ហាណូយ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៥ ខែធ្នូ ឆ្នំា២០២១ថា ប្រទេសវៀតណាម បានរាយការណ៍ពីករណីឆ្លងកូវីដ-១៩ថ្មីចំនួន១៤,៣១៤នាក់ នៅថ្ងៃអាទិត្យនេះ ក្នុងនោះមានអ្នកឆ្លង ក្នុងស្រុកចំនួន១៤,៣១២នាក់ និងនាំចូល២ករណី ។ ករណីសហគមន៍ភាគច្រើន ត្រូវបានរាយការណ៍នៅក្នុងមូលដ្ឋាន ភាគខាងត្បូង ក្នុងនោះមាន១.៤៩១នាក់ នៅទីក្រុងហូជីមិញ ១.១៣២នាក់នៅខេត្ត Can Tho និង៧៩២នាក់នៅខេត្ត...
ប្រទេសម៉ាឡេសុី បានប្រកាសអំពីករណីដំបូងនៃការរកឃើញអ្នកវិជ្ជមានវីរុសកូវីដបំប្លែងថ្មី ប្រភេទ អូមីក្រុង (Omicron) នៅក្នុងប្រទេសរបស់ខ្លួន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia។ អ្នកវិជ្ជមានវីរុសកូវីដបំប្លែងថ្មី ប្រភេទ អូមីក្រុង នៅក្នុងប្រទេសអាស៊ានមួយនេះ ត្រូវបានគេរកឃើញទៅលើ និស្សិតស្រីម្នាក់ដែលមកពីប្រទេសអាហ្វ្រិកខាងត្បូង នៅថ្ងៃទី ៣ ខែធ្នូ ឆ្នាំ២០២១។ បើតាមការឱ្យដឹងពីមន្រ្តីសុខាភិបាល Khairy...
Luis Suarez បានទម្លាយឲ្យដឹងថា Lionel Messi មានបញ្ហាចាញ់អាកាសធាតុត្រជាក់នៅប្រទេសបារាំង បន្ទាប់ពីពួកគេបាននិយាយ Chat ជាមួយគ្នាអំពីជីវិតរស់នៅ។ Messi បានចូលរួមជាមួយក្លឹប PSG ដោយគ្មានតម្លៃខ្លួន ក្រោយចាកចេញពី Barcelona កាលពីរដូវក្ដៅ។ កីឡាករសញ្ជាតិអាហ្សង់ទីនបានសាងខ្លួនឯងឲ្យក្លាយជាកីឡាករល្អម្នាក់ក្នុងប្រវត្តិសាស្ត្រ អំឡុងពេលលេងនៅកីឡដ្ឋាន Camp Nou។ ប៉ុន្តែចាប់តាំងពីមកដល់ក្លឹបថ្មី PSG...
កូរ៉េខាងត្បូង៖ យោងតាមផលិតកម្ម YG Entertainment នៅថ្ងៃទី ៦ ខែធ្នូ បានឲ្យដឹងថា តារាចម្រៀង និងអ្នកនិពន្ធបទចម្រៀងកូរ៉េខាងត្បូង លោក Taeyang និងតារាសម្តែងកូរ៉េខាងត្បូង នាង Min Hyo Rin បានស្វាគមន៍កូនប្រុសដំបូងរបស់ពួកគេ មកកាន់គ្រួសារមុននេះ នាង Min Hyo...
យូអិន៖ អង្គការសហប្រជាជាតិ បានដកប្រទេសកូរ៉េខាងជើង ចេញពីផែនការជំនួយមនុស្សធម៌ ជាសាកលរបស់ខ្លួន សម្រាប់ឆ្នាំ២០២២ ដែលរបាយការណ៍ថ្មីៗនេះបានបង្ហាញថា ជាក់ស្តែងដោយសារតែការបិទព្រំដែន ដ៏យូររបស់ប្រទេសក្រីក្រប្រ ឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ ។ ទិដ្ឋភាពទូទៅមនុស្សធម៌សកល ឆ្នាំ២០២២ ចេញផ្សាយដោយការិយាល័យ អង្គការសហប្រជាជាតិ សម្រាប់ការសម្របសម្រួល កិច្ចការមនុស្សធម៌ (OCHA) បានឲ្យដឹងថា “អាហ្វហ្គានីស្ថាន កូរ៉េខាងជើង និងមីយ៉ាន់ម៉ា...
លោក Jose Mourinho បានរិះគន់លើអ្នកកាសែតម្នាក់ និងបដិសេធឆ្លើយសំនួរផ្សេងៗ បន្ទាប់ពី Roma ចាញ់ Inter Milan ៣-០ កាលពីចុងសប្ដាហ៍។ ត្រឹមវគ្គទីមួយ Roma បានរបូតដល់ទៅ៣គ្រាប់ ហើយបានបរាជ័យនេះ បានធ្វើឲ្យពួកគេធ្លាក់ទៅលេខ៧នៅ Serie A ខណៈ Inter ស្ថិតនៅលេខពីរ។...
កូរ៉េខាងត្បូង៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រ Allkpop បានប្រាប់ឲ្យដឹងថា អតីតសមាជិកក្រុម IZ*ONE នាង Choi Ye Na នឹងចាត់វិធានការផ្លូវច្បាប់ ចំពោះអ្នកដែលផ្សព្វផ្សាយ ពាក្យចចាមអារ៉ាមអំពីការពាក់ព័ន្ធរបស់នាង ជាមួយនាយកប្រតិបត្តិ បន្ទាប់ពីមានពាក្យចចាមអារ៉ាមជាច្រើន របស់អ្នកទំាង២នាក់ កាលពីពែលថ្មីៗនេះ។ ថ្មីៗនេះ SBS បានរាយការណ៍ថា ប្អូនប្រុសរបស់លោក...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន តាមសេចក្តីរាយការណ៍ នឹងពិភាក្សាគ្នា ក្នុងវីដេអូខលមួយ ស្របពេលដែលភាពតានតឹង រវាងអាមេរិកនិងរុស្ស៊ី កើនកម្តៅកាន់តែខ្លាំង ជុំវិញរឿងកងទ័ពរុស្ស៊ីប្រមូលផ្តុំ នៅតាមព្រំដែនអ៊ុយក្រែន ដែលគេមើលឃើញថា ជាសញ្ញានៃភាពអាចកើតមាន ការឈ្លានពាន។ មន្ត្រីនាំពាក្យវិមានក្រឹមឡាំង លោក...
លោកសាស្រ្តចារ្យ Michael Schwekutsch គឺជាអ្នកឯកទេសផ្នែកវិស្វកម្មកម្រិតខ្ពស់ ទើបនឹងចូលរួមជាមួយ ក្រុមហ៊ុន Apple កាលពីខែមីនាឆ្នាំ ២០១៩ ស្រាប់តែប៉ុន្មានថ្ងៃមុន សុំលាឈប់ពីក្រុមហ៊ុន។ ដំណឹងចាកចេញរបស់លោក ត្រូវបានគេដាក់ការសន្និដ្ឋានថា នឹងប៉ះពាល់មួយផ្នែកធំលើគម្រោង របស់ក្រុមហ៊ុន Apple ដែលគ្រោងនឹងផលិតរថយន្តអគ្គិសនី អនាគតបើកស្វ័យប្រវត្តិ self-driving ។ ប្រភពព័ត៌មានបង្ហើបឲ្យដឹងថា លោកទៅចូលរួមជាមួយ...
លោក Ralf Rangnick បានចូលខ្លួនឈរបញ្ជាក្រុម Manchester United ជាលើកដំបូងហើយកាលពីយប់មិញ ដោយយកឈ្នះលើក្រុម Crystal Palace ក្នុងលទ្ធផល ១-០។ សម្រាប់ប្រកួតដំបូងនេះដែរ ក្រៅពីជ័យជម្នះហើយ អ្នកគាំទ្របិសាចក្រហមក៏កោតសរសើរចំពោះទម្រង់លេងរបស់ក្រុមផងដែរ ជាពិសេសការប្រដេញបាល់លឿនៗតែម្ដង។ ត្បិតតែទើបហាត់ជាមួយគ្រូថ្មីបាន១ដង ប៉ុន្តែក្រុម Man Utd មានការប្រែប្រួលច្រើនទៅលើចង្វាក់លេង និងប្រឹងប្រយុទ្ធមិនសម្រាកនោះទេពេញ៩០នាទីតែម្ដង។...