ព័ត៌មានអន្តរជាតិ
អាល្លឺម៉ង់ នឹងបញ្ជូននាវាចម្បាំង ទៅកាន់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក
បរទេស ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃប្រទេសអាល្លឺម៉ង់ លោក Boris Pistorius កាលពីថ្ងៃអាទិត្យម្សិលមិញនេះបានថ្លែងថា ប្រទេសរបស់លោកនឹងធ្វើការបញ្ជូន នាវាចម្បាំងចំនួន២គ្រឿងទៅកាន់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក នាឆ្នាំក្រោយ។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងដែរថា ការសម្រេចចិត្តប្រើប្រាស់នាវាចម្បាំង២គ្រឿងរបស់អាល្លឺម៉ង់ នេះត្រូវបានលោករដ្ឋមន្ត្រីពន្យល់ដែរថា គឺធ្វើឡើងក្នុងពេលដែលតំបន់កំពុងកើនឡើន នៃភាពតានតឹងរវាងប្រទេសចិននិងកោះតៃវ៉ាន់ ផងនិងក៏ដូចជាបញ្ហាជម្លោះដែនសមុទ្រចិនខាងត្បូង ផង។ នៅក្នុងកិច្ចប្រជុំកំពូលមួយដែលបានប្រព្រឹត្ត ទៅនៅក្នុងប្រទេសសិង្ហបុរី...