បច្ចេកវិទ្យា
ប៊ូតុងចំនួន៧ ក្នុងរថយន្ត មិនត្រូវច្រលំបិទបើកដាច់ខាត
សម្រាប់រថយន្តជជុះស៊េរីចាស់ៗ មិនសូវមានប៊ុតុងក្នុងរថយន្តច្រើនឡើយ ព្រោះវាមិនមានបំពាក់បច្ចេកវិទ្យា ឬឧបករណ៍អ្វីច្រើននោះទេ។ ប៉ុន្តែសម្រាប់រថយន្តស៊េរីថ្មីៗ គឺមានប៊ូតុងច្រើន ដែលធ្វើឱ្យអ្នកបើកបរ ពេលខ្លះច្រលំចុចទាំងមិនដឹងខ្លួន។ ដូច្នេះ អ្នកបើកបរទាំងអស់ គួរគប្បីត្រូវយល់ដឹងនូវប៊ូតុងចំនួន៧ខាងក្រោមនេះ ចៀសវាងច្រលំបិទបើកដាច់ខាត ព្រោះវាអាចបង្កគ្រោះថ្នាក់ និងបាត់បង់ទ្រព្យសម្បត្តិបាន។ ១. ប៊ូតុងភ្លើងហ្វា នៅពេលច្រលំចុចបើកភ្លើងហ្វា ក្នុងពេលមិនចាំបាច់ វាអាចប៉ះពាល់ភ្នែកអ្នកបើកបរដែលមកពីទិសផ្ទុយ ក្នុងអំឡុងបើកបរពេលយប់។ ២. ប៊ូតុងបិទពោងសុវត្ថិភាព...