Event
ហេតុផល ៤ចំនុចដែលធ្វើអោយ Royal Enfield Hunter 350 ទទួលបានជោគជ័យសម្រាប់ស្តុកទី2
Royal Enfield Cambodia បានក្លាយជាម៉ាកម៉ូតូដ៏ល្បីក្នុងឆ្នាំ 2023 ដោយសារតែម៉ូឌែលទាក់ទាញបំផុតរបស់ខ្លួននោះគឺ Hunter 350 ដែលទើបនឹងចេញនៅដើមឆ្នាំថ្មីនេះ។ Hunter 350 រក្សាជំហរនិងភាពពេញនិយមរបស់ខ្លួនបានយ៉ាងល្អនៅក្នុងទីផ្សារម៉ូតូធំដែលមានកម្លាំងម៉ាស៊ីន 350cc ប្រសិនបើប្រៀបធៀបទៅនឹងម៉ាកផ្សេងទៀតដែលមានកម្លាំងម៉ាស៊ីនដូចគ្នា។ សម្រាប់ស្តុកទី2នៃ Hunter 350 ដែលទើបតែមកដល់នៅចុងខែមេសានេះត្រូវបានលក់អស់ភ្លាមៗត្រឹមតែមួយប៉ព្រិចភ្នែក។ ដោយហេតុនេះទើបខ្វះស្តុកសម្រាប់អតិថិជនផ្សេងទៀតដែលបានរក្សាការកក់របស់ខ្លួនជាមួយ Hunter 350 និងរងចាំបន្តនៅក្នុងស្តុកទី3បន្ថែមទៀត។...