ព័ត៌មានអន្តរជាតិ
អាមេរិក កៀងគរសម្ព័ន្ធមិត្ត ឱ្យចូលរួមជាមួយនឹងការបន្ទរ លើការគំរាមកំហែងរបស់ចិន
ប៉េកាំង៖ ភាពរំជើបរំជួលរបស់អាមេរិក បានកាន់តែធ្ងន់ធ្ងរឡើង បន្ទាប់ពីវាបានបាញ់ទម្លាក់វត្ថុ ហោះមិនស្គាល់អត្តសញ្ញាណចំនួន ៣បន្ថែមទៀត ចាប់តាំងពីការបាញ់ទម្លាក់បាឡុងស៊ីវិលរបស់ចិន ដោយទីក្រុងវ៉ាស៊ីនតោន បានចល័តសម្ព័ន្ធមិត្តរបស់ខ្លួន រួមមានប្រទេសជប៉ុន កូរ៉េខាងត្បូង និងអង្គការណាតូ ដើម្បីនិយាយរឿង “ការគំរាមកំហែងរបស់ចិន”។ ប៉ុន្តែអ្នកវិភាគចិនបានឲ្យដឹងថា កាលណាអាមេរិក បន្តការញុះញង់បែបនេះយូរជាងនេះ ការសន្និដ្ឋាននេះកាន់តែអាម៉ាស់ សម្រាប់ទង្វើដែលអាមេរិក បានរៀបចំឡើងនេះ។ លើកលែងតែបាឡុងស៊ីវិលរបស់ចិន ដែលបានបាញ់ទម្លាក់កាលពីថ្ងៃទី០៤...