រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ថា កាលពីថ្ងៃចន្ទ មានមនុស្សចំនួន៦នាក់ បានរងរបួសនៅក្នុងហេតុការណ៍ នៃការបំផ្ទុះគ្រាប់បែកនៅក្នុងទីក្រុងរ៉ងហ្គូន ដែលជាទីក្រុងដ៏ធំបំផុត របស់ប្រទេសមីយ៉ាន់ម៉ា ។
ក្រុមការងារព័ត៌មាន នៃក្រុមប្រឹក្សារដ្ឋបាលនៃប្រទេសមីយ៉ាន់ម៉ា បានឲ្យដឹងថា ការផ្ទុះនេះកើតឡើង នៅវេលាម៉ោង១២ថ្ងៃត្រង់ ។

ក្រុមការងារបានឲ្យដឹងថា ម៉ោងក្នុងស្រុកកាលពីថ្ងៃចន្ទ ដែលជាការបំផ្ទុះនៅជាន់ទី៣ នៃអគារការិយាល័យពន្ធ នៃនាយកដ្ឋានចំណូលផ្ទៃក្នុងនៅក្នុងទីក្រុង Kyauktada ក្នុងក្រុងរ៉ងហ្គូនតែម្តង ។
ក្រុមព័ត៌មានបានរាយការណ៍មកថា បុរសម្នាក់បានមកដល់ជាន់ទី៣ នៃការិយាល័យពន្ធដារ ដោយទុកកញ្ចប់មួយនៅជិតកន្លែងអង្គុយសាធារណជន នៅមុនពេលដើរចុះទៅជាន់ក្រោមវិញ ក្រោយមកគ្រាប់បែកក៏បានផ្ទុះឡើង ។
មន្ត្រីប៉ូលិសនៅទីក្រុងរ៉ងហ្គូន បានប្រាប់ដល់ ទីភ្នាក់ងារស៊ិនហួយ៉ាងដូច្នេះថា “នៅពេលដែលមានករណីផ្ទុះកើតឡើង ស្ត្រីចំនួន៦នាក់ ដែលអង្គុយនៅការិយាល័យ បានរងរបួសស្រាល ហើយកំពុងត្រូវបានព្យាបាល នៅមន្ទីរពេទ្យទូទៅទីក្រុងរ៉ងហ្គូន” ។
លោកបានបញ្ជាក់ទៀតថា ការស៊ើបអង្កេតកំពុងដំណើរការដើម្បីកំណត់ទីតាំង និងតាមចាប់ជនល្មើសដែលបង្កហេតុ ៕
