ព័ត៌មានអន្តរជាតិ
ចិន ជំរុញឱ្យអាមេរិក បញ្ឈប់ទំនាក់ទំនងអន្តរកម្ម គ្រប់ទម្រង់ជាមួយតំបន់តៃវ៉ាន់ របស់ប្រទេសចិន
បរទេស៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បាននិយាយនៅក្នុងសន្និសិទសារព័ត៌មានជាទៀងទាត់កាលពីថ្ងៃសុក្រថា ប្រទេសចិន បានជំរុញឱ្យសហរដ្ឋអាមេរិក បញ្ឈប់ទំនាក់ទំនងផ្លូវការ នៃទម្រង់ណាមួយជាមួយតំបន់តៃវ៉ាន់ របស់ប្រទេសចិន ហើយបញ្ឈប់ការជំរុញទៅមុខ និងលុបចោលភ្លាមៗ នូវ “គំនិតផ្តួចផ្តើមស្តីពីពាណិជ្ជកម្មសតវត្សទី ២១” និងកិច្ចព្រមព្រៀងពាក់ព័ន្ធជាមួយកោះតៃវ៉ាន់។ យោងតាមសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយកាលពីយហថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣...