បច្ចេកវិទ្យា

Apple WWDC 2023 បង្ហាញផលិតផលថ្មី របស់ក្រុមហ៊ុនជាច្រើន រួមទាំង MacBook Air, iOS 17 និង M2 Ultra

អាមេរិក ៖ នេះយោងតាមការចេញផ្សាយ ពីគេហទំព័រ MSN បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុន Apple បានប្រារព្ធធ្វើសន្និសីទ អ្នកអភិវឌ្ឍន៍ទូទាំង ពិភពលោកប្រចាំឆ្នាំ របស់ខ្លួននៅថ្ងៃច័ន្ទ ជាកន្លែងដែលក្រុមហ៊ុន បង្ហាញពីការធ្វើឲ្យប្រសើរឡើង ដល់ខ្សែផលិតផល របស់ខ្លួនដែលធំជាង និងលឿនជាងមុន រួមជាមួយនឹងផលិតផលថ្មី ដោយមានមហិច្ឆតា នាំលោកអ្នកចូលទៅក្នុងពិភពនិម្មិត ។

ក្រោយមកទៀត ការទន្ទឹងរង់ចាំយ៉ាងខ្លាំងបំផុតគឺ Apple Vision Pro ថ្មី ដែលជាក្រុមហ៊ុន បច្ចេកវិទ្យាឈាន ទៅរកការពិតនិម្មិត/ augmented reality headsets ។ ប៉ុន្តែនោះមិនមែនជារឿង តែមួយគត់សម្រាប់អ្នកគាំទ្រ Apple បានមើលដំបូងនោះទេ ។ ដោយរក្សាតាមប្រពៃណី Apple បានបង្ហាញនូវ កំណែអាប់ដេត ផ្នែកទន់ជាច្រើន រួមជាមួយនឹងផ្នែករឹងមួយចំនួន ។

ឆ្នាំនេះមានការប្រកាសដ៏គួរឲ្យភ្ញាក់ផ្អើល មួយជាមួយនឹងការបង្ហាញ Mac Pro ថ្មីដែលដំណើរ ការដោយស៊ីលីកុន ផ្ទាល់របស់ក្រុមហ៊ុនផ្ទាល់ ជាខ្សែចុងក្រោយប្រើប្រាស់ បន្ទះឈីប Intel ។

Apple Vision Pro ៖ ក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើន បានដាក់ចេញនូវ Augmented Reality Hardware រួចហើយ ប៉ុន្តែវាបានបរាជ័យ ក្នុងការទទួល បានការទាក់ទាញ ជាទ្រង់ទ្រាយធំ ប៉ុន្តែប្រហែលជាវានឹងផ្លា ស់ប្តូរជាមួយនឹង Apple Vision Pro ថ្មី ។ មិនដូចកាស VR/AR ផ្សេងទៀតទេ ភ្នែករបស់អ្នកប្រើប្រាស់ នឹងត្រូវបានបញ្ចាំងនៅផ្នែកខាងមុខ នៃ អ្វីដែលមើលទៅ ដូចជាវ៉ែនតាជិះស្គីទឹកកកមួយគូ ។
ចំណែកនៅខាងក្នុងអេក្រង់ នឹងបញ្ចាំងរូបភាពបន្តផ្ទាល់ជាមួយ នឹងរូបភាពនិម្មិត ត្រួតលើគ្នា ហើយវាមានតម្លៃ៣,៤៩៩ដុល្លារ គឺជាតម្លៃខ្ពស់ជាងអ្វី ដែលអតិថិជនជាច្រើនបានរំពឹងទុក ដោយពួកវានឹងអាចចេញលក់ នៅដើមឆ្នាំក្រោយ ៕ដោយ៖លី ភីលីព

Most Popular

To Top