Event
ទ្រូម៉ាន់នី កម្ពុជា និង Cambodian Superstar លោក វណ្ណដាសហការគ្នា ដើម្បីលើ ក ស្ទួយ យុវជន កម្ពុជាក្នុងការ គ្រប់គ្រងហិរញ្ញវត្ថុប្រចាំថ្ងៃ ប្រកបដោយភាពឆ្លាតវៃ
ការគ្រប់គ្រងហិរញ្ញវត្ថុដើរតួនាទីយ៉ាងសំខាន់ក្នុងជីវិតប្រចាំថ្ងៃរបស់យើង។ មនុស្សគ្រប់រូបត្រូវតែមានការយល់ដឹងឱ្យ បានល្អអំពីសារៈសំខាន់ក្នុងការគ្រប់គ្រងវាផងដែរទោះបីនៅក្នុងវ័យណាក៏ដោយការគ្រប់គ្រងហិរញ្ញវត្ថុល្អអាចជួយយុវជនឱ្យសម្រេចនូវគោលដៅរយៈពេលខ្លី និងរយៈពេលវែងរបស់ពួកគេជៀសវាងបញ្ហាហិរញ្ញវត្ថុ ។ ហេតុដូចនេះបានជា ទ្រូម៉ាន់នី កម្ពុជាដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុឈានមុខគេបានសហការជាមួយ Cambodian superstar វណ្ណដាបាននាំយកនូវយុទ្ធនាការទីផ្សារថ្មីក្នុងគោលបំណងជួយដល់យុវជន ជំនាន់ក្រោយឱ្យមានទំនួលខុសត្រូវនិងមានភាពវៃឆ្លាតក្នុងការគ្រប់គ្រងហិរញ្ញវត្ថុប្រចាំថ្ងៃរបស់ពួកគេ។ ក្នុងយុទ្ធនាការទីផ្សារ “Make Every Move Count” របស់ក្រុមហ៊ុន ទ្រូម៉ាននីកម្ពុជា ក្នុងឆ្នាំនេះគឺផ្ដោតសំខាន់ទៅលើការ ផ្ដល់ជូនអតិថិជននូវភាពជឿជាក់ និងទំនុកចិត្តក្នុងការចំណាយប្រចាំថ្ងៃរបស់ពួកគេដែលលើសពីសេវាកម្មហិរញ្ញវត្ថុងាយស្រួល...