កីឡា

Chelsea ធ្វើឲ្យអ្នកគាំទ្រខកចិត្តខ្លាំង យប់មិញនៅទឹកដី Leeds

កាតក្រហមកីឡាករ ខ្សែការពារឆ្នើមចំណូលថ្មី Koulibali ផងនិងលទ្ធផលដល់ទៅ៣ទល់នឹង០ នៅក្នុងទឹកដីរបស់ Leeds ផងបានធ្វើឲ្យអ្នកគាំទ្រក្លឹបនិងអ្នកគាំទ្របាល់ទាត់ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះក្រុមតោខៀវ Chelsea កាលពីប្រកួតក្នុងលីគយប់មិញនេះ។

ក្រុមរបស់លោក Thomas Tuchel មិនអាចធ្វើអ្វីបានឡើយ និងបានបណ្តាលឲ្យបាត់បង់ពិន្ទុទៅយ៉ាងងាយៗ ទៅឲ្យក្រុមរបស់លោក Jesse Marsch ហើយព្រមទាំងខកខានការប្រកួតក្រោយ ជាមួយនឹងកីឡាករខ្សែការពារចំណូលថ្មី Koulibaly ទៀតផង។

ក្លឹបទើបតែបានផ្លាស់ប្តូរម្ចាស់ក្លឹបថ្មីផង ប៉ុន្តែទំរង់លេងរបស់ខ្លួនហាក់ដូចជា មិនសូវទទួលបានលទ្ធផលឡើយ ដោយអាចរកបានត្រឹមតែ៤ពិន្ទុប៉ុណ្ណោះ ពីការប្រកួតទាំង៣បើករដូវកាលកន្លងមកនេះ។

បច្ចុប្បន្នក្រុមតោខៀវ Chelsea បានធ្លាក់ទៅដល់លេខរៀងទី១២ មាន៤ពិន្ទុខណៈដែលក្រុមនៅកំពូលតារាងពេលនេះ គឺជាកាំភ្លើងធំ Arsenal ដែលបន្តជ័យជំនះទាំង៣ប្រកួតមាន៩ពិន្ទុពេញក្នុងដៃ និងតាមពីក្រោយដោយ Man City និង Leeds UTD ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top