា មិនមានហេតុផល ចំពោះការការ ចោទប្រកាន់ប្រឆាំង នឹងនាយករដ្ឋមន្ត្រីលោក ប្រាយុទ្ធ ចាន់អូចា ដែលអះអាងថា លោកបានបង់ប្រាក់ចំនួន ៥លានបាត ដល់សមាជិកសភាមួយចំនួន ជាថ្នូរនឹងការបោះឆ្នោតគាំទ្រ របស់ពួកគេ ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៦...
តាមរយៈការនោម ជំងឺជាច្រើនអាចត្រូវបានរកឃើញ រួមទាំងមហារីកផងដែរ។ ៣យ៉ាងដែលលេចឡើង នៅពេលនោមគឺជា សញ្ញានៃជំងឺមហារីក ឃើញឈាមពេលបត់ជើងតូច យោងតាមសមាគមជំងឺមហារីកអាមេរិក រោគសញ្ញាដំបូងបំផុតមួយនៃ ជំងឺមហារីកប្លោកនោម គឺឈាមនៅក្នុងទឹកនោម។ ការនោមឈាម នឹងធ្វើឱ្យទឹកនោមប្រែទៅជាពណ៌ផ្កាឈូក ឬពណ៌ក្រហមងងឹត។ ជួនកាលឈាមក្នុងទឹកនោម លេចឡើងតែម្តងប៉ុណ្ណោះ ហើយបន្ទាប់មកបាត់ទៅវិញ ប៉ុន្តែរោគសញ្ញានេះ នឹងកើតឡើងម្តងទៀត ប្រសិនបើអ្នកជំងឺមានជំងឺមហារីកប្លោកនោម។ ជារឿយៗ ដំណាក់កាលដំបូងនៃជំងឺមហារីកប្លោកនោម...
ការឱបគឺជាអំពើរបន្តិចបន្តួច ដែលអាចលួងលោមចិត្តយើង និងបង្ហាញយើងពីទំនាក់ទំនង របស់យើងទៅកាន់អ្នកដទៃ។ ការឱបមិនត្រឹមតែជាវិធី ក្នុងការបង្ហាញ និងទទួលយកនូវសេចក្តីស្រឡាញ់តែប៉ុណ្ណោះទេ វាគឺជាប្រភពដ៏សំខាន់នៃ ការបំបាត់ស្ត្រេសនិងការលួងលោង រាង្គកាយរបស់យើង។ វេជ្ជបណ្ឌិត ឡរ៉ា ចនសុន (Laura Johnson) និយាយថា “អ្នកនិយាយថាអ្នកគឺជាគ្រូពេទ្យ ដែលបង្គាប់ឱ្យអ្នកជំងឺបង្កើតការឱប នោះអ្នកជំងឺនឹងគិតថា អ្នកគឺជាគ្រូពេទ្យដែលលេងសើច។ ពួកគេនឹងគិតថា តើអ្នកមិនអាចចេញវេជ្ជបញ្ជាឱ្យ...
ភ្នំពេញ៖ថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាសហព័ន្ធខ្មែរកីឡាទោចក្រយានប្រកាសរៀបចំការប្រកួតកីឡាទោចក្រយាន ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១ ម្តងរួចមកហើយ កាលពីដើមខែធ្នូ ឆ្នាំ២០២១ ប៉ុន្តែត្រូវពន្យារពេលការប្រកួតវិញដោយសារបញ្ហាជំងឺCOVID-19 ក្រោយពីស្ថានការណ៍មានភាពល្អប្រសើរឡើងវិញ សហព័ន្ធក៏បានត្រៀមរៀបចំការប្រកួតឡើងវិញនាថ្ងៃទី ១១ ដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ នៅលើកទឹកដីខេត្តសៀមរាប។ លោក នូ ចំរើន អគ្គលេខាធិការនៃសហព័ន្ធខ្មែរកីឡាទោចក្រយាននិយាយថា ការប្រកួតថ្នាក់ជាតិនេះ...
បរទេស៖រ៉ុកកែតមួយរបស់ប្រទេសរុស្ស៊ី នៅថ្ងៃពុធសប្ដាហ៍នេះ ត្រូវបានគេរំពឹងថា នឹងធ្លាក់វិលចូលមកក្នុងបរិយាកាសផែនដីវិញ នៅក្នុងដំណើរធ្លាក់ចុះដែលបាត់បង់ការគ្រប់គ្រង នេះបើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI។ ផ្នែកភាគច្រើនរបស់រ៉ុកកែតនោះ ត្រូវបានគេរំពឹងថា នឹងឆេះអស់ ក្នុងខណៈដែលវាធ្លាក់បោះពួយយ៉ាងលឿនកាត់តាមបរិយាកាសផែនដី ព្រោះហេតុដូច្នោះហើយ ទំនងជានឹងមិនបង្កការខូចខាតធំដុំ នៅពេលវាធ្លាក់ដល់ផ្ទៃរបស់ផែនដីនោះទេ។ យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី TASS បានឲ្យដឹងថា គ្រាប់រ៉ុកកែតប្រភេទផ្ទុកទម្ងន់ធ្ងន់ Angara-A5 នោះ គឺត្រូវបានគេបាញ់បង្ហោះកាលពីថ្ងៃទី២៧...
បរទេស៖ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសកូរ៉េខាងជើង បានបាញ់តេស្តសាកល្បងបានយ៉ាងជោគជ័យ នូវមីស៊ីលវាយប្រហារលឿនជាងសម្លេង និងបានវាយប្រហារចំគោលដៅ ដែលស្ថិតនៅចម្ងាយជាង៤០០ម៉ាយ ហើយនេះគឹជាការធ្វើតេស្តមួយ ដែលក្រុមមន្ត្រីនិយាយថា មានសារៈសំខាន់ផ្នែកយុទ្ធសាស្ត្រ ក្នុងការអភិវឌ្ឍកម្មវិធីអាវុធបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរបស់ប្រទេស។ យោងតាមយោធារបស់ប្រទេសកូរ៉េខាងត្បូង មីស៊ីល ដែលបាញ់តេស្តសាកល្បងនៅព្រឹកថ្ងៃពុធ ពីខេត្ត Jagang ស្ថិតនៅភាគខាងជើងប្រទេសនោះ គឺជាការបាញ់តេស្តសាកល្បងលើកទី២ នូវអាវុធលឿនជាងសម្លេងរបស់ទីក្រុងព្យុងយ៉ាង ក្នុងរយៈពេលត្រឹមតែ៣ខែ។ ទីភ្នាក់ងារសារព័ត៌មានកណ្ដាលកូរ៉េខាងជើង KCNA...