Event
ក្រុមហ៊ុន សាមសុង រៀបចំកម្មវិធីជួបជុំ ជាមួយអាជីវករទូទាំងប្រទេស និងដាក់សម្ពោធនូវកំពូលទូរទស្សន៍សាមសុង OLED និងម៉ាស៊ីនត្រជាក់ AC Wind-Free Wifi ស៊េរីថ្មី
(ភ្នំពេញ) ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២៖ ក្រុមហ៊ុនសាមសុង រៀបចំនូវកម្មវិធីជប់លៀងដ៏ពិសេសមួយដែលជាពិធីជួបជុំយ៉ាងអាធិកអធមរវាងគណៈគ្រប់គ្រងរបស់ក្រុមហ៊ុនសាមសុង អាជីវករលក់ដុំ លក់រាយគ្រឿងបរិក្ខារអេឡិចត្រូនិចសាមសុងទូទាំងប្រទេស និងស្ថាប័នអ្នកសារព័ត៌មានជាច្រើនក្រោមបរិយាកាសសប្បាយរីករាយ និងក្តីសោមនស្សស្រស់ស្រាយបំផុតដែលមិនអាចបំភ្លេចបាននៅសណ្ឋាគារ ហ្គាឌិន ស៊ីធី ភ្នំពេញ។ ស្របពេលនៃកម្មវីធីជួបជុំដ៏សប្បាយរីករាយដែលមានការសម្ដែងសៀក, លេងហ្គេមសប្បាយៗ និងថតរូបជាមួយតារាម៉ូឌែលជាច្រើនរូប ពិសេសជាមួយនឹងម្ហូបដ៏ឈ្ងុយឆ្ងាញ់ពីកម្មវិធីផងនោះ ក៏មានការ តាំងបង្ហាញនូវផលិតផលជាច្រើន និងការដាក់សម្ពោធនូវផលិតផលថ្មីរបស់សាមសុង ផងដែរ នោះគឺ...