កីឡា
Barcelona កៀកនឹងប្រកាសកុងត្រាជាមួយនឹង Cancelo
The Goal ចេញផ្សាយនៅថ្ងៃនេះបានសរសេរថាក្លឹបយក្សអេស្បាញ Barcelona បានដាក់ក្តីសង្ឃឹមថានឹងអាចបញ្ចប់ការចរចាជាមួយនឹងកីឡាករ Joao Cancelo ពីក្លឹប Man City នៅសប្តាហ៍ខាងមុខនេះ។ ប្រភពដដែលបានសរសេរទៀតថាកីឡាករ Cancelo មិនទាន់បានបង្ហាញខ្លួនប្រកួតឲ្យក្លឹប Man City វិញឡើយតាំងតែពីខែមករានៅពេលដែលគាត់បានវិលត្រឡប់ពីកុងត្រាខ្ចីជើងជាមួយនឹង Bayern Munich រួចមកនោះ។ ទោះបីជាយ៉ាងណាក្តីកុងត្រាដែលអាចធ្វើឡើងអាចត្រឹមជាកុងត្រាខ្ចីជើងសាជាថ្មី ដោយសារតែការចរចាតម្លៃអាចនឹងមិនត្រូវរ៉ូវគ្នាហើយជឿជាក់ថា...