ព័ត៌មានអន្តរជាតិ
New Update៖ ព្យុះកំបុតត្បូង វាយប្រហារមកលើដែនដី ភាគខាងត្បូង និងខាងលិច របស់សហរដ្ឋអាមេរិក បណ្តាលឲ្យស្លាប់ មនុស្សតិចបំផុត២៦នាក់
វ៉ាស៊ីនតោន៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ថា យ៉ាងហោចណាស់មនុស្សចំនួន២៦នាក់បានបាត់បង់ជីវិត បន្ទាប់ពីខ្យល់ព្យុះកំបុតត្បូង បានបោកបក់មកលើទីប្រជុំជន និងទីក្រុងនានានៅភាគខាងត្បូង ភាគកណ្តាល និងភាគខាងលិចរបស់សហរដ្ឋអាមេរិក ។ផ្ទះសម្បែងត្រូវបានបំផ្លិចបំផ្លាញ ហើយផ្ទះរាប់ពាន់ខ្នងគ្មានថាមពលប្រើប្រាស់ បន្ទាប់ពីព្យុះបានបណ្តាលឱ្យមាន ការបំផ្លិចបំផ្លាញនៅទូទាំងរដ្ឋជាច្រើន ។ យោងតាមការចុះផ្សាយរបស់កាសែត Washington Post បានរបាយការណ៍ថា ព្យុះកំបុតត្បូងមានជាង៦០ត្រូវបានកត់ត្រាទុក...