បច្ចេកវិទ្យា

គណនេយ្យ Twitter របស់នាយករដ្ឋមន្ត្រីឥណ្ឌា ត្រូវបានគេលួចចូលគ្រប់គ្រង

បរទេស៖យោងតាមការអះអាងដោយការិយាល័យ នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃអាទិត្យនេះបានឲ្យដឹងថាគណនេយ្យ Twitter របស់លោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ត្រូវបានគេលួច ចូលទៅគ្រប់គ្រង។

ប្រភពដដែលបានបញ្ជាក់ទៀតដែរថា គណនេយ្យរបស់លោកនាយករដ្ឋមន្ត្រីដែលមានឈ្មោះ @narendramodi ត្រូវបានគេ hacked បានមួយរយៈពេលខ្លីហើយក៏ត្រូវបានឆ្លើយតប ភ្លាមដោយអាច ត្រឡប់យកមកគ្រប់គ្រង វិញហើយ បន្តថាចំពោះព័ត៌មានទាំងឡាយដែលត្រូវបានចែករំលែក ដោយគណនេយ្យនេះក្នុងរយៈពេលកន្លងមកនោះនឹងត្រូវចាត់ទុកជាអាសារបង់។

ទោះបីជាយ៉ាងណាក្តីគេបានដឹងដែរថា គណនេយ្យរបស់លោក Modi បច្ចុប្បន្ននៅលើបណ្តាញសង្គម Twitter គឺមានចំនួន២ដែលក្នុងនោះមាន @narendramodi និងមួយទៀតគឺ @PMOIndia ផងដែរ ដែល @PMOIndia មានអ្នកតាម follower ដល់ទៅ៤៥ ,៤លាននាក់និង @narendramodi មានចំនួនអ្នក follower ដល់ទៅ៧៣,៤លាននាក់៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top