The Sunsports ចេញផ្សាយនៅថ្ងៃនេះបានសរសេរថាកីឡាករប៉ទុយហ្គាល់ Cristiano Ronaldo បានដាក់ផែនការរួចទៅហើយក្នុងការបញ្ចប់ អាជីពជាកីឡាករនៅក្លឹបបាល់ទាត់បិសាចក្រហម Man UTD តែម្តង។ ប្រភពដដែលបានសរសេរទៀតថា ផែនការធំដែលនៅពីក្រោយការបញ្ចប់អាជីពនៅទឹកដី Old Trafford នោះគឺដោយសារតែកីឡាកររូបនេះ មានបំណងចង់ក្លាយជាគ្រូបង្វឹកអាជីពនៅទីនេះផង និងក៏ចង់ជួយណែនាំនិងតម្រង់ផ្លូវរបស់កូនប្រុស Cristiano Jr. ដែលកំពុងលេងឲ្យឈុតយុវជននៅទីនេះផង។ គួរឲ្យដឹងដែរថាកីឡាករ CR7...
កីឡាករខ្សែបម្រើប្រយុទ្ធវេល Aaron Ramsey ត្រូវបានគេជឿជាក់ថានឹងអាចវិលត្រឡប់ ទៅកាន់លីគកំពូលអង់គ្លេសវិញហើយបន្ទាប់ពីបានចំណាយពេល ប៉ុន្មានរដូវកាលជាមួយនឹង Juventus។ កីឡាករវ័យ៣០ឆ្នាំរូបនេះ ហាក់ដូចជាមិនសូវបានបង្ហាញទំរង់លេងល្អសោះពេលរស់នៅអ៊ីតាលី ហើយជឿជាក់ថាគាត់នឹងអាចចាកចេញពីទីនេះ ដោយមិនមានតម្លៃខ្លួនឡើយនៅក្នុងខែមករានេះ។ ទោះបីជាយ៉ាងណាក្តី Ramsey ជាកីឡាករដែលទទួលបានប្រាក់ចំណូលច្រើនម្នាក់ក្នុងពិភពបាល់ទាត់ ដូចនេះមិនសូវមានក្លឹបច្រើនឡើយដែល នឹងហ៊ានចំណាយសម្រាប់គាត់នៅក្នុងខែមករាខាងមុខនេះប៉ុន្តែអាចមានដូចជា West Ham, Everton និង Newcastle ជាដើមទំនងជានឹងសាកល្បងចរចាជាមួយនឹងកីឡាករ៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានបញ្ជាក់ពីការត្រៀមខ្លួន របស់ទីក្រុងអង់ការ៉ាក្នុងការទិញប្រព័ន្ធការពារមីស៊ីលធុន S-400 Triumf ផលិតនៅរុស្ស៊ីមួយជុំទៀតនៅចំពោះមុខ ការព្រមានរបស់អាមេរិកថា វានឹងបង្កហានិភ័យ សន្តិសុខដល់អាមេរិក។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CBS News...
បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែតបរទេសកាលពីថ្ងៃសុក្រម្សិលមិញនេះ បានឲ្យដឹងថាប្រទេសស៊ែប៊ីបានធ្វើការបង្កើនកងកម្លាំងយោធា ដែលមានលក្ខខណៈប្រុងប្រៀបរួចជាស្រេចក្នុងការប្រយុទ្ធ នៅត្រង់តំបន់ព្រំដែនជាមួយនឹងតំបន់កូសូវ៉ូក្នុងពេលដែលស្ថានភាព តានតឹងកំពុងកើនឡើង។ ការសម្រេចចិត្តនេះត្រូវបានធ្វើឡើង នៅក្រោយពេលដែលក្រុមជនជាតិភាគតិចស៊ែប៊ី ដែលរស់នៅក្នុងតំបន់កូសូវ៉ូបានបិទតំបន់ព្រំដែនអស់រយៈពេល៤ថ្ងៃ មកហើយបន្ទាប់ពីអជ្ញាធរកូសូវ៉ូបានចេញបញ្ជាឲ្យមានការដោះស្លាកលេខ រថយន្តរបស់ស៊ែបីទាំងអស់ដែលធ្វើដំណើរចូលមក ក្នុងដែនដីរបស់ខ្លួននិងក៏បានបង្កើនទៅជាភាពតានតឹងរវាងគ្នារហូតមក។ កូសូវ៉ូមុននេះបន្តិចក៏បានដាក់ពង្រាយ កងកម្លាំងប៉ូលីសពិសេសរបស់ខ្លួនទៅកាន់តំបន់មានបញ្ហា និងជាតំបន់ដែលមានជនជាតិស៊ែប៊ីរស់នៅច្រើនបំផុត ដើម្បីដោះស្រាយបញ្ហាប៉ុន្តែជាលទ្ធផលក៏មានកើតជាបញ្ហាប៉ះទង្គិចគ្នា ហើយជនជាតិស៊ែប៊ី៣នាក់ត្រូវបានរងអំពើហិង្សា ពីអជ្ញាធរកូសូវ៉ូ។ គួរឲ្យដឹងដែរថាសង្គ្រាម នៅតំបន់កូសូវ៉ូត្រូវបានបញ្ចប់បន្ទាប់ពីអង្គការណាតូបានចូលមកជួយ គ្រប់គ្រងហើយកូសូវ៉ូបានប្រកាសឯករាជ្យដំបូងកាលពីឆ្នាំ២០០៨...
បរទេស ៖ នៅមហាសន្និបាត អង្គការសហប្រជាជាតិ នាថ្ងៃសុក្រសប្ដាហ៍នេះ ប្រធានក្រុមប្រឹក្សា អឺរ៉ុប លោក Charles Michel បានធ្វើការរិះគន់ ចំពោះកិច្ចព្រមព្រៀង អាមេរិក-អង់គ្លេស ផ្តល់ឲ្យអូស្ត្រាលី នូវបច្ចេកវិទ្យានាវាមុជទឹក ដោយនិយាយថា មានការខ្វះខាតតម្លាភាព និង ភាពស្មោះត្រង់ជាក់ស្តែង ។ យោងតាមសេចក្តី រាយការណ៍មួយ...
ក្លឹបយក្សអ៊ីតាលី AC Milan ត្រូវបានសារព័ត៌មាន បរទេស ជាច្រើនបានចេញផ្សាយថា គឺបានឈានទៅដល់ការពិភាក្សា ដំណាក់កាលមួយទៀត ហើយក្រោយការពិភាក្សាគ្នា ជាច្រើន លើកជាមួយនឹង Real Madrid ក្នុងការដោះដូរកីឡាករ Isco នាពេលខាងមុខ។ កីឡាករអេស្បាញវ័យ២៩ឆ្នាំរូបនេះ បានបានបង្ហាញខ្លួនឲ្យ Real Madrid ត្រឹមតែ២ប្រកួតប៉ុណ្ណោះ នៅរដូវកាលនេះហើយថែមទាំង...
វ៉ាន់ឃូវ័រ ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ថា លោកស្រី Meng Wanzhou នាយកប្រតិបត្តិ ទូរគមនាគមន៍ចិន ត្រូវបានដោះលែងកាលពីថ្ងៃសុក្រ បន្ទាប់ពីការឃុំខ្លួនក្នុងផ្ទះ រយៈពេល៣ឆ្នាំ នៅក្នុងប្រទេសកាណាដា ក្រោយពីមានកិច្ច ព្រមព្រៀង ជាមួយក្រសួងយុត្តិធម៌អាមេរិក ដើម្បីព្យួរការចោទប្រកាន់ពីបទឆបោក...
ភ្នំពេញ៖ ក្រោយពីបានកសាង ប្រជាប្រិយភាពជោគជ័យ នៅក្នុងសង្គមសិល្បៈអស់ រយៈពេលជិត ៤ ឆ្នាំរួចមក ស្រាប់តែកាលពីវេលា ព្រឹកថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២១ នេះ ចែឡេង បានសម្រេចចិត្តចូលរោងការ ដែលរៀបចំឡើង ជាលក្ខណៈគ្រួសារ តិចតួចមួយមាន តែវត្តមានសាច់ញាតិ ចាស់ទុំទាំងសងខាងប៉ុណ្ណោះ ដែលចូលរួម...
ម៉ារ៉ុក ៖ អ្នកស្រាវជ្រាវ បាន និយាយថា ហ្វូស៊ីលដែលមានពាសដែក ដ៏ចម្លែកមួយត្រូវ បានរកឃើញ នៅប្រទេសម៉ារ៉ុក ជាកម្មសិទ្ធិ របស់សត្វដាយណូស័រ ប្រភេទថ្មីគឺសត្វដាយណូស័រឌីណូម៉ីត មួយដោយមានលក្ខណៈខុស ពីអ្វីទាំងអស់ នៅក្នុងនគរសត្វ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលី ។ ហ្វូស៊ីលបង្ហាញពីការកើនឡើងជាបន្តបន្ទាប់ត្រូវបានគេភ្ជាប់ទៅនឹង ឆ្អឹងជំនីរបស់សត្វ ដែលវាមិនធម្មតាសម្រាប់ Ankylosaurs...
សិង្ហបុរី៖ សិង្ហបុរីបានរាយការណ៍ពីករណីថ្មីនៃជំងឺកូវីដ-១៩ ចំនួន ១,៦៥០ ករណី ដែលធ្វើឱ្យចំនួនករណីឆ្លងសរុប នៅក្នុងប្រទេសកើនឡើងដល់ ៨៤,៥១០ករណី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រសួងសុខាភិបាលសិង្ហបុរី បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានថា ក្នុងចំណោមករណីថ្មីចំនួន ១,៣៦៩ករណី ជាការចម្លងនៅក្នុងសហគមន៍ ២៧៧ករណី នៅក្នុងអន្តេវាសិកដ្ឋាន ចំណាកស្រុក និង ៤ ករណីត្រូវបាននាំចូល។ បច្ចុប្បន្ននេះមានករណីឆ្លងជំងឺកូវីដ-១៩...