កីឡា

Messi បង្ហាញបំណង ចង់វិលត្រឡប់ Barcelona វិញ

តារាឆ្នើមជនជាតិអាហ្សង់ទីន Lionel Messi នៅសប្តាហ៍នេះបានបង្ហាញក្តីសង្ឃឹមថា នឹងអាចត្រឡប់មកកាន់ទឹកដីរបស់ Camp Nou វិញទោះបីជាទើបតែ បានប្រកាសចាកចេញពី ក្លឹបចូលរួមជាមួយនឹង PSG កាលពីពេលថ្មីៗនេះក្តី។

បុរសរូបនេះបានបញ្ជាក់ថា លោកមានបំណងចង់វិលត្រឡប់ ក្នុងនាមជាជំនួយការបច្ចេកទេស ណាមួយជាមួយនឹងក្លឹប នៅពេលដែលគាត់សម្រេចចិត្តចូល និវត្តពីបាល់ទាត់ និងបន្ទាប់ពីបានចំណាយ ពេលអស់រយៈពេល ២១ឆ្នាំមកហើយ ជាមួយនឹងក្លឹបមួយនេះ។

បុរសវ័យ៣៤ឆ្នាំរូបនេះ ត្រូវបានបង្ខំចិត្តក្នុងការចាកចេញពី ក្លឹបកាលពីរដូវក្តៅបន្ទាប់ពី ក្លឹបនិងកីឡាករបរាជ័យមិនអាច បន្តកុងត្រាថ្មីជាមួយនឹងគ្នាបាន។

ថ្លែងទៅកាន់ Sport កីឡាករ Messi រូបនេះបានបញ្ជាក់ថា ខ្ញុំនឹងចង់វិលត្រឡប់មកកាន់ Barca វិញនៅថ្ងៃណាមួយហើយ ក្នុងនាមជាអ្នកជួយដល់ក្លឹបនេះ៕

ប្រែសម្រួល៖ ស៊ុន លី

Most Popular

To Top