បច្ចេកវិទ្យា
ឆ្ងល់អត់? យន្តហោះ មានទម្ងន់រាប់តោន មេ៉ចអាចហោះបាន
អ្នកទាំងអស់គ្នា ធ្លាប់ដែលមានចម្ងល់ទេថា ហេតុអ្វីបានជាយន្តហោះ ដែលមានទម្ងន់រាប់សិបតោន អាចហោះហើរលើអាកាសបាន ក្នុងរយៈកម្ពស់ដ៏ខ្ពស់។ ជាការពិតណាស់មូលហេតុ ដែលយន្តហោះអាចហោះហើរបាននោះ គឺវាត្រូវពឹងផ្អែកលើកត្តាជាច្រើនរួមបញ្ចូលគ្នា ដោយក្នុងនោះមានដូចជាកត្តាបច្ចេកទេស និងកត្តាធម្មជាតិ។ យោងតាមការពន្យល់បែបវិទ្យាសាស្ត្រ របស់អ្នកជំនាញបានឲ្យដឹងថា យន្តហោះអាចហោះហើរ បានដោយកត្តាទី១ គឺម៉ាស៊ីនរបស់វា។ ដែលក្នុងម៉ាស៊ីនរបស់យន្តហោះ តម្រូវឲ្យមាននូវស្លាបកង្ហារជាច្រើន ដើម្បីបូមយកម៉ូលេគុលខ្យល់ខាងក្រៅ ដើម្បីអូសទាញយន្តហោះ។ ចំពោះកត្តាទី២ គឺ...