ភ្នំពេញ៖ក្រុមបាល់ទាត់វ័យចាស់ K8 ទទួលបាន ៣ ពិន្ទុក្នុងការប្រកួតកីឡាបាល់ទាត់ពានរង្វាន់បាល់ទាត់សប្បុរសធម៌ដើម្បី កុមារកម្ពុជា រដូវកាលទី៤ ឆ្នាំ២០២៦ សប្តាហ៍ទី១ នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ បន្ទាប់ពីក្រុមបាល់ទាត់ Vlogger All Stars ក្នុងលទ្ធផលបច្ចេកទេស ២ ទល់នឹង ១ នៅទីលានបាល់ទាត់វិទ្យាល័យ សម្តេច ហ៊ុន សែន ប៊ុនរ៉ានី ច្បារអំពៅ។

មួយប្រកួតទៀត គឺក្រុមបាល់ទាត់សម្ពន្ធយុវជនស្រលាញ់សន្តិភាពបានប្រកួតចាញ់ក្រុមបាល់ទាត់មហាហង្ស All Starក្នុងលទ្ធផលបច្ចេកទេស ១ ទល់នឹង ៤ នៅទីលានបាល់ទាត់វិទ្យាល័យ សម្តេច ហ៊ុន សែន ប៊ុនរ៉ានី ច្បារអំពៅ ។ ដូច្នេះក្រុមបាល់ទាត់វ័យចាស់ K8 និងក្រុមបាល់ទាត់មហាហង្ស All Star ទទួលបាន ៣ ពិន្ទុ។

សម្រាប់ថ្ងៃទី២១ នេះ ក្រុមបាល់ទាត់ វ័យចាស់ស្តាតអូឡាំពិកប្រកួតជាមួយ ក្រុមបាល់ទាត់ 9NG Soccer Team និងក្រុមបាល់ទាត់ Sybelle Fc ជួបនឹងក្រុមបាល់ទាត់មិត្តភាពមន្ទីរពេទ្យព្រះអង្គឌួង ទីលានបាល់ទាត់វិទ្យាល័យ សម្តេច ហ៊ុន សែន ប៊ុនរ៉ានី ច្បារអំពៅ។

ថវិកាដែលប្រមូលបានពីការប្រកួតកីឡាបាល់ទាត់ពានរង្វាន់បាល់ទាត់សប្បុរសធម៌ដើម្បីកុមារកម្ពុជា ផ្តល់ជូននៅមន្ទីរពេទ្យគន្ធបុប្ផាអង្គរ ខេត្តសៀមរាប និងមន្ទីរពេទ្យគន្ធបុប្ផានៅរាជធានៅភ្នំពេញ ធ្វើឡើងដើម្បីដល់កុមារដែលសម្រាកព្យបាលជំងឺនៅមន្ទីរពេទ្យទំាង២ ៕
ដោយ៖លី ភីលីព
