យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាកីឡាករខ្សែប្រយុទ្ធ Vinicius Junior អាចនឹងធ្វើការសម្រេចចិត្តដ៏គួរឲ្យភ្ញាក់ផ្អើលក្នុងការផ្ទេរទៅលេងនៅលីគកំពូលអារ៉ាប៊ីសាអូឌីតបន្ទាប់ពីមានការលើកឡើងដោយមិត្តរួមក្លឹបរបស់គាត់ជាច្រើននៅ Real Madrid។ កីឡាករ Luka Modric បានធ្វើការអះអាងថាកីឡាករខ្សែប្រយុទ្ធស្លាបរូបនេះបានដើរចេញពីបន្ទប់សម្លៀកបំពាក់ភ្លាមៗក្រោយការបញ្ចប់ការប្រកួតនានានិងជាពិសេសជ័យជំនះលើក្រុម Leganes ក្នុងលទ្ធផល៣ទល់នឹង២។ Modirc បានលើកឡើងបន្ថែមទៀតនិងក៏ដូចជាការមើលឃើញរបស់មិត្តរួមក្លឹបផ្សេងទៀតផងដែរថា Vinicius Jr. បានផ្លាស់ប្តូរអត្តចរិតយ៉ាងខ្លាំងក្រោយបាត់បង់ពានរង្វាន់ Ballon d’Or...
យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា ក្លឹបបិសាចក្រហម Man UTD ត្រូវបានគេរាយការណ៍ថា ពិតជាបានសុំធ្វើការចរចាជាមួយ នឹងកីឡាករ Fermin Lopez ពិតមានកាលពីក្នុងខែមករា ប៉ុន្តែយ៉ាងណាក្តីកីឡាកររូបនេះ បានសម្រេចចិត្តច្បាស់ហើយគឺ មិនចាកចេញនោះទេ ។ តារាឆ្នើមលេងក្នុងតំបន់បម្រើប្រយុទ្ធរូបនេះ ជឿជាក់ថារូបគេពិតជាមានអនាគត ខ្លាំងណាស់ បើសិនជានឹងនៅបន្តលេង ជាមួយនឹងBarcelona...
The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹប Bayer Leverkusen និងគ្រូបង្វឹកលោក Xabi Alonso នៅតែបន្តធ្វើបានកំណត់ត្រាថ្មីមួយទៀត ដែលរយៈពេល៣៣ឆ្នាំមកនេះ មិនទាន់មានអ្នកណាបំបែកបាននៅឡើយ។ ប្រកួតស្មើនឹងក្រុម Wolfsburg យប់មិញ មានន័យថាក្រុម Leverkusen គឺមិនដែលស្គាល់ពាក្យថា ចាញ់ឡើយ ក្នុងការប្រកួតក្រៅទឹកដីរបស់ខ្លួនចំនួនឬ away matches...
កាលពីចុងសប្តាហ៍មុន Brighton ទើបតែបរាជ័យយ់ាងចាស់ដៃ ក្រោមស្នាដៃរបស់ក្រុម Nottingham ក្នុងលទ្ធផលដល់ទៅ៧ទល់នឹង០ ។ នេះធ្វើឲ្យ Chelsea ដែលជាក្រុមខ្លាំងជឿជាក់ថា នឹងអាចជាឳកាសយកជ័យជំនះ បានស្រួលលើក្រុម Brightonប៉ុន្តែមិនដូច្នេះទេ យប់មិញនេះបានធ្វើឲ្យអ្នកគាំទ្រ ខកចិត្តយ៉ាងខ្លាំង។ លទ្ធផល២ទល់នឹង១ធ្វើឲ្យ Chelsea ធ្លាក់ចេញពីពានរង្វាន់ FA Cup ទៅហើយត្រឹមជុំទី៤ កាលពីយប់មិញនេះ...
ភ្នំពញ៖ ក្រុមបាល់ទាត់នារី វិសាខា ទទួលបានជើងឯករងក្នុងព្រឹត្តិការណ៍ការប្រកួតពានរង្វាន់លីគកីឡាបាល់ទាត់នារី ឆ្នាំ២០២៤-២០២៥ “Cambodian Women’s League 2024/25” ក្រោយពីប្រកួតចាញ់ក្រុមបាល់ទាត់នារី ភ្នំពេញក្រោនក្នុងលទ្ធផលបច្ចេកទេស ០ ទល់នឹង ២ នៅវគ្គផ្តាច់ព្រ័ត្រ បន្ទាប់ពីក្រុមបាល់ទាត់នារី វិសាខាបង្ហាញវត្តកមានលើកដំបូងរបស់ក្រុម។ ការប្រកួតកីឡាបាល់ទាត់នារីពានរង្វាន់ Cambodian Women’s League 2024/25...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT លោកប្រធានាធិបតី Donald Trump បាននិយាយថា ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ ហៅកាត់ថា USAID គឺប្រឈមនឹងអំពើពុករលួយស្ទើរតែមិនធ្លាប់មានពីមុនមក ហើយគួរតែត្រូវបានបិទតាំងពីយូAរមកហើយ។ រំលឹកដែរថានេះគឺជាបទបញ្ជាប្រតិបត្តិដំបូងមួយ បន្ទាប់ពីលោកចូលកាន់តំណែង លោក Trump បានផ្អាកជំនួយបរទេសទាំងអស់របស់សហរដ្ឋអាមេរិក ដោយរងចាំការពិនិត្យឡើងវិញរយៈពេល៣ខែ ចំពេលមានការជំរុញឱ្យកាន់តែច្បាស់លាស់ដើម្បីកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាលអាមេរិក។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco...
កំពូលកីឡាករឆ្នើមវ័យចំណាស់បន្តិចទៅហើយកីឡាករ Critiano Ronaldo ត្រូវបានគេមើលឃើញថាបានអបអរសាទរជាមួយនឹងលទ្ធផលជ័យជំនះរបស់ក្លឹប Al Nassr ព្រមទាំងគ្រាប់បាល់បញ្ចូលទី១ គ្រាប់របស់ខ្លួនផងដែរក្នុងវ័យឈានចូល ៤០ឆ្នាំបានត្រឹមតែប៉ុន្មានថ្ងៃ។ ត្រឹមតែ ២ថ្ងៃប៉ុណ្ណោះក្រោយពិធីបុណ្យខួបកំណើតរបស់ CR7 កីឡាកររូបនេះបានជួយឲ្យក្រុមយកជ័យជំនះបានក្នុងលទ្ធផល ៣ទល់នឹង០ ជាមួយនឹងក្រុម Al Feiha ដោយក្នុងនោះក៏មានគ្រាប់បញ្ចូលទីរបស់កីឡាករចំណូលថ្មី Duran ផងដែរ។ ជាមួយនឹងសាអបអរកនៅលើបណ្តាញសង្គមកីឡាករ CR7...
យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាកីឡាករខ្សែប្រយុទ្ធ Mason Greenwood ត្រូវបានគេរាយការណ៍ថាបានអវត្តមានការហ្វឹកហាត់ជាមួយក្លឹប Marseille ដោយសារតែបញ្ហាផ្ទាល់ខ្លួនក្នុងការត្រៀមប្រកួតប៉ះនឹងក្រុម Angers នៅចុងសប្តាហ៍នេះ។ អតីតកីឡាករខ្សែប្រយុទ្ធរូបនេះត្រូវបានគេរាយការណ៍ ថាមិនបានចូលរួមហ្វឹកហាត់តាំងតែពីថ្ងៃសុក្រមកម្ល៉េះ ដោយសារតែបញ្ហាបញ្ជាក់ថាគឺបញ្ហាផ្ទាល់ខ្លួនប៉ុន្តែជឿជាក់ថាមិនមានអ្វីគួរឲ្យព្រួយបារម្ភខ្លាំងឡើយសម្រាប់ក្លឹប និងអ្នកគាំទ្រ។ កីឡាករអង់គ្លេសរូបនេះបានក្លាយទៅជាកម្លាំងដ៏សំខាន់ សម្រាប់ក្លឹបនិងក៏ជាប់ឈ្មោះជាកីឡាករល្អបំផុត របស់លីគកំពូលបារាំងផងដែរនៅពេលបច្ចុប្បន្ន។ រដូវកាលនេះ Greenwood ស៊ុតបញ្ចូលទីបាន១៤ គ្រាប់មកហើយព្រមទាំងជួយមិត្តរួមក្លឹបរកបាន...
អេស្ប៉ាញ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា កំពូលអ្នករត់ប្រណាំងជនជាតិអេស្ប៉ាញ និងជាម្តាយដែលមានអាយុ ៣៩ឆ្នាំ អ្នកនាង Estefania Unzu បានបង្កើតប្រវត្តិសាស្ត្រដោយបញ្ចប់ការរត់ម៉ារ៉ាតុងចំនួន៧ ព្រឹត្តិការណ៍ក្នុងចំណោមព្រឹត្តិការណ៍នៅលើទ្វីបចំនួន៧ រយៈពេលត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ។ ដំណើរដ៏អស្ចារ្យរបស់កំពូលអ្នករត់ប្រណាំងស្រីវ័យ ៣៩ឆ្នាំរូបនេះបានបញ្ចប់ក្នុងទីក្រុង Miami កាលពីថ្ងៃព្រហស្បតិ៍ ជាកន្លែងដែលអ្នកនាងប្រើរយៈពេល ៤ ម៉ោង ៣៥...
ថៃ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា រាជិនីសម្រស់ថៃ-អង់គ្លេស នាង Char lotte Austin ត្រូវបានឆបោកទឹកប្រាក់អស់ចំនួន ៤ លានបាតស្មើនឹង ១១៨ ០០០ ដុល្លារអាមេរិក ដោយមជ្ឈមណ្ឌលហៅទូរស័ព្ទជំនួយប្រើប្រាស់ប្រព័ន្ធ AI ខណៈបុរសជនជាតិថៃ ២ នាក់ក៏ត្រូវបានចាប់ខ្លួនដោយចោទប្រកាន់ថា បានចូលរួមក្នុងប្រតិបត្តិការនេះដែរ។...