ព័ត៌មានអន្តរជាតិ
គ្រាប់រ៉ុក្កែតចំនួន៦គ្រាប់ ផ្លោងចូលតំបន់ភាគខាងជើងអ៊ីរ៉ាក់ តែមិនបង្កឲ្យនរណាម្នាក់រងរបួសឡើយ
បាដាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ថា គ្រាប់រ៉ុក្កែតចំនួន៦គ្រាប់បានវាយប្រហារកាលពីថ្ងៃអាទិត្យ ទៅលើតំបន់មួយក្នុងខេត្ត Erbil ក្នុងតំបន់ពាក់កណ្តាលស្វយ័ត Kurdistan ភាគខាងជើងនៃប្រទេសអ៊ីរ៉ាក់ ប៉ុន្តែមិនបណ្តាលឲ្យមានអ្នករងរបួសនោះទេ ។ នេះបើតាមការបញ្ជាក់របស់ក្រុមសេវាប្រឆាំងភេរវកម្មក្នុងតំបន់ ហៅកាត់ថា (CTS) បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយដាក់ថាយ៉ាងដូច្នេះ ។ សេចក្តីថ្លែងការណ៍របស់ CTS បានដាក់ថា គ្រាប់រ៉ុក្កែតត្រូវបានបាញ់ចេញពីទីក្រុង...