ព័ត៌មានអន្តរជាតិ
អ៊ីរ៉ង់ នឹងនាំចេញទួរប៊ីនឧស្ម័នក្នុងស្រុកចំនួន ៤០ ទៅកាន់ ប្រទេសរុស្ស៊ី
តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន Shana ដែលជាប់ពាក់ព័ន្ធជាមួយក្រសួងប្រេងអ៊ីរ៉ង់ បានរាយការណ៍ថា ប្រទេសអ៊ីរ៉ង់ បានចុះហត្ថលេខាលើកិច្ចសន្យាជាមួយប្រទេសរុស្ស៊ី ដើម្បីនាំចេញទួរប៊ីនឧស្ម័នក្នុងស្រុកចំនួន ៤០ ទៅកាន់ប្រទេសនេះ។ គេហទំព័រ Shana បានដកស្រង់សម្តីលោក Reza Noshadi ប្រធានក្រុមហ៊ុនវិស្វកម្ម និងអភិវឌ្ឍន៍ឧស្ម័នអ៊ីរ៉ង់ បានឲ្យដឹងថា ពេលនេះអ៊ីរ៉ង់មានលទ្ធភាពបំពេញតម្រូវការក្នុងស្រុករបស់ខ្លួនចំនួន ៨៥ ភាគរយសម្រាប់ឧបករណ៍ និងបរិក្ខារឧស្ម័ន...