ប្រេស៊ីល ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ទោះបីជាត្រឡប់ទៅក្លឹបចាស់ Santos ក្នុងប្រទេសប្រេស៊ីលក៏ដោយ ក៏កីឡាករបាល់ទាត់ ឆ្នើមប្រេស៊ីល Neymar មិនទាន់មានផ្ទះដើម្បីស្នាក់នៅ ជិតកន្លែងរបស់ក្លឹបឡើយ នៅពេលរូបលោក ទៅហ្វឹកហាត់ត្រូវធ្វើដំណើរ ដោយឧទ្ធម្ភាគចក្រឯកជន។ យោងតាម Globo បាននិយាយថា កីឡាករឆ្នើមប្រេស៊ីលកំពុងពិចារណាទិញវីឡានៅ Morro...
ថៃ៖នេះបើយោងតាមមន្ត្រីថៃបានប្រាប់ AFP កាលពីថ្ងៃសុក្រឲ្យដឹងថា ប៉ូលិសថៃបានស្នើសុំការអនុញ្ញាតពីសភា ដើម្បីកោះហៅសមាជិកសភាម្នាក់ មកសាកសួរ បន្ទាប់ពីមានការចោទប្រកាន់ថា លោកបានរំលោភផ្លូវភេទ លើអ្នកទេសចរបរទេសម្នាក់ យោងតាមការចេញ ផ្សាយពីគេហទំព័រ VN Express ។ ប៉ូលីសនៅភាគខាងជើងនៃទីក្រុងឈៀងម៉ៃបាន ដាក់សំណើជាផ្លូវការ ដែលជាផ្នែកមួយ នៃការស៊ើបអង្កេតលើសមាជិក សភាទីក្រុងបាងកក លោក Chaiyamparwaan Manpianjit...
ភ្នំពេញ ៖ នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ សហព័ន្ធកីឡាកាយវបក្បកម្ម និងលំហាត់ប្រាណកម្ពុជា បានប្រកាស បើកវគ្គបណ្តុះបណ្តាល គ្រូបង្វឹកកីឡា កាយវប្បកម្ម និងលំហាត់ប្រាណ ថ្នាក់មូលដ្ឋានជំនាន់ទី៣ ជាផ្លូវការដែលចាប់ដំណើរ ការពីថ្ងៃទី៨ ខែកុម្ភៈ រហូតដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ ដោយវគ្គរៀបចំឡើងនៅក្លិប រ៉ាវី...
ជប៉ុន ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា តំបន់ជាច្រើននៅភាគខាងជើង ប្រទេសជប៉ុនបានជួបប្រទះ នឹងការធ្លាក់ព្រិលយ៉ាងខ្លាំង ដែលបំបែកកំណត់ត្រា ដោយរំខានចរាចរណ៍ និងបង្ខំឲ្យសាលារៀនបិទទ្វារ សកម្មភាពនេះ ជាការព្រិលធ្លាក់ជាប្រវត្តិសាស្ត្រ របស់ប្រទេសនេះ។ ទីភ្នាក់ងារឧតុនិយមជប៉ុនបាននិយាយថា ប្រព័ន្ធសម្ពាធទាប ដ៏មានឥទ្ធិពលចំនួនពីរកំពុង រំកិលលើភាគីទាំង ២ នៃប្រជុំកោះជប៉ុន...
ទីក្រុងបាងកក៖អាជ្ញាធរទីក្រុងបាងកក និយាយថា ជនជាតិចិន ៣ នាក់ត្រូវបានចាប់ខ្លួនក្នុងប្រទេសថៃ កាលពីថ្ងៃអង្គារពីបទជាប់ពាក់ព័ន្ធ ក្នុងបណ្តាញល្បែងតាមអនឡាញដ៏ធំ និងគ្រឿងញៀនខុសច្បាប់ ដែលបានប្រមូលផ្តុំសមាជិកជាង ២០០,០០០ នាក់ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។ នេះបើយោងតាមរបាយការណ៍ របស់កាសែត Bangkok Post បាននិយាយថា ប៉ូលីសបានកំណត់អត្តសញ្ញាណ ជនសង្ស័យរួមមាន...
ថៃ៖យោងតាមការចេញ ផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា គណៈរដ្ឋមន្ត្រីថៃ បានអនុម័តលើការបន្តការបន្តប័ណ្ណ ការងារសម្រាប់ពលករ ចំណាកស្រុកមកពីទេស ជិតខាងអាស៊ីអាគ្នេយ៍រួមមាន ប្រទេសវៀតណាម ប្រទេសវៀត ឡាវ ប្រទេសវៀតកម្ពុជា និង ប្រទេសវៀតមីយ៉ាន់ម៉ា ដើម្បីបន្តធ្វើការជាបុគ្គលិកនៅ តាមបណ្តាក្រុមហ៊ុនឯកជនក្នុងប្រទេសនេះ។ រដ្ឋមន្ត្រីក្រសួងការងារថៃ លោក Phiphat Ratchakitprakarn...
សិង្ហបុរី ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ទីភ្នាក់ងារសារព័ត៌មានសិង្ហបុរី CNA ថ្មីៗនេះបានចាត់ចំណាត់ថ្នាក់កោះ Phu Quoc ដែលជាកោះ ដ៏ស្រស់ស្អាតបំផុតទី ២ នៅលើពិភពលោក ក្នុងចំណោមគោលដៅ ទេសចរណ៍ទាំង ២៥ ត្រូវទៅទស្សនាក្នុងឆ្នាំ ២០២៥ ។ កោះ...
ភ្នំពេញ៖ ថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២៥ ក្រុមហ៊ុនអាកាសចរណ៍សម័យថ្មី Vietjet របស់វៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយក្រុមហ៊ុន OpenAirlines ដែលជាក្រុមហ៊ុនឈានមុខគេលើពិភពលោកក្នុងការផ្តល់ដំណោះស្រាយដ៏មានប្រសិទ្ធភាពលើការប្រើប្រាស់ប្រេងឥន្ធនៈសម្រាប់យន្តហោះដែលប្រើប្រាស់បញ្ញាសិប្បនិមិត្ត (AI) ដើម្បីបន្តដំណើរបង្កើនប្រសិទ្ធភាពប្រតិបត្តិការហោះហើរ។ Vietjet នឹងក្លាយជាក្រុមហ៊ុនអាកាសចរណ៍ដំបូងគេនៅក្នុងប្រទេសវៀតណាម ដែលប្រើ SkyBreathe® ដែលកម្មវិធីច្នៃប្រឌិតថ្មីដំណើរការដោយឧបករណ៍បញ្ញាសិប្បនិមិត្ត (AI) ក្បួនដោះស្រាយទិន្នន័យធំ និងម៉ាស៊ីនសិក្សា (machine learning) ដើម្បីវិភាគទិន្នន័យហោះហើរ និងបង្កើនប្រសិទ្ធភាពការប្រើប្រាស់ប្រេងឥន្ធនៈ។ ប្រព័ន្ធនេះប្រមូល និងបញ្ចូលព័ត៌មានពីប្រភពនានា រួមទាំងទិន្នន័យយន្តហោះ និងរបាយការណ៍ប្រេងឥន្ធនៈ ទៅក្នុងកម្មវិធីតែមួយ។ ជាមួយនឹងការវិភាគលើជើងហោះហើរជាង ២១ លានកម្មវិធី ពឹងផ្អែកលើមូលដ្ឋានទិន្នន័យប្រសិទ្ធភាពប្រេងឥន្ធនៈដ៏ធំបំផុតរបស់ពិភពលោកសម្រាប់ក្រុមហ៊ុនអាកាសចរណ៍។ SkyBreathe® 360° គឺជាកម្មវិធីជំនួយដល់ហោះហើរអេកូ កំណត់ឱកាសដើម្បីសន្សំសំចៃប្រេងឥន្ធនៈ និងផ្តល់នូវអនុសាសន៍ជាក់លាក់ដែលសមស្របទៅនឹងភាគីពាក់ព័ន្ធនានានៃក្រុមហ៊ុនអាកាសចរណ៍ រួមទាំងអ្នកបើកបរយន្តហោះ និងអ្នកគ្រប់គ្រងប្រតិបត្តិការហោះហើរ សម្រាប់ការសហការប្រកបដោយប្រសិទ្ធភាព ជំរុញវប្បធម៌បៃតង ខណៈពេលដែលបង្កើនផលិតភាពដំណើរការនៃប្រព័ន្ធកម្មវិធីរបស់ខ្លួន។ យោងតាមការវិភាគរបស់ OpenAirlines មានរូបរាងងាយស្រួលប្រើ ហើយការវិភាគលម្អិតទន្ន័យរបស់ SkyBreathe® នឹងផ្តល់សិទ្ធិអំណាចដល់ក្រុមហ៊ុន Vietjet ដើម្បីធ្វើការសម្រេចចិត្តប្រកបដោយការយល់ដឹង កាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈរបស់ខ្លួន រហូតដល់...
ភ្នំពេញ ៖ លោកស្រី អេមី អគ្គលេខាធិការ សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់កម្ពុជា បានមានប្រសាសន៍ថា សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា គ្រោងរៀបចំព្រឹត្តិការណ៍ការ ប្រកួតកីឡាកីឡាកាយវប្បកម្មជ្រើសរើស ជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំរបស់ខ្លួន ដែលនឹងប្រព្រឹត្តិទៅ ក្នុងខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ ។ លោកស្រី អេមី អគ្គលេខាធិការ...
តូក្យូ ៖ ប្រភពដែលដឹង អំពីបញ្ហានេះ បាននិយាយថា នាយកប្រតិបត្តិ នៃក្រុមហ៊ុន Nissan Motor Co បានបង្ហាញពីចេតនា របស់ក្រុមហ៊ុន ក្នុងការបញ្ចប់កិច្ចចរចា ការរួមបញ្ចូលគ្នាជាមួយក្រុមហ៊ុន Honda Motor Co កាលពីថ្ងៃព្រហស្បតិ៍ ជាសញ្ញា នៃការបញ្ចប់គំនិតផ្តួចផ្តើម ដែលនឹងបង្កើតក្រុមរថយន្តធំបំផុតទី៣ របស់ពិភពលោក...