ព័ត៌មានអន្តរជាតិ
ក្រុងមូស្គូថា បានកម្ទេចចោល ឃ្លាំងស្តុក ប្រព័ន្ធរ៉ុក្កែត HIMARS
បរទេស៖ ទីក្រុងមូស្គូបានបំផ្លាញសព្វាវុធដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក រួមទាំងកាំភ្លើងធំធុនធ្ងន់ ក្នុងអំឡុងពេលនៃការវាយប្រហារកាលពីថ្ងៃអាទិត្យនៅភាគខាងលិចអ៊ុយក្រែន នេះបើយោងតាមក្រសួងការពារជាតិរុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមក្រសួងការពារជាតិរុស្ស៊ីបានប្រកាសកាលពីថ្ងៃចន្ទថា កន្លែងស្តុកទុកដែលមានផ្ទុកកាំជ្រួចសម្រាប់គ្រាប់រ៉ុក្កែតប្រភេទ HIMARS និងគ្រាប់ផ្លោងជាច្រើនគ្រាប់សម្រាប់កាំភ្លើង M777 ត្រូវបានគេកំណត់គោលដៅ។ ស្ថានីយដឹកជញ្ជូនមួយនៅខាងក្រៅភូមិ Bogdanovtsy ដែលរៀបចំគ្រាប់បែកនោះត្រូវបានវាយប្រហារដោយ “អាវុធរយៈចម្ងាយឆ្ងាយដែលមានភាពជាក់លាក់ខ្ពស់ពីខាងផ្ទៃសមុទ្រ” ។ សហរដ្ឋអាមេរិកគឺជាអ្នកគាំទ្រដ៏ធំបំផុតរបស់គីវក្នុងជម្លោះរបស់ខ្លួនជាមួយទីក្រុងមូស្គូ...