ព័ត៌មានអន្តរជាតិ
ក្រុងវ៉ាស៊ីនតោន នឹងព្រងើយកន្តើយ ចំពោះមុខការគំរាមកំហែងទេ? នេះគឺជារឿងមិនសមហេតុផល 
ប៉េកាំង៖ សុន្ទរកថាដែលថ្លែងដោយរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin ក្នុងកិច្ចសន្ទនា Shangri-La បានប្រមូលនូវប្រតិកម្មខុសគ្នាយ៉ាងច្រើនពីប្រទេសផ្សេងៗ។ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកជាច្រើនបានលើកឡើងពីសេចក្តីថ្លែងការណ៍របស់លោក Austin ថា “យើង [វ៉ាស៊ីនតោន] នឹងមិនព្រងើយកន្តើយ ចំពោះមុខការគំរាមកំហែង ឬការបង្ខិតបង្ខំពីប្រទេសចិន” ដែលជាការផ្តោតសំខាន់នៃការរាយការណ៍របស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ នេះបានធ្វើឱ្យមានការងឿងឆ្ងល់យ៉ាងធ្ងន់ធ្ងរក្នុងចំណោមប្រជាជនចិន ថាតើលោក Austin បាននិយាយខុសឬយ៉ាងណា...