លោក Mino Raiola ភ្នាក់ងារខ្សែបម្រើ Paul Pogba បាននិយាយទៅកាន់សារព័ត៌មាន Rai ក្នុងន័យទាក់ទងនឹង អនាគតរបស់កីឡាកររូបនេះ នឹងទៅជាយ៉ាងណានៅក្លឹប Manchester United នឹងបញ្ចេញនៅខែធ្នូ ឆ្នាំ២០២១ខាងមុខនេះហើយ។ លោក Raiola បាននិយាយថា៖” ខែធ្នូជា ខែនៃក្ដីសុបិន ខ្ញុំមិនបានឈប់សុបិន ពីរឿងដែលកើតនៅខែហ្នឹងសោះ។...
ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជន គណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានបញ្ជូនអូប័រពេទ្យមួយគ្រឿង របស់ក្រុមហ៊ុន GTVC ទៅទទួលយកក្មេងស្រី រស់នៅក្រុងកោះរ៉ុង ដែលមានជំងឺហឺត ហើយធ្វើទុក្ខ បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យខេត្ត។ បើតាមលោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ក្មេងស្រីមានជំងឺ...
បរទេស៖រដ្ឋាភិបាលរបស់ប្រទេសរុស្ស៊ី នៅពេលថ្មីៗនេះ បានធ្វើការឆ្លើយតបចំពោះការចោទប្រកាន់របស់សហរដ្ឋអាមេរិក ដែលថា ការតេស្តមីស៊ីលមួយនៅក្នុងទីអវកាស កម្ទេចចោលផ្កាយរបណចាស់មួយ បង្កគ្រោះថ្នាក់ដល់ជីវិតអវកាសយានិកជាច្រើននាក់ នៅលើស្ថានីយអវកាសអន្តរជាតិនោះ។ ប្រទេសរុស្ស៊ី តាមសេចក្តីរាយការណ៍ បានធ្វើការបញ្ជាក់ថា ខ្លួនបានធ្វើតេស្តមីស៊ីលបាញ់កម្ទេចផ្កាយរណបមួយ ដែលហោះនៅក្នុងលំហអស់រយៈពេលជិត៤០ឆ្នាំ ប៉ុន្តែបានច្រានចោលការចោទប្រកាន់ ដែលថា ការធ្វើឲ្យមានកម្ទេចកម្ទីតូចៗ បង្កឲ្យមានការគម្រាមកំហែងដល់បុគ្គលិកស្ថានីយអវកាសអន្តរជាតិ។ មន្ត្រីសហរដ្ឋអាមេរិក បានហៅការធ្វើតេស្តរបស់រុស្ស៊ីនោះថា ជាទង្វើធ្វេសប្រហែសនិងគ្មានទំនួលខុសត្រូវ ដោយនិយាយថា បំណែកដ៏ធំំមួយនៃកម្ទេចកម្ទី...
បរទេស៖រដ្ឋាភិបាលអេស្តូនី នៅថ្ងៃពុធនេះ បានកោះហៅទាហានបម្រុងចំនួន១.៧០០នាក់ ដើម្បីឲ្យចូលរួមសមយុទ្ធមិនប្រកាសទុកមុនមួយ ដែលនឹងរួមមានទាំងការធ្វើរបងបន្លាលួស នៅតាមព្រំដែនមានប្រវែង៤០គីឡូម៉ែត្រ ជាប់នឹងប្រទេសរុស្ស៊ី ស្របពេលដែលវិបត្តិអន្តោប្រវេសន៍នៅក្នុងប្រទេសបេឡារុសកើនឡើង។ សហភាពអឺរ៉ុប នាពេលថ្មីៗនេះ បានចោទប្រកាន់ប្រទេសបេឡារុស ពីបទជំរុញលើកទឹកចិត្តឲ្យជនអន្តោប្រវេសន៍ មកពីតំបន់មជ្ឈិមបូព៌ានិងអាហ្វ្រិក ធ្វើដំណើរចូលមកទឹកដីខ្លួន ហើយជំរុញឲ្យពួកគេរាប់ពាន់នាក់ ធ្វើដំណើរឆ្លងចូលទៅប្រទេសជាសមាជិកសហភាពអឺរ៉ុបនិងអង្គការណាតូ គឺប្រទេសប៉ូឡូញ លីទុយអានី និងឡាតវី ដើម្បីជាការសងសឹកចំពោះទណ្ឌកម្ម ដែលបានដាក់រួចហើយលើទីក្រុង Minsk...
ប្រធានក្លឹប Barcelona លោក Joan Laporta នៅសប្តាហ៍នេះបានចេញមកធ្វើការលើកឡើងថា ទាំងក្លឹបនិងគាត់គឺមិនរារាំងឡើយចំពោះការវិលត្រឡប់របស់ អតីតកីឡាករឆ្នើមរបស់ក្លឹប Lionel Messi និង Andres Iniesta នាពេលខាងមុខ។ សម័យកាលថ្មីក្រោមការដឹកនាំរបស់លោក Xavi គឺត្រូវបានចាប់ផ្តើមឡើងបន្ទាប់ពីបានមកជំនួសតំណែង របស់លោក Ronald Koemanក្នុងនាមជាគ្រូបង្វឹករបស់ក្លឹបល្អ ជាងគេលើលោកក្នុងគោលបំណងសំខាន់ កែប្រែទំរង់លេងដ៏យ៉ាប់របស់ក្លឹបនៅពេលនេះ។...
បរទេស៖អគ្គលេខាធិការអង្គការ សម្ពន្ធមិត្តយោធា ណាតូ លោក Jens Stoltenberg នៅថ្ងៃចន្ទសប្ដាហ៍នេះ បានអំពាវនាវដល់ប្រទេសរុស្ស៊ី ឲ្យកាត់បន្ថយភាពតានតឹងជាមួយប្រទេសអ៊ុយក្រែន និងបានធ្វើការព្រមានដល់ទីក្រុងមូស្គូ មិនឲ្យបង្កហេតុ ឬក៏ទង្វើឈ្លានពានណាមួយបន្ថែមទៀត។ នៅក្នុងសន្និសីទកាសែតរួមគ្នាមួយ នៅទីស្នាក់ការកណ្ដាលរបស់ណាតូ ក្នុងទីក្រុងព្រួចសែល ជាមួយរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានមានប្រសាសន៍ថា អង្គការណាតូ កំពុងតែធ្វើការឃ្លាំមើលការប្រមូលផ្តុំកងកម្លាំងរុស្ស៊ីដ៏ធំនិងខុសត្រូវប្រក្រតី...
ហាណូយ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ថា តុលាការនៅក្នុងប្រទេសវៀតណាម កាលពីថ្ងៃចន្ទទី ១៥ វិច្ឆិកា បានកាត់ទោសកសិករវារីវប្បកម្មម្នាក់ ឱ្យជាប់ពន្ធនាគាររយៈពេល៧ឆ្នាំបន្ទាប់ពីរកឃើញថា គាត់មានទោសពីបទផ្សព្វផ្សាយ “ការឃោសនាប្រឆាំងរដ្ឋ” នៅលើបណ្តាញសង្គមហ្វេសប៊ុក (Facebook)។ ទីភ្នាក់ងារសារព័ត៌មានវៀតណាម បានឲ្យដឹងថា លោក Nguyen...
ក្រុងប៉េកាំង៖អ្នករៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំងឆ្នាំ ២០២២ “Beijing 2022 Olympic Winter Games” បានបញ្ចេញមុខម្ហូបចំនួន ៦៧៨មុខនឹងត្រូវបានបម្រើក្នុងអំឡុងពេលការប្រកួតដល់អត្តពលិកមកពីវប្បធម៌ចម្រុះយោងតាមការចេញផ្សាយពីគេហទំព័រឆៃណាឌៀលី។ អ្នករៀបចំបានបន្តថា បញ្ជីមុខម្ហូបត្រូវបានអនុម័តដោយគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ត្រូវបានរៀបចំឡើងដើម្បីបំពេញតម្រូវការអាហារូបត្ថម្ភផ្សេងៗគ្នារបស់អត្តពលិក ទន្ទឹមនឹងការគិតគូរពីភាពចម្រុះនៃសាសនាផងដែរ។ មុខម្ហូបទាំង ៦៧៨នឹងត្រូវបានផ្តល់ជូនជាវេន ហើយចានប្រហែល ២០០នឹងមានសម្រាប់អត្តពលិកជារៀងរាល់ថ្ងៃនៅក្នុងតំបន់ប្រកួតប្រជែងចំនួន៣នៃទីក្រុងប៉េកាំង Yanqing និង Zhangjiakou។ ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាឆ្នាំ២០២២ស្របពេលជាមួយពិធីបុណ្យនិទាឃរដូវរបស់ប្រទេសចិន...
តូក្យូ៖យោងតាមប្រភពការដឹងពីសំណើនេះបាននិយាយថា ក្រុមហ៊ុន Honda Motor Co បានស្នើសុំអ្នកផ្គត់ផ្គង់គ្រឿងបន្លាស់សំខាន់ៗរបស់ខ្លួនឲ្យសម្រេចបាននូវការបំភាយកាបូនឌីអុកស៊ីតសុទ្ធត្រឹមសូន្យនៅឆ្នាំ ២០៥០ ធ្វើឲ្យក្រុមហ៊ុនផលិតរថយន្តក្លាយជាក្រុមហ៊ុនដំបូងគេក្នុងប្រទេសជប៉ុនដែលដាក់ចេញនូវផែនការកាត់បន្ថយរយៈពេលវែងសម្រាប់ខ្សែសង្វាក់ផ្គត់ផ្គង់ទាំងមូលយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ ប្រភពបាននិយាយថា ក្រុមហ៊ុន Honda បានស្នើថា ចាប់ផ្តើមពីអ្នកផ្គត់ផ្គង់សារពើពន្ធឆ្នាំ ២០២៥កាត់បន្ថយការបំភាយឧស្ម័ន CO2 ចំនួន៤ ភាគរយជារៀងរាល់ឆ្នាំបើធៀបនឹងសារពើពន្ធឆ្នាំ២០១៩ ។ អ្នកផ្គត់ផ្គង់នីមួយៗនឹងកំណត់គោលដៅមួយដោយអនុលោមតាមទំហំ និងផលិតផលសាជីវកម្មរបស់ខ្លួន ហើយបន្ទាប់មកដាក់ផែនការកាត់បន្ថយឆ្ពោះទៅរកគោលដៅនៃការបំភាយឧស្ម័នសូន្យឆ្នាំ ២០៥០។...
ភ្នំពេញ៖នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ លោកឧត្ដមសេនីយ៍ឯក តែម ម៉ឺន នាយកមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទតំណាង ឲ្យក្រសួងការពារជាតិ និងជាអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា និងជាអនុប្រធានសហព័ន្ធកីឡាប៉េតង់ និងប៊ូលកម្ពុជាបានអញ្ជើញជូនដំណើរក្រុមកីឡាករទៅចូលរួមការ ប្រកួតជ្រើសរើសជើងឯកកីឡាប៉េតង់កម្រិតពិភពលោក “The 2021 World Triplets Precisions Shooting...