ព័ត៌មានអន្តរជាតិ
អំណោយសប្បុរសធម៌ ប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ កើនឡើង ២៥% ដល់ ៧.៥ ពាន់លានដុល្លារ
ញូវយ៉ក៖ នេះបើយោងតាមរបាយការណ៍ថ្មីមួយដោយ ClimateWorks Foundation ថា ការផ្តល់អំណោយសប្បុរសធម៌ ដល់អង្គការធ្វើការដើម្បីបន្ថយការប្រែប្រួលអាកាសធាតុ បានកើនឡើងកាលឆ្នាំមុន ហើយក្រុមជាច្រើនទៀត កំពុងទទួលបានមូលនិធិ ជាងកាលពីប៉ុន្មានឆ្នាំមុន ប៉ុន្តែទោះបីជាមានការកើនឡើងក៏ដោយ ការផ្តល់ពីបុគ្គល និងមូលនិធិដល់បុព្វហេតុទាក់ទងនឹងអាកាសធាតុ នៅតែជាភាគរយតូចមួយ នៃការផ្តល់សប្បុរសធម៌ទាំងមូល យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ យោងតាមរបាយការណ៍បានឲ្យដឹងថា ការកើនឡើងនៃការផ្តល់ ឲ្យដ៏មានសារសំខាន់ គឺ២៥ភាគរយកាលឆ្នាំ...