សិល្បៈ និង កម្សាន្ត
								ដឹងអត់ថា ជនជាតិអឺរ៉ុប ណាដែលមកលេងអង្គរវត្តមុនគេ?
								ប្រាសាទអង្គរវត្តត្រូវបានសាងសង់ឡើងនៅសតវត្សទី១២ ក្រោមរាជ្យព្រះបាទសុរិយវរ្ម័នទី២។ អំឡុងពេលជិត ១ពាន់ឆ្នាំនេះ ប្រាសាទនេះពើបប្រទះនឹងរឿងរ៉ាវគ្រប់រសជាតិ។ ក្រោយពីចក្រភពអង្គរដួលរលំទៅ ប្រាសាទនេះបានកប់កំបាំងកណ្ដាលព្រៃ រហូតដល់មានការរុករកចាប់ពីសតវត្សទី១៦។ រូបភាពគូសដោយ លោក Mouhoutក្នុងចំណោមការរុករកនោះ ក៏មានវត្តមានជនជាតិអឺរ៉ុបដែរ។ តាមពិតជនជាតិអឺរ៉ុប ដែលមកដល់អង្គរវត្តមុនគេ មិនមែនជនជាតិបារាំងទេ។ ជនជាតិព័រទុយហ្គាល់ទេ ដែលបានមកដល់ប្រាសាទដ៏ស្កឹមស្កៃមួយនេះ។ មានកំណត់ត្រាប្រវត្តិសាស្ត្រជាច្រើនបានឲ្យដឹងថា ព្រះសង្ឃកាតូលិកព័រទុយហ្គាល់លោក Antonio da បានមកដល់ប្រាសាទនេះមុនគេ។...