កីឡា
អត្តពលិកចូលរួមរិះគន់ តម្លៃសំបុត្រកីឡា អូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២០៤ “Paris 2024”
បារីស៖ នេះយោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី បានប្រាប់ឲ្យដឹងថា អត្តពលិកបានបន្ថែមសំឡេងរបស់ពួកគេទៅនឹងការចលាចល ជុំវិញតម្លៃសំបុត្រសម្រាប់ការប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ ដោយអះអាងថា ការចំណាយខ្ពស់ផ្ទុយ នឹងការសន្យារបស់អ្នករៀបចំដែលព្រឹត្តិការណ៍ អាចចូលដំណើរការបានសម្រាប់មនុស្សគ្រប់គ្នា។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP ថា សំបុត្រពីរភាគបីក្នុងដំណាក់កាលទី ២ នៃការលក់ត្រូវបានចាប់យកក្នុងរយៈ ពេលប៉ុន្មានម៉ោងនៃការដាក់លក់នៅថ្ងៃទី ១១ ខែឧសភា។ សំបុត្របុគ្គលបន្ថែមជិត ១.៥...