កីឡា

Rashford ចេញមកធ្វើការឆ្លើយតបព័ត៌មាន ផ្ទេរទៅ PSG

The Goal កន្លងមកធ្លាប់បានចេញផ្សាយហើយថា ក្លឹបអ្នកមានបារាំង PSG កំពុងចាប់អារម្មណ៍និងទាក់ទង ជាមួយនឹងក្លឹបបិសាចក្រហម Man UTD ដើម្បីអាចពិនិត្យមើលលទ្ធភាព នៃការចរចានាំយកកីឡាករខ្សែប្រយុទ្ធ Marcus Rashford ដើម្បីចាកចេញពីទឹកដី Old Trafford ។

នៅថ្ងៃនេះកីឡាករ Rashford ផ្ទាល់បានចេញមកធ្វើការអះអាង បញ្ជាក់ហើយថាគាត់តែងតែចង់ស្នាក់នៅជាមួយនឹង Man UTD និងអង់គ្លេសរហូតមកហើយក៏គ្មានពេលវេលា ដើម្បីចំណាយជាមួយនឹង ពាក្យចចាមអារ៉ាមនទាំងអស់នេះដែរ ខណៈដែលទំរង់លេងហាក់ដូចជា មិនសូវល្អសោះតាំងតែពីរដូវកាលកន្លងមក។

រដូវកាល២០២១-២០២២កីឡាករវ័យ២៤ឆ្នាំរូបនេះ អាចបង្ហាញខ្លួនលេងឲ្យក្រុមនឹងរកបានត្រឹមតែ៥គ្រាប់ប៉ុណ្ណោះ និងកំពុងបានក្លាយទៅជាសំណួរជាច្រើន ពីសំណាក់ក្រុមអ្នកគាំទ្រថា តើអនាគតរបស់ Rashford នឹងក្លាយទៅជាយ៉ាងណា។

ទោះបីជាយ៉ាងណាក្តីសម្រាប់ PSG កីឡាកររូបនេះ នៅតែមានសក្តានុពល និងមានទីផ្សារខ្ពស់សម្រាប់ក្លឹប ហើយកាន់តែគួរឲ្យទុកចិត្តជាងនេះនោះ គឺថាកីឡាករអាចនឹងសម្រេចចិត្តសាជាថ្មី ដើម្បីអាចរក្សាតំណែងរបស់ខ្លួន ជាមួយនឹងជម្រើសជាតិអង់គ្លេសនាពេលខាងមុខ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top