ព័ត៌មានអន្តរជាតិ
ជប៉ុន គ្រោងនឹងបញ្ចេញទឹកវិទ្យុសកម្ម ដែលត្រូវបានព្យាបាលរួចនៅហ្វូគូស៊ីម៉ា បើទោះបីជាមានការភ័យខ្លាចក៏ដោយ
តូក្យូ៖ រយៈពេល ១២ឆ្នាំបានកន្លងផុតទៅចាប់តាំងពីគ្រោះមហន្តរាយនុយក្លេអ៊ែរឆ្នាំ២០១១ ហើយការត្រៀមរៀបចំកំពុងដំណើរការ ដើម្បីបញ្ចេញទឹកវិទ្យុសកម្ម ដែលត្រូវបានព្យាបាលចូលទៅក្នុងសមុទ្រពីរោងចក្រថាមពល Fukushima ទោះបីជាអ្នកនេសាទក្នុងស្រុក និងប្រទេសជិតខាងរបស់ប្រទេសជប៉ុន នៅតែប្រុងប្រយ័ត្ន ចំពោះផែនការនេះក៏ដោយ។ រដ្ឋាភិបាលជប៉ុន ព្យាយាមចាប់ផ្តើមបញ្ចេញទឹកនៅរដូវផ្ការីក ឬរដូវក្តៅនេះ ដោយប្រតិបត្តិករ Tokyo Electric Power Company Holdings Inc. អះអាងថា...