សេអ៊ូល៖ ក្រសួងការបរទេសបានឲ្យដឹងថា ដោយសំដៅទៅលើ គំនិតផ្តួចផ្តើមសេដ្ឋកិច្ចមួយ របស់សហរដ្ឋអាមេរិក ក្នុងការផ្លាស់ប្តូរ ខ្សែសង្វាក់ផ្គត់ផ្គង់សកល នៅឆ្ងាយពីប្រទេសចិន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់។ នៅក្នុងការជួបជជែកតាមទូរស័ព្ទ នៅល្ងាចថ្ងៃព្រហស្បតិ៍ លោក Keith Krach អនុរដ្ឋលេខាធិការ សម្រាប់កំណើនសេដ្ឋកិច្ចថាមពល និងបរិស្ថានបានជជែក ជាមួយអនុរដ្ឋមន្រ្តី ក្រសួងការបរទេសកូរ៉េខាងត្បូង លោក...
Wikipedia: នៅក្នុងអំឡូងពេលប្រវត្តិសាស្ត្រ ដ៏យូរអង្វែងណាស់មកហើយ ទីក្រុងJerusalem ត្រូវបានគេដឹងថា ជាទីក្រុងដែលធ្លាប់បាន ទទួលការបំផ្លិចបំផ្លាញទាំងស្រុង ដល់ទៅ២ដង ការឡោមព័ទ្ធ ពីសំណាក់ទាហាន និងកងកម្លាំងនានា ដល់ទៅ៦៧ដង និងការវាយប្រហារប្រមាណជា៥២ដង ផ្សេងៗគ្នាផងដែរ។ វាក៏ត្រូវបានទទួលស្គាល់ថា គឺជាទីក្រុងដ៏ចំណាស់បំផុត របស់ពិភពលោកផងដែរ ដោយសារតែតំបន់ខ្លះ នៃទីក្រុងគឺជាផ្នែកនៃកន្លែង ដែលមានមនុស្សរស់នៅ កាលពីចន្លោះពី៤០០០ ទៅ៣០០០ឆ្នាំមុនគ្រិស្តសករាជ។...
បរទេស៖ ប្រទេសនូវែលសេឡង់ តាមសេចក្តីរាយការណ៍ បាននិយាយ នៅថ្ងៃសុក្រនេះថា ខ្លួននឹងទិញយក យន្តហោះដឹកជញ្ជូន C-130J-30 Super Hercules ចំនួន៥គ្រឿង ពីក្រុមហ៊ុនការពារជាតិដ៏ល្បី របស់សហរដ្ឋអាមេរិក គឺក្រុមហ៊ុន Lockheed Martin ដើម្បីយកមកប្រើប្រាស់ជំនួស កងយន្តហោះដែលមានស្រាប់របស់ខ្លួន។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋមន្ត្រីការពារជាតិ របស់ប្រទេសនូវែលសេឡង់ លោក...
បរទេស៖ប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីរី បាននិយាយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា យន្តហោះអ៊ីស្រាអែល ដែលហោះពីលើប្រទេសលីបង់ បានធ្វើការវាយប្រហារមូលដ្ឋានយោធា នៅក្នុងខេត្តហាម៉ា ស្ថិតនៅភាគពាយព្យប្រទេសស៊ីរី បង្កឲ្យខូចខាតតែសម្ភារៈប៉ុណ្ណោះ ហើយនេះជាការបង្កើនប្រតិបត្តិការវាយឆ្មក់ដ៏ថ្មីបំផុត នៅក្នុងរយៈពេលពីរបីខែចុងក្រោយនេះ។ កាលពីមុនប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ធ្លាប់បាននិយាយថា ប្រព័ន្ធការពារដែនអាកាសកងទ័ពស៊ីរី បានរារាំងការវាយប្រហារមីស៊ីលមិនស្គាល់អត្តសញ្ញាណមួយគ្រាប់ ទៅលើទីក្រុងមួយស្ថិតនៅក្នុងខេត្តហាម៉ា ប៉ុន្តែនៅពេលត្រូវសួរអំពីការវាយប្រាហារដោយមីស៊ីលនោះ មន្ត្រីនាំពាក្យយោធាអ៊ីស្រាអែលមួយរូប បានបដិសេធសុំមិនធ្វើសេចក្តីអត្ថាធិប្បាយ។ គួរបញ្ជាក់ថា ប្រទេសអ៊ីស្រាអែល បានទទួលស្គាល់ថា ខ្លួនបានធ្វើប្រតិបត្តិការវាយឆ្មក់ជាច្រើន នៅក្នុងប្រទេសស៊ីរី ចាប់តាំងពីចាប់ផ្តើមកើតមានសង្គ្រាមស៊ីវិលក្នុងឆ្នាំ២០១១ ជាទីដែលអ៊ីស្រាអែលចាត់ទុកវត្តមានអ៊ីរ៉ង់នៅស៊ីរី ថាជាការគម្រាមកំហែងបែបយុទ្ធសាស្ត្រមួយ៕
អង់គ្លេស៖ ក្រសួងការពារជាតិអង់គ្លេស បាននិយាយថា កងវរសេនាធំទី១៣ នឹងទទួលខុសត្រូវក្នុង ការផ្តល់បណ្តាញការពារនៅតាមគេហដ្ឋាន និងប្រតិបត្តិការនៅបរទេស ដោយសារតែការវាយប្រហារតាមប្រព័ន្ធអ៊ីនធើណេតបណ្តាលឲ្យមានការាស្លាប់ដូចនៅ សមរភូមិនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ អង្គភាពនេះនឹងទទួលខុសត្រូវ ក្នុងការបង្កើតគ្រឿងសឹកឌីជីថលជុំវិញបុគ្គលិកកងកម្លាំង ប្រដាប់អាវុធដោយអនុញ្ញាតឲ្យមេបញ្ជាការនិងទាហានរបស់ពួកគេធ្វើ ប្រតិបត្តិការតាមប្រព័ន្ធអ៊ីនធើណេតដោយសុវត្ថិភាព។ អង្គភាពជំនាញនឹងមានទីស្នាក់ការកណ្តាលរបស់ខ្លួននៅ Blandford, Dorset ត្រូវបានឈរជាផ្លូវការនៅថ្ងៃទី១ ខែមិថុនា។ ក្រសួងមហាផ្ទៃបាននិយាយថា សេចក្តីណែនាំនៃកងវរសេនាធំនេះបានកើតឡើង នៅពេលតំបន់ជួរមុខថ្មីមួយបានបើកនៅក្នុងលំហអាកាសតាមបណ្តាញតាមតំបន់ដីគោកសមុទ្រ និងអាកាស។...
ណាសា៖អង្គការអវកាសណាសាបាន ចំណាយទឹកប្រាក់ឲ្យទីភ្នាក់ងារអវកាសរុស្ស៊ីចំនួន ៩០ លានដុល្លារសម្រាប់កន្លែងអង្គុយនៅលើរ៉ុក្កែត Soyuz ក្នុងការបញ្ជូនអវកាសយានិកអាមេរិកម្នាក់ទៅកាន់ស្ថានីយ៍ អវកាសអន្តរជាតិ (ISS) បើទោះជាមានការបាញ់បង្ហោះអវកាស SpaceX ក៏ដោយ បើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ណាសាបាននិយាយថា ការបង់ប្រាក់នេះបានចរចាអស់រយៈពេល២សប្តាហ៍មុនពេលបេសកកម្មដំបូង របស់ក្រុមហ៊ុន SpaceX របស់ Falcon 9 ចាប់ផ្តើមបញ្ជូនក្រុមមួយទៅកាន់ ISS ពីទឹកដីអាមេរិកដែលជាការបញ្ចប់គោលបំណងនៃការទិញកៅអីនៅលើរ៉ុក្កែតបរទេស។...
បរទេស៖ Kanye West ដែលជាអ្នកចម្រៀងរ៉េបល្បីរបស់អាមេរិក បានបរិច្ចាគថវិកាចំនួន ២ លានដុល្លារអាមេរិកដើម្បីឧបត្ថម្ភដល់ក្រុមគ្រួសាររបស់ George Floyd, លោក Ahmaud Arbery និង Breonna Taylor ។ នេះបើតាមអ្នកតំណាងរបស់លោក West បានប្រាប់ CNN ។ យោងតាមសារព័ត៌មាន...
ភ្នំពេញ៖ ក្រុមហ៊ុន ORKIDE DEVELOPMENT ដែលគេស្គាល់ថា (អ័រគីដេ វីឡា) បានប្រកាសជាសាធារណៈ តាមរយៈផេកហ្វេសប៊ុកផ្លូវការរបស់ខ្លួន អំពីការបើកលក់គម្រោងថ្មី អ័រគីដេ ដឹពោធិ៍ចិនតុង ដែលនឹងរៀបចំទទួល បើកលក់ជូនអតិថិជន នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ ខាងមុខនេះ នៅទីតាំងការដ្ឋានផ្ទាល់ ស្ថិតលើផ្លូវ105K (ផ្លូវចូលវត្តតាំងកសាង) សង្កាត់ភ្នំពេញថ្មី...
បរទេស៖ប្រទេសអ៊ីរ៉ង់ នៅថ្ងៃព្រហស្បត្តិ៍សប្ដាហ៍នេះ បានដោះលែងអតីត កងទ័ពជើងទឹកសហរដ្ឋអាមេរិកមួយរូប ឈ្មោះ Michael White ដែលកំពុងតែធ្វើដំណើរ វិលត្រឡប់មកប្រទេសកំណើតវិញ ក្រោយជាប់ពន្ធនាគារ នៅទីនោះ អស់រយៈពេលជិត២ឆ្នាំ នេះបើយោងតាមសម្តីរបស់គាត់។ ម្តាយរបស់គាត់ ដែលមានឈ្មោះ Joanne White បាននិយាយប្រាប់ដូច្នេះថា “អស់រយៈពេល៦៨៣ថ្ងៃកន្លងទៅ កូនប្រុសរបស់ខ្ញុំ Michael ត្រូវបានកងកម្លាំងការពារបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ចាប់ឃុំខ្លួនធ្វើជាចំណាប់ខ្មាំង...
គិតជាសរុបចំនួន អតិថិជនឈ្នះទឹកប្រាក់ ៥លានរៀលពីក្រវិល កំប៉ុង ស្រាបៀរ កម្ពុជាក្នុងរយៈពេល១សប្តាហ៍ ចាប់ពីថ្ងៃទី២៥ ដល់៣១ ខែឧសភានេះ មានចំនួន១៧នាក់ ដែលមកពី៥ខេត្តក្រុង ដូចខាងក្រោម។ អ្នកមានសំណាង មកពីភ្នំពេញមានចំនួន១០នាក់ កណ្តាល២នាក់ បាត់ដំបង២នាក់ កំពត២នាក់ និង រតនៈគិរី១នាក់ផងដែរ។ នៅមានរង្វាន់ជាច្រើនទៀត កំពុងរង់ចាំអតិថិជន ស្រាបៀរ...