ភ្នំពេញ ៖ ព្រឹត្តិការណ៍ Ultimate Boxing Championship នាថ្ងៃទី៣១តុលា អ្នកប្រដាល់វី សុភ័ស និងទូច ដេវីដ ដែលជាអ្នកប្រដាល់ ជម្រើសជាតិដូចគ្នានោះ បានបន្ថែមស្ថិតិឈ្នះ នូវក្នុងកំណត់ត្រា ប្រកួតរបស់ខ្លួនដូចគ្នា ។ អ្នកប្រដាល់ទាំង២រូបនេះ ប្រកួតគ្នាក្នុងគូប្រជែង ប្រាក់លានក្នុងប្រភេទទម្ងន់ ៦៣,៥០គីឡូក្រាមដូចគ្នា ។...
បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នៅថ្ងៃអាទិត្យ បានមានប្រសាសន៍ប្រាប់ថា សហរដ្ឋអាមេរិកនឹងធ្វើការឆ្លើយតបវិញ ចំពោះទង្វើនានាដែលប្រទេសអ៊ីរ៉ង់ បានធ្វើប្រឆាំងនឹងការយកចិត្តទុកដាក់ របស់សហរដ្ឋអាមេរិកនានា រួមមានទាំងការវាយប្រហារ ដោយកូនដ្រូនផងដែរ។ នៅក្នុងសន្និសីទកាសែតមួយ ក្រោយជំនួបកំពូល G20 លោក ចូ បៃដិន បាននិយាយប្រាប់អ្នកសារព័ត៌មាន យ៉ាងដូច្នេះថា “ចំពោះបញ្ហានៃរបៀប...
វិរៈបុរសរបស់ក្លឹបយក្សអេស្បាញ Barcelona កំពុងត្រៀមខ្លួនរួចរាល់ហើយ ដើម្បីអាចមកកាន់តំណែង ជាគ្រូបង្វឹករបស់ក្លឹប Barcelona ខណៈដែលបញ្ហាហិរញ្ញវត្ថុ និងបញ្ហាចំបងផ្សេងទៀត ដែលក្លឹបកំពុងប្រឈមមុខនៅឡើយ។ The Goal ជឿជាក់ថានៅពេលដែលលោក Xavi ចូលមកកាន់តំណែង នោះបុរសអេស្បាញរូបនេះ នឹងមើលឃើញនូវភាពខុសគ្នា យ៉ាងខ្លាំងពី Barcelona ដែលគាត់បានចាកចេញ កាលពីគ្រាឆ្នាំ២០១៥ នៅពេលដែលក្លឹបកំពុងលើកពានរង្វាន់ ដល់ទៅ៣ផ្ទួនគ្នា...
ក្រុមហ៊ុន Facebook បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងប្តូរឈ្មោះទៅជា “Meta” ដែលជាការប្តូរឈ្មោះថ្មី ដែលកើតឡើង នៅពេលដែលក្រុមហ៊ុនមួយនេះ កំពុងប្រឈមមុខ នឹងការរិះគន់ពីអ្នកច្បាប់ និងនិយតករ ជុំវិញការអនុវត្តអាជីវកម្មរបស់ខ្លួន។ នាយកប្រតិបត្តិក្រុមហ៊ុន Facebook លោក Mark Zuckerberg បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងកម្មវិធីផ្សាយផ្ទាល់មួយ ដោយបន្ថែមថា ឈ្មោះ “Meta”...
ខ្យងគោកយក្សកម្ពុជា (Bertia cambojiensis) គឺជាប្រភេទខ្យង ដែលមានសម្បកធំ រស់នៅលើគោកក្នុងព្រៃស្រោង និងត្រូវបានពិពណ៌នាដំបូង ដោយអ្នកធម្មជាតិវិទូរបារាំងឈ្មោះ Henri Mouhot នៅឆ្នាំ១៨៦០ ពីកន្លែងមួយឈ្មោះថា Brelum (ជាភាសាបារាំង) នៃប្រទេសកម្ពុជា ប៉ុន្តែដោយសារថា ចំណុចនិយាមការនៃទីតាំងនោះ ពុំមានការកត់ត្រាច្បាស់លាស់ ទើបអ្នកស្រាវជ្រាវក្រោយៗ មកមានការលំបាក ក្នុងការកំណត់ទីកន្លែង ជាក់លាក់ណាមួយ...
ខ្សែប្រយុទ្ធ Zlatan Ibrahimovic រកបានគ្រាប់ទី៤០០ ក្នុងលីគបានសម្រេច ដោយជួយ AC Milan យកឈ្នះ Roma ក្នុងពានរង្វាន់ Serie A លទ្ធផល ២-១ កាលពីយប់មិញ។ Ibrahimovic វ័យ៤០ឆ្នាំរកបានគ្រាប់បើកឆាក តាមរយៈការទាត់ Free-Kick យ៉ាងស្អាត ខណៈ...
តារាឆ្នើមជនជាតិអាហ្សង់ទីន Lionel Messi នៅសប្តាហ៍នេះបានបង្ហាញក្តីសង្ឃឹមថា នឹងអាចត្រឡប់មកកាន់ទឹកដីរបស់ Camp Nou វិញទោះបីជាទើបតែ បានប្រកាសចាកចេញពី ក្លឹបចូលរួមជាមួយនឹង PSG កាលពីពេលថ្មីៗនេះក្តី។ បុរសរូបនេះបានបញ្ជាក់ថា លោកមានបំណងចង់វិលត្រឡប់ ក្នុងនាមជាជំនួយការបច្ចេកទេស ណាមួយជាមួយនឹងក្លឹប នៅពេលដែលគាត់សម្រេចចិត្តចូល និវត្តពីបាល់ទាត់ និងបន្ទាប់ពីបានចំណាយ ពេលអស់រយៈពេល ២១ឆ្នាំមកហើយ ជាមួយនឹងក្លឹបមួយនេះ។...
បរទេស៖ រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក លោក Antony Blinken បាននិយាយប្រាប់សមភាគីចិន គឺលោករដ្ឋមន្រ្តីការបរទេស វ៉ាង យី នៅថ្ងៃអាទិត្យនេះថា សហរដ្ឋអាមរិកប្រឆាំងនឹង ចំណាត់ការធ្វើឡើងដោយចិន ដែលបានបង្កឲ្យមាន ភាពតានតឹងកើនឡើង នៅទូទាំងច្រកសមុទ្រតៃវ៉ាន់ នេះបើតាមសម្តីមន្ត្រីក្រសួងការបរទេស អាមេរិកជាន់ខ្ពស់មួយរូប។ នៅក្នុងអំឡុងជំនួបរយៈពេល ១ម៉ោង ជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក...
ភ្នំពេញៈ បន្ទាប់ពីការរីករាលដាលជំងឺកូវីដ-១៩ អស់រយៈពេលពីរឆ្នាំមកនេះ វិស័យអចលនទ្រព្យនៅប្រទេសកម្ពុជា មិនទាន់ដំណើរការបានល្អប៉ុន្មាននោះទេ ជាពិសេសទីផ្សារខុនដូដែលត្រូវពឹងផ្អែកខ្លាំង ទៅលើអតិថិជនពីបរទេស។ ទោះជាយ៉ាងណាក៏ដោយ វិស័យនេះត្រូវបានគេមើលឃើញថា ចាប់ផ្ដើមមានសញ្ញាវិជ្ជមានមួយចំនួនហើយ បន្ទាប់ពីរដ្ឋាភិបាលបានប្រកាស បើកវិស័យទេសចរណ៍ឡើងវិញនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ដើម្បីស្វាគមន៍ភ្ញៀវទេសចរដែលបានទទួលថ្នាំបង្ការកូវីដ-១៩រួចរាល់ ជាមួយនឹងការកាត់បន្ថយថ្ងៃចត្តាឡីស័ក សម្រាប់វិនិយោគិនមកត្រឹមតែរយៈពេល៣ថ្ងៃ។ អ្នកស្រីតាំង ហួរ អគ្គនាយិការក្រុមហ៊ុន Amatak Property Service...
បើអ្នកចង់មានអាយុវែង និងមានសុខភាពល្អ រក្សាសម្រស់ក្មេងជាងវ័យ អ្នកគួរបោះបង់ទម្លាប់អាក្រក់ទាំងនេះ។ ជាញឹកញាប់ផឹកភេសជ្ជៈរំញោច ទំលាប់នៃការផឹកស្រា ភេសជ្ជៈមានជាតិអាល់កុល ភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន មិនត្រឹមតែប៉ះពាល់ដល់មុខងារថ្លើម និងតម្រងនោមរបស់អ្នកប៉ុណ្ណោះទេ វាថែមទាំងបង្កើនល្បឿន ដំណើរការអុកស៊ីតកម្ម ដែលធ្វើឱ្យអ្នកឆាប់ចាស់ផងដែរ។ ដូច្នេះ ដើម្បីការពារសុខភាពអ្នកពីជំងឺ អ្នកមិនគួរប្រើភេសជ្ជៈអស់នេះច្រើននោះទេ។ ញ៉ាំអាហារមានជាតិខ្លាញ់ និងចៀនច្រើន ការញ៉ាំអាហារចៀន និងខ្លាញ់ច្រើនពេក អាចបង្កបញ្ហាដល់ការរំលាយអាហារ។ ដោយសារអាហារប្រភេទនេះ...