ព័ត៌មានអន្តរជាតិ
បំផ្ទុះគ្រាប់បែក នៅកណ្តាលទីក្រុងរ៉ងហ្គូន ប្រទេសមីយ៉ាន់ម៉ា បង្កឲ្យមានអ្នក រងរបួសជាច្រើននាក់
រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ថា កាលពីថ្ងៃចន្ទ មានមនុស្សចំនួន៦នាក់ បានរងរបួសនៅក្នុងហេតុការណ៍ នៃការបំផ្ទុះគ្រាប់បែកនៅក្នុងទីក្រុងរ៉ងហ្គូន ដែលជាទីក្រុងដ៏ធំបំផុត របស់ប្រទេសមីយ៉ាន់ម៉ា ។ក្រុមការងារព័ត៌មាន នៃក្រុមប្រឹក្សារដ្ឋបាលនៃប្រទេសមីយ៉ាន់ម៉ា បានឲ្យដឹងថា ការផ្ទុះនេះកើតឡើង នៅវេលាម៉ោង១២ថ្ងៃត្រង់ ។ ក្រុមការងារបានឲ្យដឹងថា ម៉ោងក្នុងស្រុកកាលពីថ្ងៃចន្ទ ដែលជាការបំផ្ទុះនៅជាន់ទី៣ នៃអគារការិយាល័យពន្ធ...