វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានបញ្ជាក់ពីសេចក្តីយោងជាក់ស្តែងរបស់លោកចំពោះកោះតៃវ៉ាន់ “ឯករាជ្យ” ដោយលើកឡើងថា ជំហររបស់សហរដ្ឋអាមេរិកលើអធិបតេយ្យភាពរបស់ចិនមិនបានផ្លាស់ប្តូរទេ។ ដំណឹងចុងក្រោយបង្អស់របស់លោក បៃដិន នៅក្នុងសារចម្រុះជាច្រើនអំពីកោះនេះ ដែលជាលទ្ធិប្រជាធិបតេយ្យនៅក្រៅការគ្រប់គ្រងរបស់ទីក្រុងប៉េកាំង ដែលប្រទេសចិនអះអាងថា ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន បានកើតមានឡើងមួយថ្ងៃបន្ទាប់ពីកិច្ចប្រជុំកំពូលនិម្មិតជាមួយប្រធានាធិបតីចិនលោក ស៊ី ជីនពីង ។ នៅពេលសួរថាតើពួកគេនឹងធ្វើឱ្យមានការវិវឌ្ឍលើកោះតៃវ៉ាន់ដែលមានទំនាក់ទំនងមិនផ្លូវការជិតស្និទ្ធជាមួយសហរដ្ឋអាមេរិកដែរឬទេ លោក បៃដិន បានលើកឡើងថាលោក...
បរទេស៖ នៅក្នុងខណៈពេលធ្វើការហោះហើរ ចេញពីនាវាផ្ទុកយន្តហោះ HMS Queen Elizabeth របស់ទ័ពជើងទឹកអង់គ្លេស នៅព្រឹកថ្ងៃពុធសប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ យន្តហោះចម្បាំងបំបាំងកាយជំនាន់ទី៥ F-35 បានធ្លាក់ចូលទៅក្នុងសមុទ្រមេឌីទែរ៉ានេ។ ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា បើយោងទៅតាមក្រសួងការពារជាតិរបស់ប្រទេសអង់គ្លេស អ្នកបើកបរយន្តហោះចម្បាំងនោះ បានរួចជីវិតពីគ្រោះថ្នាក់នៅម៉ោងដ១០ព្រឹកនោះ ហើយការិយាល័យព័ត៌មានបានសរសេរបញ្ជាក់ថា...
បរទេស៖ នៅក្នុងអំឡុងពេលទស្សនកិច្ចក្នុងប្រទេសអ៊ុយក្រែន រដ្ឋមន្ត្រីក្រសួងការពារជាតិអង់គ្លេស Ben Wallace បានថ្លែងថាប្រទេសអង់គ្លេសគឺនៅតែមាន ជំហជានិច្ចក្នុងការគាំទ្រទៅដល់ប្រទេសអ៊ុយក្រែន ខណៈដែលប្រទេសនេះកំពុងមានភាពតាន តឹងតាមព្រំដែនជាមួយនឹងរុស្សី។ លោក Wallace បានបន្តទៀតថាអង់គ្លេសនឹងឈរកៀក ស្មាគ្នាជាមួយនឹងពលរដ្ឋអ៊ុយក្រែន ដើម្បីអាចបន្តការគាំទ្ររយៈពេលវែងរវាងគ្នា។ ការលើកឡើងនេះធ្វើឡើងបន្ទាប់ពីមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីរដ្ឋាភិបាលទាំង ពីរបានឈានទៅដល់កិច្ចព្រមព្រៀង ក្នុងការដំណើរការគម្រោងរួមគ្នាអភិវឌ្ឍសមត្ថភាពទៅលើកងកម្លាំង ជើងទឹកអង់គ្លេសនិងអ៊ុយក្រែន។ កិច្ចព្រមព្រៀងយោធានេះ ក៏ត្រូវបានគេមើលឃើញដែរថាបានធ្វើឡើងតែប៉ុន្មាន ខែប៉ុណ្ណោះបន្ទាប៉ពីរដ្ឋាភិបាលអ៊ុយក្រែន...
បរទេស៖ វែបសាយ Washington Examiner បានរាយការណ៍កាលពីថ្ងៃពុធថា សមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យ ក្នុងរដ្ឋតិចសាស់ បានអំពាវនាវឱ្យសេតវិមានដើម្បីស្វែងរកនរណាម្នាក់ដើម្បីជំនួសអនុប្រធានាធិបតី គឺលោកស្រី Kamala Harris ជា អ្នកទទួលបន្ទុកបញ្ហា “ព្រំដែន” ដូច្នេះពួកគេអាចដោះស្រាយវិបត្តិជនចំណាកស្រុក ជាចុងក្រោយបាន។ យោងសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា...
បរទេស៖ ប្រធានាធិបតីនៃប្រទេសតួកគីលោក Recep Tayyip Erdogan កាលពីថ្ងៃពុធម្សិលមិញបានចេញសេចក្តីថ្លែង ការណ៍មួយដោយសង្ឃឹមថាប្រទេស របស់គាត់នឹងងាចបង្កើនកិច្ចសហប្រតិបត្តិការ បន្ថែមទៀតជាមួយនឹងអង្គការណាតូជាពិសេសគឺ អេស្បាញតាមរយៈការបញ្ជាទិញយន្តហោះ ផ្ទុកយន្តហោះចម្បាំងទី២និងព្រម ទាំងនាវាមុជទឹកផងដែរ។ លោក Erdogan នៅក្នុងសន្និសិទកាសែតអំឡុង ពេលបំពេញទស្សនកិច្ចរបស់លោក នាយករដ្ឋមន្ត្រីអេស្បាញ Pedro Sanchez បានបញ្ជាក់ដែរថាតួកគី និងអេស្បាញមកដល់ពេលនេះគឺបានសហការគ្នា រួចទៅហើយក្នុងកាផលិតនាវា...
កីឡាករ Zohreh Koudaei អាចជួយសង្គ្រោះបាល់១១ម៉ែត្រដល់ទៅ២ដងក្នុងការប្រកួតជ័យជំនះកាលពីខែកញ្ញាទៅលើក្រុមជម្រើសជាតិហ្ស៊កដានីប៉ុន្តែពេលនេះកំពុងរងការចោទប្រកាន់ដោយ សហព័ន្ធបាល់ទាត់នៃប្រទេសហ្ស៊កដានីហើយថានារី ជនជាតិអ៊ីរ៉ង់រូបនេះមិនមែនជាស្ត្រីនោះឡើយ។ ប្រទេសហ្ស៊កដានីបានធ្វើការចោទប្រកាន់អ៊ីរ៉ង់ថាបានយកកីឡាករ បុរសមកចូលរួមការប្រកួតជានារីហើយកំពុង ទាមទារឲ្យមានការបញ្ជាក់ពីសញ្ជាតិព្រម ទាំងភេទផងដែរចំពោះកីឡាករ Zohreh Koudaeiរូបនេះ។ ក្រោយជ័យជំនះនេះក្នុងលទ្ធផល៤ ទល់នឹង២ អ៊ីរ៉ង់ គឺអាចឡើងទៅប្រកួតពានរង្វាន់ Women’s Asia Cup ជាលើកដំបូងដែលក្នុងនោះកីឡាករ Koudaei ត្រូវបានអ៊ីរ៉ង់ចាត់ទុកថា...
វ៉ាស៊ីនតោន៖ World Politics Review (WPR) បានរាយការណ៍ថា សហរដ្ឋអាមេរិក នៅតែជាពិរុទ្ធជនដ៏ធំបំផុត សម្រាប់ការប្រែប្រួលអាកាសធាតុ ដូចដែលត្រូវបានយល់ជាទូទៅដោយអ្នកឯកទេសអាកាសធាតុ និងនៅតែកម្របានសង្កត់ធ្ងន់នៅក្នុងការគ្របដណ្តប់របស់សហរដ្ឋអាមេរិក។ នៅក្នុងអត្ថបទមួយដែលបានចេញផ្សាយកាលពីសប្តាហ៍មុន អ្នកបោះពុម្ពផ្សាយតាមអ៊ីនធឺណិតនៃព័ត៌មានស៊ីជម្រៅ និងការវិភាគអ្នកជំនាញលើកិច្ចការពិភពលោក បានឲ្យដឹងថា ភាពខុសគ្នាដ៏ធំនៃការបំភាយឧស្ម័នកាបូនិចរវាងសហរដ្ឋអាមេរិក និង “អ្នកចូលយឺតក្នុងយុគសម័យឧស្សាហកម្ម” ដូចជាប្រទេសចិន និងឥណ្ឌា បានចង្អុលបង្ហាញពីទំនួលខុសត្រូវផ្សេងៗគ្នា ដែលប្រទេសទាំងនេះត្រូវដាក់បន្ទុក។...
កីឡាករខ្សែប្រយុទ្ធ Gareth Bale សញ្ជាតិវេលមកដល់ពេលនេះ នៅមិនទាន់អាចបង្ហាញខ្លួនឲ្យក្លឹប Real Madrid ឡើយចាប់តាំងតែពីខែសីហាក្រោយទទួលរងរបួសសាជាថ្មី ប្រកួតឲ្យក្រុមជម្រើសជាតិ ប៉ុន្មានថ្ងៃកន្លងមកនេះ។ កីឡាករវ័វ័យ៣២ឆ្នាំរូបនេះ បានទទួលរងរបួសសរសៃ ក្នុងពេលបង្ហាញខ្លួនលេងឲ្យក្រុមវេល បានត្រឹមតែ៤៥នាទីប៉ុណ្ណោះ ជាការប្រកួតជ័យជំនះ លើក្រុមបេឡារូសក្នុងលទ្ធផល ដល់ទៅ៥ទល់នឹង០ កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងមក។ ក្រោយទទួលរងរបួសនេះសាជាថ្មី Gareth Bale ត្រូវបានទទួលរងនូវពាក្យរិះគន់ម្តងទៀត...
បរទេស៖ រដ្ឋាភិបាលបារាំង បានចាប់ផ្តើមយុទ្ធនាការជាតិក្នុងទំហំទឹកប្រាក់ ១៤លានអឺរ៉ូ ដើម្បីដោះស្រាយអំពើពេស្យាចារ មិនគ្រប់អាយុ និងការគ្រប់គ្រងទៅអំពើពេស្យាកម្ម។ យុទ្ធនាការនេះកើតឡើងប៉ុន្មានខែ បន្ទាប់ពីរបាយការណ៍មួយ បានរកឃើញថា មានក្មេងជំទង់ជាង ១០ ០០០នាក់ ដែលភាគច្រើនជាក្មេងស្រីជំទង់ បានជាប់ពាក់ព័ន្ធ ក្នុងការជួញដូរផ្លូវភេទ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា...
ថ្មពស់យក្ស គឺជាថ្មភ្នំមួយដែលទើបរកឃើញ ក្នុងខេត្តបឹងកាន ប្រទេសថៃ មានព្រំប្រទល់ជាប់គ្នា ទៅនឹងប្រទេសឡាវ ដែលស្ថិតនៅភាគខាងកើត។ ខេត្តបឹងកានគឺជាខេត្តទី៧៦របស់ថៃ ទើបតែបង្កើតឡើងថ្មីនៅក្នុងឆ្នាំ២០១១ ដោយព្រះរាជក្រឹត្យ របស់អតីតព្រះមហាក្សត្រថៃចុះថ្ងៃទី២៣ ខែមិនា។ ទោះមានអាយុតិច ប៉ុន្តែទឹកដីនៃខេត្តបឹងកាន មានបង្កប់នូវរឿងរ៉ាវអាថ៌កំបាំង និងទីតាំងពាក់ព័ន្ធនឹងរឿងព្រេងជាច្រើន ក្នុងនោះរឿងព្រេងថ្មពស់យក្សជាឧទាហរណ៍ស្រាប់។ ពេលថ្មីៗនេះមានការផ្អើលថា គេបានរកឃើញថ្មមួយដុំមានរូបរាង ដូចគ្នាបេះបិទទៅនឹងក្បាលពស់ (ពស់ថ្លាន់?) ដែលត្រូវគេដាច់ផ្ដាច់ចេញពីដងខ្លួន...