ព័ត៌មានអន្តរជាតិ
ប៉ូលីស៖ ជើងមាន់រត់ពន្ធពីប្រទេសរងផលប៉ះពាល់ដោយជំងឺកំពុងចែកចាយភោជនីយដ្ឋាននានាទូទាំងប្រទេសវៀតណាម
វៀតណាម៖ នេះបើយោងតាមប៉ូលីសហាណូយនៅថ្ងៃទី ១៩ ខែមិថុនា បានឲ្យដឹងថា ក្រុមហ៊ុនវៀតណាមមួយបានរត់ពន្ធជើងមាន់កកមានទម្ងន់ប្រហែល ១២,០០០ តោន ដែលភាគច្រើនមកពីប្រទេសដែលរងផលប៉ះពាល់ដោយជំងឺបក្សី បន្ទាប់មកបានលក់ជាង ១០,០០០ តោននៅលើទីផ្សារក្នុងស្រុក។ នៅពេលមន្ត្រីប៉ូលីសបានឆ្មក់ចូលឃ្លាំងស្តុកទុកត្រជាក់មួយនៅជាយក្រុងហាណូយ ពួកគេបានរកឃើញជើងមាន់កកចំនួន ២៦០ តោនបានផុតកំណត់ ប្រែជាពណ៌សជាមួយផ្សិត និងចាប់ផ្តើមមានក្លិន ជាមួយនឹងសញ្ញាថាពួកវាហៀបនឹងដឹកជញ្ជូនទៅឲ្យអ្នកទិញ ហើយសាច់ខ្លះបានរលួយមុនពេលវាទៅដល់ការជួញដូរ។ ទីភ្នាក់ងារស៊ើបអង្កេតប៉ូលីសក្រុងហាណូយបានបើកសំណុំរឿងព្រហ្មទណ្ឌបង្កាប់នឹងលោក Nguyen...