សេដ្ឋកិច្ច
អត្រាអតិផរណា នៅហ្វាំងឡង់ កើនឡើងដល់កំណត់ត្រាខ្ពស់បំផុត មិនធ្លាប់មានរយៈពេល៤០ឆ្នាំ
បរទេស៖ អាជ្ញាធរទទួលបន្ទុកកិច្ចការងារទិន្នន័យ របស់ប្រទេសហ្វាំងឡង់ កាលពីថ្ងៃពុធម្សិលមិញនេះ បានធ្វើការបង្ហាញរបាយការណ៍ជាផ្លូវការ ស្តីអំពីអត្រាអតិផរណាប្រចាំឆ្នាំរបស់ខ្លួន ដែលមានកំណើនទៅដល់៩,១ភាគរយមកហើយ គិតត្រឹមខែវិច្ឆិកាកន្លងមកនេះ។ តួលេខនេះបានបង្ហាញថាអត្រាអតិផរណា បានកើនឡើងដល់កម្រិតដែលខ្ពស់មួយ មិនធ្លាប់មានក្នុងរយៈពេលកន្លងមកជិត៤០ឆ្នាំនេះ ពោលគឺគិតចាបត់ាំងតែពីឆ្នាំ១៩៨៣ ដែលគ្រានោះអត្រាអតិផរណា មានប្រមាណជា៩,២ភាគរយ។ តម្លៃនៃការប្រើប្រាស់របស់ប្រទេស បានកើនឡើង១,២ភាគរយ ពីខែមុនដែលក្នុងនោះបញ្ហាសំខាន់ គឺដោយសារតែតម្លៃនៃការប្រើប្រាស់ថាមពលអគ្គិសនី មានសន្ទុះខ្លាំងដោយតម្លៃអគ្គិសនី បានកើនឡើង១៨ភាគរយ រវាងខែនិងខែឬប្រមាណជា៦៦ភាគរយធៀប ទៅនឹងពេលវេលាដូចគ្នាកាលពីឆ្នាំទៅ។...